Christmas ជិត​មក​ដល់​ហើយ​! ​​រៀន​ធ្វើ​ចាហួយ​ខេក​ទុក​សម្រាប់​ថ្ងៃ​ជប់លៀង

ជិត​ដល់​ថ្ងៃ​បុណ្យ​ Christmas យើង​ជឿ​ថា​មនុស្ស​ជា​ច្រើន​កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ពិធី​ជប់​លៀង​ជា​មួយ​ ក្រុម​គ្រួសារ​ មិត្តភ័ក្តិ​ និង​ មនុស្ស​ជា​ទី​ស្រឡាញ់​។ ដើម្បី​ជា​ចំណែក​ចូល​រួម​ក្នុង​កម្ម​វិធី​មួយ​នេះ​ AMS មាន​រូបមន្ត​ពិសេស​ក្នុង​ការ​ធ្វើ​នំ​ខេក​ ពី​ចាហួយ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។ ចង់​ដឹង​ថាដំណាក់​កាល​នៃ​ការ​ធ្វើ​មាន​អ្វី​ខ្លះ​?​ តោះយើង​ទៅ​មើល​ទាំង​អស់​គ្នា​!​

គ្រឿង​ផ្សំ ៖​

១.​ ទឹក​ដោះ​គោ​ជូរ​ ១ ដប​

២.​ ចាហួយ​ដាក់​តាម​ចំណូល​ចិត្ត​

៣.​ ម្សៅ​សម្រាប់​ធ្វើ​ចាហួយ​ ២ ស្លាបព្រា​បាយ

៤.​ ទឹក​ស្អាត​ ២​កែវ

៥.​ ចាន​គោម​ធំ​ ឬ​ ពុម្ព​នំ​ខេក

៦.​ ឆ្នាំង​ និង​ វែក​

របៀប​ធ្វើ​ ៖​


១.​ បក​សំបក​ យក​ចាហួយ​ចេញ​មក​កាត់​ជា​ដុំ

២.​ ត្រៀម​ទឹក​​​ដាក់​ក្នុង​ឆ្នាំ ចាក់​ម្សៅ​ចាហួយ​ ចូល​ក្នុង​ទឹក​ កូរ​ឲ្យ​ម្សៅ​រលាយ​

៣.​ បន្ទាប់​មក​ លើក​ឆ្នាំ​ដាក់​លើ​ចង្ក្រាន​ កូរ​ថ្នមៗ​ ដោយ​ប្រើ​ភ្លើង​តិចៗ​

៤.​ ពេល​ ចាហួយ​ចាប់​ផ្ដើម​ខាប់​ ហើយ​ចាក់​ទឹក​ដោះ​គោ​ជូរ​ចូល​រួច​កូរ​ចូល​គ្នា​ឲ្យ​សព្វ​

៥.​ បន្ទាប់​មក​ចាក់​ចាហួយ​គ្រប់​ពណ៌​ដែល​បាន​កាត់​ជា​ដុំ​ទុក​

៦.​ បិទ​ភ្លើង​យក​មក​ចាក់​ក្នុង​ចាន​​ ថាស​ ឬ​ ពុម្ព​នំ​ខេក​ តាម​ចំណូល​ចិត្ត​ចង់​បាន​ចាហួយ​រូប​រាង​បែប​ណា​ក៏​រក​ពុម្ព​បែប​នោះ​មក​ដាក់​

៧.​ ពេល​ចាហួយ​ចាប់​គ្នា​បាន​ល្អ​ហើយ​ចាក់​ចេញ​ពី​ពុម្ព​រួច​កាត់​ជា​ដុំ​ដើម្បី​ទទួល​ទាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ