គាំទ្រ ១០០%! បកប្រែប្រដេញជា ៣ ភាសា សម្រាប់ទេសចរបរទេសមកលេងបុណ្យអុំទូក ឱ្យដឹងពីវប្បធម៌ខ្មែរ

ព្រះរាជពិធីបុណ្យអុំទូក នឹងប្រារព្ធឡើងនៅចុងខែវិច្ឆិកា នេះ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២៣។ ក្រោយអាក់ខានក្នុងការរៀបចំរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងឆ្នាំ ២០២៣នេះ ព្រះរាជពិធីបុណ្យអុំទូកនឹងត្រូវប្រារព្ធឡើងធំជាងបណ្ដាឆ្នាំណាទាំងអស់ ដើម្បីឱ្យប្រជាជនបានសប្បាយរីករាយ និងទាក់ទាញទេសចរបរទេសចូលមកទស្សនាកម្សាន្ត។

បើតាមសេចក្ដីជូនដំណឹងពីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាដ៏ធំមួយ នៅមុខព្រះបរមរាជវាំង ដើម្បីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរអន្តរជាតិ ចម្រុះជាតិសាសន៍ ដើម្បីទស្សនាការប្រណាំងទូក។ អ្វីដែលកាន់តែពិសេសនោះ គឺនឹងមានផ្ដល់កាសឱ្យទេសចរបរទេសស្ដាប់ការបកប្រែប្រដេញចំនួន ៣ភាសា រួមមាន៖ ភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន។ ការបកប្រែជាភាសាបរទេស ពីការអត្ថាធិប្បាយជាភាសាខ្មែរនេះ គឺពិតជាមានសារៈសំខាន់បំផុត ដើម្បីឱ្យជនបរទេសទាំងនោះ បានឈ្វេងយល់កាន់តែច្បាស់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ដ៏ល្អផូផង់របស់ប្រទេសកម្ពុជា។

ព្រះរាជពិធីបុណ្យអុំទូក គឺជាបុណ្យមួយដ៏មានប្រជាប្រិយភាពបំផុតរបស់កម្ពុជា ដែលអាចស្រូបទាញទេសចរបានច្រើនបំផុត មិនថាប្រជាជនក្នុងស្រុក និងទេសចរបរទេសនោះទេ ជាពិសេសការប្រារព្ធឡើងនៅរាជធានីភ្នំពេញ តែងទទួលបានទេសចររាប់លាននាក់។ បុណ្យអុំទូកឆ្នាំ ២០២៣ នេះ នឹងមានទូកមកពីបណ្ដាខេត្តចូលរួមប្រណាំង ប្រមាណជាង ៣០០ទូក និងការបណ្ដែតប្រទីបចំនួន ៣០ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ ញ៉ាំងឱ្យព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០២៣ នេះ កាន់តែអធឹកអធម គគ្រឹកគ្រេង ជាងឆ្នាំណាៗទាំងអស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *