អាកាសធាតុត្រជាក់បែបនេះ សាកមកស្នាក់លម្ហែក្នុងរីសតមួយនេះដឹងតែអេមហ្មង!

ឲ្យតែដល់ខែត្រជាក់ធ្លាក់ខ្យល់ម្ដងៗ តើអ្នកទាំងអស់គ្នានឹកឃើញចង់ទៅលេងនៅខេត្តណាខ្លាំងជាងគេ? ប្រិយមិត្តភាគច្រើនចូលចិត្តទៅលេងខេត្តមណ្ឌលគិរីហើយត្រូវអត់? ពីព្រោះថាខេត្ត​​មួយនេះ មានអាកាសធាតុត្រជាក់ខ្លាំង អមជាមួយទេសភាពស្រស់ត្រកាល បរិយាកាសបរិសុទ្ធ មានកន្លែងដើរលេងច្រើន និងប្រជុំទៅដោយរីសតស្អាតៗ ប្លែកៗ ជាច្រើនគួរឲ្យចាប់អារម្មណ៍។

សម្រាប់ប្រិយមិត្តដែលមានបំណងទៅលេងខេត្តមណ្ឌលគិរី AMS សូមណែនាំរីសតស្នាក់នៅមួយដែលមានការរៀបចំ និងរចនាឡើងតាមបែបជនជនបទ ស្រុកស្រែ បូករួមជាមួយរចនាបថបែបទំនើបទាន់សម័យស្ថិតនៅលើភ្នំអមដោយទេសភាពព្រៃឈើយ៉ាងស្រស់បំព្រង។ រីសតមួយនេះមានឈ្មោះថា «រំហើយ មេសុង» គឺជារីសតស្នាក់នៅបែបឯកជនមួយ ឬអ្នកទេសចរភាគច្រើនចូលចិត្តហៅថាជាស្ថានីយរំហើយអារម្មណ៍ ដែលស្ថិតនៅក្នុងភូមិឡៅកា ខេត្តមណ្ឌគិរី។ បរិយាកាសនៅទីនេះ អាចនិយាយបានថាជាកន្លែងមួយដែលមានទេសភាពព្រៃឈើស្រស់ស្អាត ឮតែសំឡេងសត្វយំ ខ្យល់អាកាសបរិសុទ្ធ គួបផ្សំជាមួយផ្ទះស្នាក់នៅបែបស្រុកស្រែ កក់ក្ដៅ ដែលធ្វើឲ្យភ្ញៀវទាំងអស់មានអារម្មណ៍ដូចជាបានស្នាក់នៅក្នុងផ្ទះខ្លួនឯង។

អ្វីដែលធ្វើឲ្យ «រំហើយ មេសុង» មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងនោះគឺ គំនិតច្នៃប្រឌិតផ្ទះស្នាក់នៅបែបស្រុកស្រែបូកបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យមើលទៅទាក់ចិត្តចង់គយគន់ និងស័ក្តិសមសម្រាប់ការលម្ហែកាយគ្រប់សណ្ឋាន អាចស្នាក់នៅជាគូស្នេហ៍ក៏បាន គ្រួសារ មិត្តភ័ក្កិ ឬក្រុមការងារក៏បាន។ រីសតមួយនេះស្ថិតនៅភ្នំដែលខ្ពស់សមល្មមអាចឲ្យអ្នកទេសចរទស្សនារំសាយអារម្មណ៍ មានទីធ្លាស្អាតអមទៅដោយធម្មជាតិ មានកន្លែងថតរូបស្អាតៗ និងប្លែកៗច្រើន បន្ទប់ស្នាក់នៅមានផាសុកភាពល្អ ដែលធ្វើឲ្យអ្នកទេសចរមានអារម្មណ៍រីករាយក្នុងការស្នាក់នៅ។

នៅពេលយប់ អ្នកទេសចរទាំងឡាយក៏អាចធ្វើកម្មវិធីជួបជុំគ្នា អាំងភ្នក់ភ្លើង និយាយរឿងក្នុងចិត្ត អង្គុយមើលផ្កាយលើវេហា ច្រៀងលេង ស្ដាប់សំឡេងសត្វយំ ញ៉ាំអាហាររួមគ្នា បន្ទាប់ពីបានជជែកគ្នាលេងអស់ចិត្តហើយ ក៏ជាពេលដែលអ្នកទេសចរទាំងអស់ត្រូវចូលទៅគេងក្នុងបន្ទប់គេងយ៉ាងកក់ក្ដៅរៀងៗខ្លួន។ សម្រាប់ពេលព្រឹកព្រលឹម អ្វីដែលអ្នកទេសចរមិនគួររំលងនោះគឺពេលវេលាដែលព្រះអាទិត្យចាប់ផ្ដើមរះចាំងចូលក្នុងសមុទ្រឈើដ៏ធំល្វឹងល្វើយ ដូច្នេះហើយឱកាសនៃការមើលថ្ងៃលិចនៅកន្លែងដែលស្រស់ស្អាតបែបនេះក៏មានមិនច្រើនដែរសម្រាប់មនុស្សម្នាក់ៗ៕

ទំនាក់ទំនង៖ 076 222 2396

ទីតាំង៖ https://goo.gl/maps/Pd7P52WcKMS7uKzq7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​