កាសែតអូស្ត្រាលីចុះ​ផ្សាយ និងសរសើរប្រលានថ្មីរបស់កម្ពុជាពេញៗមាត់

អាកាសយានដ្ឋាន​តេជោ​សន្តិភាព ត្រូវ​បាន​កាសែត​អូស្ត្រាលី The Sydney Morning Herald ចុះ​ផ្សាយ​ និង​សរសើរ​ពេញ​ៗ​មាត់​ក្រោយ​ការ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ និង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ជាតិ-អន្តរជាតិ​ប្រើប្រាស់​សម្រាប់​ជើង​ហោះហើរ។

ដូច​ដែល​មហាជន​បាន​ជ្រាប អាកាសយានដ្ឋាន​តេជោ​សន្តិភាព ត្រូវ​បាន​ដាក់​ឱ្យ​សម្ពោធ ​និង​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ កាលពី​​ថ្ងៃ​​ ២០ ខែតុលា ឆ្នាំ ២០២៥ កន្លង​ទៅ។ ព្រលាន​យន្តហោះ​ 4F មួយ​នេះ​ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​សំណាក់​ភ្ញៀវ​ជាតិ-អន្តរជាតិ រហូត​ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald យក​ទៅ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ពួក​គេ​ព្រម​ជា​មួយ​ការ​សរសើរ​ពេញ​ៗ​មាត់។

តាម​រយៈ​ការ​ចុះ​ផ្សាយ The Sydney Morning Herald បាន​លើក​ឡើង​នូវ​ចំណុច​វិជ្ជមាន​ក្រោយ​ការ​ទទួល​យក​បទ​ពិសោធន៍​នៅ​ក្នុង​ប្រលាន​ដ៏​អស្ចារ្យ​មួយ​នេះ។ ចំណុច​ដែល​ទាក់ទាញ​អ្នក​ដំណើរ​ដំបូង​គេ​នោះ​គឺ​ជា​រចនាបថ​ដ៏​ស្រស់​ស្អាត​របស់​ព្រលាន​ដែល​មាន​ភាព​ស្រដៀង​គ្នា​ទៅ​ និង​សារមន្ទីរ Zayed នៅ​ចក្រភព​អង់គ្លេស។ ថែម​បញ្ចូល​នៃ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ​នូវ​ព្រះ​ពុទ្ធ​បដិមា​ធ្វើ​អំពី​ស្ពាន់ ទម្ងន់ ៩ តោន និង​កម្ពស់ ៩ ម៉ែត្រ​ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព និង​ស្ថាបត្យកម្ម​នៃ​ដំបូល​ពណ៌​មាស​ដ៏​ស្រស់​ស្អាត។

បន្ថែម​ពី​នេះ កាសែត The Sydney Morning Herald បាន​លើក​សរសើរ​អំពី​ដំណើរ​ការ​នៃ​ការ Check in មុន​ឡើង​យន្ត​ហោះ រួម​ទាំង​សេវា​សន្តិសុខ អាហារ-ភេសជ្ជៈ ជា​ដើម រី​ឯ​កន្លែង​រង់ចាំ​រាប់​រយ​ដែល​មាន​ផាសុកភាព​ក៏​ត្រូវ​បាន​លើក​យក​មក​បង្ហាញ ​និង​សរសើរ​ផង​ដែរ៕

ប្រភព ៖ https://www.smh.com.au/

រូបភាព ៖ STPM



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *