សម្រែករបស់ MUC ទាំង ៤ ជំនាន់ ធ្វើឱ្យ ហង្ស ម៉ានីតា ពោលពាក្យបែបនេះ!

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា រៀមច្បង MUC ៤ ជំនាន់របស់ ហង្ស ម៉ានីតា និងលោក Romyr Libo-on ជា National Director ក្រុមហ៊ុន Cambodia International Models បានធ្វើដំណើរទៅដល់ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិកហើយ កាលពីពេលថ្មីៗនេះ។

ក្រោយចំណាយពេលសម្រាកដើរលេងនៅទីនោះអស់ប៉ុន្មានថ្ងៃ ទីបំផុត MUC ៤ ជំនាន់ និង National Director ក្រុមហ៊ុន CIM បានជួបបវរកញ្ញាចក្កវាឡកម្ពុជា ២០២២ ផ្ទាល់ហើយ ក្រោយពេលនាងធ្វេីការសម្ភាសន៍ Close Door Interview រួចរាល់។

តាមរយៈវីដេអូ Story បង្ហោះលើគណនី Instagram របស់ MUC ទាំង៤ រូប បង្ហាញឱ្យឃើញថា រៀមច្បងទាំងរូប និង ម៉ានីតា រំភើបខ្លាំងណាស់នៅពេលបានជួបគ្នាលើនៅទីនោះ។ រឿន ណាត,សំណាង អេលីណា , រ៉េត សារីតា និង ងិន ម៉ារ៉ាឌី បាននាំគ្នាស្រែកហ៊ោឡើងកងរំពងបរិវេណសណ្ឋាគារ Hyatt Regency New Orleans ជាការផ្តល់កម្លាំងចិត្តដល់ប្អូនស្រី​ក្នុងចង្កោមគ្រួសារ MUC ថែមទាំងបង្ហាញអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែកពេលឃើញ ម៉ានីតា ដើរមក។ ទោះមិនបានមកនិយាយគ្នាជិត​ក៏ពិតមែន ប៉ុន្តែពួកគេបានបង្ហាញក្តីរំភើបចំពោះគ្នាពីចម្ងាយ ដោយសារ ម៉ានីតា មានភារៈកិច្ចត្រូវបំពេញបន្តទៀត។

យ៉ាងណាមិញ ក្រោយមិនបានជួបនិយាយគ្នាផ្ទាល់ បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ បានធ្វើការ Call Video មកផ្ទាល់ ដើម្បីនិយាយជាមួយ National Director និងរៀមច្បងទាំង ៤ នាក់ ថែមទាំងបង្ហោះ Story ឡើងថា «Thank you so much for coming it was good to see you bong bong» បង្ហាញពីទំហំ​ចិត្តដែលមានចំពោះគ្នាទៅវិញទៅមក។

គួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គេបានប្រទះឃើញ​ រឿន ណាត បង្ហើបតម្រុយពីឈុត Evening Gown ដែល ហង្ស ម៉ានីតា ត្រូវស្លៀកក្នុងកម្មវិធីប្រកួតនេះថា ឈុត Gown នោះពិតជាប្លែក ស្អាត ប្រណិត ហើយថ្លៃថ្នូរខ្លាំងមែនទែន ព្រោះសូម្បីតែនាង និង MUC ទាំង៣ រូប ក៏ភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលឃើញឈុតនោះ។ MUC 2018 លើកឡើងថា នាងមិនដែលឃើញនរណាស្លៀកឈុតបែបនេះនោះទេ ហើយក៏មិននឹកស្មានថាអ្នកច្នៃម៉ូដច្នៃឈុតនេះឱ្យ ម៉ានីតា ដែរ។

សូមជម្រាបថា វគ្គប្រកួតបឋម (Preliminary Competition) កម្មវិធី Miss Universe 2022 បានកំពុងខិតជិតមកដល់ហើយ គឺនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ ត្រូវម៉ោង ៧ព្រឹក (ម៉ោងនៅកម្ពុជា)​។ ចំណែកថ្ងៃ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ (Final Competition) នឹងប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ