អ៊ឹម សុវណ្ណផល្លា ឬ នាងនោ ជួប ទាវ និងតារារួមជំនាន់ម្ដងទៀត ក្នុងរឿងភាគបុរាណខ្នាតធំ «អប្សរា​មហា​អង្គរ​»

រឿង​ភាគ​ប្រវត្តិ​សាស្ត្រខ្មែរដំបូងបង្អស់ ចំណងជើងថា «អប្សរា​មហា​អង្គរ​» ដែលជាស្នាដៃតែងនិពន្ធ និងជាការ​ដឹកនាំ​របស់លោក ហ្វៃ សំអាង បានរៀបចំពិធីក្រុងពាលីចេញថតយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។

ក្នុងនោះ គេឃើញសិល្បករ-សិល្បការិនីចាស់ក្មេងជាច្រើនរូប បានបង្ហាញវត្តមានក្នុងពិធីក្រុងពាលីបើកកាមេរ៉ាចេញថតនេះ សូម្បីតារាសម្តែងល្បីឈ្មោះ​ទសវត្សរ៍​ ៨០-៩០ អ្នកស្រី នារី រ័ត្នគន្ធា ដែលហោះមកពីអាមេរិក ដើម្បីថតរឿងនេះ​។ គួរឱ្យសោកស្តាយ អ្នកស្រី អម្ពរ ទេវី មិនបានចូលរួមកម្មវិធីនេះនោះទេ។

ក្រៅពីតារាសម្តែងល្បីៗ​ទសវត្សរ៍​ ៨០-៩០ ដូចជា លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរ ទេវី និងអ្នកស្រី នារី រ័ត្នគន្ធា សូម្បីអ្នកស្រី អ៊ឹម សុវណ្ណផល្លា ក៏ត្រូវលោក ហ្វៃ សំអាង អញ្ញើញឱ្យចូលរួមសម្តែងក្នុងរឿងភាគខ្នាតធំនេះផងដែរ។ ជាក់ស្តែង ក្នុងថ្ងៃក្នុងពាលីម្សិលមិញនេះ អ្នកស្រី អ៊ឹម សុវណ្ណផល្លា ក៏បានចូលរួម និងបានថតរូបអនុស្សាវរីយ៍ជាមួយសិល្បករ-សិល្បការិនីរួមជំនាន់យ៉ាងសប្បាយរីករាយថែមទៀតផង។

យ៉ាងណាមិញ ពេលនេះគេនៅមិនទាន់មានដំណឹងថា តួអង្គ នាងនោ ក្នុងចម្រៀងខារ៉ាអូខេ ទុំទាវ ជំនាន់ឆ្នាំ ៩០ ជាង នឹងត្រូវសម្តែងជាតួអង្គអ្វីក្នុងរឿង «អប្សរា​មហា​អង្គរ​» នោះទេ ព្រោះលោក ហ្វៃ សំអាង នៅមិនទាន់បញ្ជាក់នៅឡើយ គ្រាន់តែថាតារាសម្តែងល្បីឈ្មោះទសវត្សរ៍៨០-៩០ ជាច្រើនរូបដែលរៀបរាប់ខាងលើ នឹងត្រូវប៉ះគ្នាម្តងទៀតក្នុងរឿងនេះ ហើយលោក ទេព រិន្ទដារ៉ូ និងដៃគូចាស់ អ្នកស្រី អម្ពរ ទេវី នឹងមានឈុតឆាកស្នេហាផ្អែមល្អែមលើសជំនាន់មុនៗទៅទៀត។ ប៉ុន្តែពេលនេះមិនទាន់អាចទម្លាយសាច់រឿងទាំងអស់បានឡើយ។

ក្នុងវីដេអូ Live ជាមួយអ្នកស្រី នារី រ័ត្នគន្ធា មុនចាប់ផ្តើមពិធីក្រុងពាលី តួអង្គ នាងនោ និង តួអង្គ នាងទាវ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមសម្តែងក្នុងរឿងភាគបុរាណថ្មីនេះ ព្រោះអ្នកទាំងពីរចាកឆ្ងាយពីវិថីសិល្បៈជាច្រើនឆ្នាំណាស់មកហើយ ដូច្នេះការចូលរួមសម្តែងរឿងនេះគឺចង់ទុកជាស្នាដៃ និងជាអនុស្សវរីយ៍សម្រាប់ខ្លួនឯង និងអ្នកជំនាន់ក្រោយ។

ងាកទៅមើលការផលិតវិញ លោក ហ្វៃ សំអាង មិនបានបញ្ជាក់ថា ភាពយន្ដនេះត្រូវចំ​ណាយ​ទុន​ផលិតទាំងអស់ប៉ុន្មាននោះទេ តែ​លោក​បង្ហើបថា គ្រាន់តែបើកកាមេរ៉ាចេញថតចាយ​អស់​ជាង ​២០ម៉ឺន​ដុល្លារទៅហើយ ខណៈ​គ្រឿង​​​អលង្ការលើតួអង្គ​នីមួយៗ ម្នាក់​មិន​​ក្រោម ​៥០០ ដុល្លារនោះទេ។ 

រឿង «អប្សរា​មហា​អង្គរ​» ចំណាយពេលតែង​និ​ពន្ធ​៣ ឆ្នាំ ដោយលោក ហ្វៃ សំអាង និងលោក យូ សុភា និងបានសិក្សា​ស្រាវជ្រាវ​លើគ្រឿង​អលង្ការរយៈពេល១ ឆ្នាំបន្ថែមទៀត ហើយសម្រាប់តួអង្គសម្តែង គឺមានរហូតដល់ជាង ១០០ នាក់។ រឿងនេះ​មានប្រមាណ ​៥០ ​ភាគ​ ហើយតាមគម្រោងរឿងនេះ នឹងថតរយៈពេល ១ ឆ្នាំកន្លះ ហើយត្រូវថតនៅទីតាំងជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ