ឈប់បារម្ភ!  Park Bom ឡើងគីឡូខ្លាំងដោយសាររឿងមួយនេះ មិនមែនមកពីបញ្ហាសុខភាព ឬស្រ្តេសទេ

វត្តមានរបស់សមាជិកក្រុមចម្រៀងនារីល្បី 2NE1 Park Bom ក្នុងកម្មវិធីប្រគំតន្ដ្រី POPtival នៅ ហ្វីលីពីន កាលពីថ្មីៗនេះពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបព្រមទាំងរីករាយយ៉ាងខ្លាំង។ ប៉ុន្ដែស្របពេលជាមួយគ្នា​នេះដែរគ្រប់គ្នាក៏​មានការព្រួយបារម្ភរឿងសុខភាពរបស់នាង ក្រោយរូបរាងហាក់ប្រែប្រួលឡើងគីឡូខុសធម្មតា។

មែនទែនទៅ ក្រៅពីមានសំឡេងពីរោះរណ្ដំឆក់យកចិត្តអ្នកគាំទ្រ កាលពីមុន Park Bom ក៏ត្រូវគេស្គាល់ថាជាតារាស្រីមានរាងស្អាត ជើងស្រឡូនទាក់ទាញខ្លាំង។ តែរូបរាងរបស់នាងចាប់ផ្ដើមប្រែប្រួលឡើងគីឡូស្រើតៗ ខណៈសារព័ត៌មានជាច្រើនចុះផ្សាយថាបណ្ដាលមកពីការប្រើប្រាស់ថ្នាំព្យាបាលជម្ងឺ ADD (ជំងឺអស្ថេរភាពផ្លូវចិត្ត)។

ការផ្លាស់ប្ដូររូបរាងរបស់នាងធ្វើឱ្យអ្នកគាំទ្រហាក់មិនស្រណុកចិត្ត និងបារម្ភខ្លាចមកពីរូបនាងស្ដ្រេសពេក ឬមានបញ្ហាសុខភាពណាមួយទើបទៅជាបែបនេះ។ យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់មហាជនផលិតកម្ម D-Nation ក៏បានចេញមុខប្រាប់សារព័ត៌មានកូរ៉េ Xports News ថា តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះមិនមានបញ្ហាសុខភាពអ្វីឡើយ រូបនាងគ្រាន់តែឡើងគីឡូដោយសារគ្មានសកម្មភាពការងារប៉ុណ្ណោះ បច្ចុប្បន្នរូបនាងកំពុងហាត់ប្រាណសម្រកគីឡូវិញដូច្នេះសូមកុំបារម្ភ។

ក្រោយដឹងដំណឹងបែបនេះ អ្នកគាំទ្រហាក់ធូរស្រាលក្នុងចិត្ដ និងសង្ឃឹមថារូបនាងមានសុខភាពល្អព្រមទាំងរស់នៅដោយរីករាយ។ បើទោះជាមានរូបរាងម៉ាប់បន្ដិចក៏គ្រប់គ្នានៅតែគាំទ្ររូបនាងជានិច្ច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​