កន្លែង​ដើរ​លេង​ល្បី​ៗទាំង ៥ នៅបាត់ដំបង អ្នក​ទេសចរ​មិន​គួរ​មើល​រំលង

បាត់ដំបង គឺ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​ដែល​មាន​ទីក្រុង​ស្រស់​ឆើតឆាយ​អម​​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ​ និង​ជា​ទីក្រុង​មួយ​ដែល​មាន​សំណង់​រចនាបថ​ផ្ទះ​សល់​ពី​សម័យ​អាណា​និគមន៍​បារាំង​កំពុង​បាន​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ ទន្ទឹម​និង​នោះ ខេត្ត​បាត់ដំបង​ក៏​មាន​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​​ជាច្រើន​កន្លែង​ទៀត ប៉ុន្តែ​ថ្ងៃ​នេះ AMS សូម​លើក​យក​កន្លែង​ដើរ​លេង​ល្បី​ៗ ចំនួន ៥​កន្លែង​មក​ណែនាំ​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា៖

១. ជិះ​ណូរី​ជើង​ភ្នំ​បាណន់

បើ​កាល​ណា​គេ​និយាយ​ដល់​រឿង​ជិះ​ណូរី​ មនុស្ស​ជាច្រើន​រមែង​នឹក​គិត​ឃើញ​ដល់​សកម្មភាព​ជិះ​ណូរី​ដែល​ធ្វើ​ឡើង​អំពី​ដើម​ឫស្សី ​រត់​ត្រឹក​ៗ​តាម​ផ្លូវ​ដែក​ដោយ​ឆ្លង​កាត់​នូវ​ទេសភាព​ធម្មជាតិ​ជា​ច្រើន​អម​ជាមួយ​ខ្យល់​អាកាស​បរិសុទ្ធ​ផង​នោះ ​ទើប​សកម្មភាព​ជិះ​ណូរី​នេះ​តែងតែ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​អ្នក​ទេសចរ​ជានិច្ច។ ចំពោះ​កន្លែង​ដែល​អាច​ជិះ​ណូរី​បាន គឺ​អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​បាណន់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​អស់​មាន​ឱកាស​បាន​ទស្សនា​ប្រាសាទ​ភ្នំ​បាណន់​នៅ​ពេល​ថ្ងៃ និង​អាច​ចុះ​មក​ជើង​ភ្នំ​បាណន់​វិញ​ដើម្បី​បាន​ជិះ​ណូរី​លំហែ​កាយ​នៅ​ពេល​រសៀល​បាន​។ ក្រៅពីបរិយាកាសធម្មជាតិ ណូរីជើងភ្នំបាណន់ គឺជាកន្លែងលំហែកាយកែច្នៃមួយដែលបម្រើសេវាកម្មម្ហូបអាហារ និងមានកន្លែងថតរូបស្អាតៗជាច្រើន។

រូបថត៖ @Unseentra

ទីតាំង៖ ភ្នំបាណន់

២. មើល​ប្រចៀវ​ជើង​ភ្នំ​សំពៅ

បន្ទាប់​ពី​ចំណាយ​ពេល​ឡើង​​ភ្នំ​សំពៅ​ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ និង​ទេសភាព​នៅ​លើ​កំពូល​ភ្នំ​នា​ពេល​ថ្ងៃ​រួច ភ្ញៀវ​ទេសចរ​អាច​បន្ត​នៅ​រង់ចាំ​មើល​សកម្មភាព​នៃ​ការ​ហោះហើរ​របស់​ហ្វូង​សត្វ​ប្រចៀវ​ចេញ​ពី​ល្អាង​ភ្នំ នា​ពេល​ថ្ងៃ​រៀប​លិច។ គួរ​បញ្ជាក់​ថា ខេត្ត​បាត់ដំបង មាន​ល្អាង​ប្រចៀវ​ចំនួន ២ កន្លែង​ គឺ​នៅ​​ល្អាង​ភ្នំ​សំពៅ​ខាងកើត និង​មួយ​ទៀត​នៅ​ល្អាងភ្នំសំពៅ​ខាង​ជើង។ ​ល្អាង​ប្រចៀវ​ទាំង​២​នេះ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​​សម្រាប់​ខេត្ត​បាត់ដំបង​ ដោយ​វា​ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​អាច​ឲ្យ​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ មក​ទស្សនា​និង​ថត​យក​រូបភាព​អនុស្សាវរីយ៍យ៉ាងស្រស់ស្អាត ហើយ​ជា​មធ្យម មាន​ភ្ញៀវ​ទេសចរ​ចន្លោះពី ២៥០ ទៅ ៣០០ នាក់​ក្នុង​មួយ​ថ្ងៃ​។

រូបថត៖ @Unseentra

ទីតាំង៖ ភ្នំសំពៅ

៣. ផ្ទះប៉ិត

ផ្ទះ​ប៉ិត​ គឺ​ជា​ផ្ទះ​បុរាណ​មួយ ដែល​មាន​អាយុកាល​ប្រមាណ ១០០ឆ្នាំ​មក​ហើយ​។ ផ្ទះប៉ិត​ជា​ប្រភេទ​ផ្ទះ​បុរាណ​មួយ​របស់​ប្រជាជន​កម្ពុជា​ពី​សម័យ​មុន​ដោយ​ប៉ិត មាន​ន័យ​ថា​ហោ​ណាំង (រានហាល) នៅ​ខាង​មុខ។ ផ្ទះ​នេះ​មាន​ជណ្ដើរ​ពីរ​គឺ ខាងមុ​ខ​ធ្វើ ពី​ថ្ម រី​ឯ​ខាង​ក្រោយ​ធ្វើ​ពី​ឈើ ​និង​មាន​សសរ​ ៣៦​ដើម​សុទ្ធ​តែ​ធ្វើ​ពី​ឈើ​ផ្ចឹក​ទាំងអស់។ ផ្ទះ​នេះ​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កន្លែង​សម្រាប់​បោក​ស្រូវ​ដាក់​សម្ភារៈ​ហើយ​ និង​ធ្វើ​ជា​ផ្ទះ​បាយ​រួម ដែល​ជា​ហេតុ​បណ្ដាល​អោយ​ខូចខាត​អស់​ពាក់​កណ្ដាល​នៅ​ផ្នែក​ខាង​ក្រោយ។ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំងាយ២គម ពីសាលាខេត្ត បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបី​ជំនាន់​មក​ហើយ។ អាស្រ័យ​ហេតុ​នេះ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ទៅ​លេង​ខេត្ត​បាត់ដំបង គួរ​កុំ​ឲ្យ​រំលង​ការ​ទស្សនា​ផ្ទះ​បុរាណ​ដែល​មាន​អាយុកាល​ដ៏​យូរលង់​នេះ។

រូបថត៖ Sokkhim Som

ទីតាំង៖ ភូមិស្វាយឆ្អេះ ឃុំវត្តគរ ស្រុកបាណន់ ខេត្តបាត់ដំបង

៤. ផ្កា​ព្រៃ​រីសត

ផ្កា​ព្រៃ​រីសត គឺ​ជា​រីសត​លំហែ​កាយ​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទឹកដី​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ ថ្វីត្បិត​តែ​រីសត​មួយ​នេះ​ទើប​តែ​បើក​ដំណើរ​ការ​ក្នុង​ពេល​ថ្មី​ៗ​ក្ដី ​ប៉ុន្តែ​រីសត​មួយ​នេះ​មាន​លក្ខណៈ​សម្បត្តិ​លំហែ​កាយ​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូលចិត្ត​ការ​សម្រាក​លំហែ​កាយ​នៅ​តាម​តំបន់​ធម្មជាតិ​គាំទ្រ​យ៉ាង​ខ្លាំង។ ផ្កា​ព្រៃ​រីសត មាន​ទីតាំង​ស្ថិត​នៅ​លើ​ដីទួល​ខ្ពស់ អម​ទៅ​ដោយ​បរិយាកាស​បរិសុទ្ធ​ស្រស់​ស្រាយ មាន​ទេស​ភាព​ស្អាត និង​មាន​រុក្ខជាតិ​បៃតង​ព័ទ្ធ​ជុំ​វិញ ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​សម្រាក​លំហែ​កាយ​យ៉ាង​ស្ងប់សុខ​ និង​បំភ្លេច​ចោល​ទុក​កង្វល់​នានា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

រូបថត៖ ផ្កាព្រៃរីសត

ទីតាំង៖ https://goo.gl/maps/EtD5nXmNAycjko8s9

៥. SunRises Relax

SunRises Relax គឺ​ជា​រីសត​មួយ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កូន​ភ្នំ​មួយ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ភ្នំ​តូច​ធំ​ជា​ច្រើន​ទៀត​បង្កើត​បាន​ជា​ទស្សនីយភាព​គំនូរ​មួយ​គយគន់​មិន​ណាយ។ នា​ពេល​ព្រឹក រីសត​សាន់​រាយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​មើល​ថ្ងៃ​រះ​យ៉ាង​ល្អ​ និង​ថែម​ទាំង​មាន​ស្ទឹង​ពពក​ហោះ​ព្រោងព្រាត​ផុស​ឡើង​នៅ​កំពូល​ភ្នំ​នានា និង​ចុង​ស្លឹក​រុក្ខជាតិ​តូច​ធំ​យ៉ាង​ស្រស់​ស្អាត។ នា​ពេលល្ងាច សាន់រាយ ​ត្រូវ​បាន​ព្រះអាទិត្យ​ដែល​រៀប​លិច​ជះ​ពន្លឺ​ពណ៌​មាស​ចូល​មក​ប៉ះ​ចំ​ជាមួយ​រីសត​ បង្កើត​បាន​ជា​ពណ៌​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​អ្នក​ទេសចរណ៍។ ក្រៅ​កន្លែង​ស្នាក់​នៅ ទេសភាព​នៅ​ជុំវិញ​រីសត​នេះ ពិត​ជា​មាន​អ្វី​ជាច្រើន​ដែល​អ្នក​ទេសចរ​គួរតែ explore និង​ទស្សនា៕

រូបថត៖ SunRises Relax

ទីតាំង៖ ភូមិភ្នំរៃ​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ