ត្រៀមហ៊ោ ត្រៀមសប្បាយ! ខ្មែរ ប៊ែវើរីជីស និង ផលិតកម្ម​ សាន់ដេ រៀបចំមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីខ្នាតយក្ស

ផលិតកម្មសាន់ដេ និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរួមសហការគ្នារៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT ដោយនឹងប្រមូលផ្ដុំដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប។ នេះបើតាមពិធីប្រកាសពីកិច្ចសហការរវាងផលិតកម្មសាន់ដេ និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើឡើងនៅឯផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៥ នេះ។

ពិធីប្រកាសកិច្ចសហការរវាងផលិតកម្មចម្រៀងដ៏ឈានមុខ ជាមួយនឹងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់វត្តមានថ្នាក់ដឹកនាំសំខាន់ៗរួមមាន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក ឡាយ សុខចំរើន នាយកប្រតិបត្តិផលិតកម្ម សាន់ដេ និងវត្តមានរបស់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបប្រចាំផលិតកម្មសាន់ដេ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ដូចដែលអ្នកទាំងអស់គ្នា ដឹងហើយថា ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនពហុពាណិជ្ជកម្មធំបង្អស់នៅកម្ពុជា ដែលតែងតែលើកស្ទួយគ្រប់វិស័យ មិនថាជាវិស័យគុនខ្មែរ​ កីឡាបាល់ទាត់ បាល់ទះ មុខម្ហូប ព្រមទាំងវិស័យផ្សេងៗទៀត។ ចំណែកឯ ផលិតកម្ម សាន់ដេ ជាផលិតកម្មធំ​មួយក្នុងវិស័យសិល្បៈតន្ត្រី ដែលបានបម្រើអារម្មណ៍បងប្អូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាមួយនឹងបទចម្រៀងល្បីៗគ្រប់ទម្រង់ ព្រមទាំងបានបណ្តុះបណ្តាលនូវធនធានសិល្បករ-សិល្បការិនី ពោរពេញដោយ   សមត្ថភាព និងទេពកោសល្យជាច្រើនរូប។

ដូចនេះ ការរួមសហការដ៏ស្អិតរមួតនេះ នឹងចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាផ្ដល់នូវការកម្សាន្តដ៏រំភើបទៅដល់ទស្សនិកជនទូទាំងប្រទេស។ អ្វីដែលកាន់តែរំភើបនោះ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT នឹងប្រព្រឹត្តឡើងលើទីតាំងជាច្រើន គ្រប់ខេត្ត-ក្រុងនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរ ជាពិសេសបណ្តុះគំនិត យុវជនជំនាន់ក្រោយ ឱ្យមានស្មារតីស្រឡាញ់ លើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរីកលូតលាស់ល្បីរន្ទឺដល់ឆាកអន្តរជាតិ។

សិល្បៈខ្មែរ  វប្បធម៌ខ្មែរ កូនខ្មែរអ្នករក្សា កូនខ្មែរអ្នកលើកស្ទួយ! ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *