Coca Cola ល្បីពេញពិភពលោក ប៉ុន្តែនៅ ៣ ប្រទេស​នេះ អ្នក​មិន​អាចរក​ទិញ​បានទេ

Coca Cola គឺជាក្រុមហ៊ុនផលិតទឹកក្រូចដ៏ធំ និងមានឥទ្ធិពលយ៉ាងខ្លាំងមួយនៅលើពិភពលោក។ បើរាប់មកដល់ពេលបច្ចុប្បន្ននេះ ភេសជ្ជៈដែលដើមកំណើតចេញពីសហរដ្ឋអាមេរិកនេះមានអាយុ ១៣១ ឆ្នាំទៅហើយ។ ប៉ុន្តែស្របពេលដែលក្រុមហ៊ុនទឹកក្រូចនេះមានប្រជាប្រិយ និងពេញនិយមយ៉ាងណាក៏ដោយ ក៏ប្រទេស ៣ នេះមិនមានការដាក់លក់ឡើយ។

ប្រទេសទាំងបីមានដូចជាគុយបា កូរ៉េខាងជើង និងរុស្សី។ ចំពោះមូលហេតុរួមមួយដែលប្រទេសទាំងបីនេះមិនមានការដាក់លក់ភេសជ្ជៈ Coca Cola គឺការទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកក្រោមហេតុផលផ្សេងៗគ្នា។

ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបានសហរដ្ឋអាមេរិកបណ្តឹងទណ្ឌកម្មសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ១៩៥០ មកនៅពេលកូរ៉េខាងជើងបានឈ្លានពានកូរ៉េខាងត្បូង។ ក្នុងឆ្នាំ ១៩៨៨ សហរដ្ឋអាមេរិកក៏បានប្រកាសថាប្រទេសកូរ៉េខាងជើងជារដ្ឋឧបត្ថម្ភអំពើភេវរកម្ម (state sponsor of terrorism)។

ក្រៅពីសហរដ្ឋអាមេរិកហើយ ប្រទេសកូរ៉េខាងជើងក៏ទទួលរងទណ្ឌកម្មពីប្រទេសពីរទៀតកូរ៉េខាងត្បូង និងជប៉ុន។ ជាមួយគ្នានេះដែរ បើគិតត្រឹមឆ្នាំ ២០២២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅតែមិនមានទំនាក់ទំនងការទូតនៅឡើយ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងនៅតែទទួលទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសផ្សេងទៀត និងបានក្លាយជារដ្ឋឯកោផងដែរ។

ស្រដៀងទៅនឹងកូរ៉េខាងជើងដែរ ការដាក់ទណ្ឌកម្មលើប្រទេសគុយបារយៈពេលជាង ៦០ ឆ្នាំមកនេះបានធ្វើប្រទេសមួយនេះក្លាយជាឯកោ ហើយក៏ប្រែជាខ្មៅស្រអាប់ផងដែរ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសគុយបា បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៦០ បន្ទាប់ពីបដិវត្តគុយបាឆ្នាំ ១៩៥៩ ដោយគ្មានទំនាក់ទំនងការទូតឡើយ។

រហូតដល់ឆ្នាំ ២០១៥ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបាក៏ត្រូវបានស្ដារឡើងវិញ ប៉ុន្តែនៅតែគ្មានវត្តមានក្រុមហ៊ុន Coca Cola ដដែល​។ ប៉ុន្តែប្រជាជនគុយបាក៏នៅតែអាចទិញ Coca Cola បានពីប្រទេសម៉ិកស៊ិកបាន​ គ្រាន់តែវាមានតម្លៃថ្លៃជាងផលិតផលក្នុងស្រុកដែលមានឈ្មោះថា Tukola។

ថ្មីៗនេះប្រទេសរុស្សីក៏បានក្លាយជាប្រទេសដែលទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកដែរក្រោយពេលការប្រកាសសង្រ្គាមរុស្សី-អ៊ុយក្រែន។ មិនមែនតែក្រុមហ៊ុន Coca Cola មួយនោះទេ សូម្បីតែក្រុមហ៊ុនអាមេរិក និងអ៊ឺរ៉ុបជាច្រើនទៀតក៏បានបញ្ឈប់អាជីវកម្មជាមួយប្រទេសរុស្សីតាំងពីខែឧសភា ឆ្នាំ២០២២។​

បើទោះបីជាក្រុមហ៊ុនយក្សមួយនេះបានដកខ្លួនចេញក៏ដោយ ក៏ប្រទេសមហាអំណាចមួយនេះនៅតែអាចផលិតផលភេសជ្ជៈបានដោយខ្លួនឯងដដែល។ ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតភេសជ្ជៈរុស្ស៊ី Ochakovo ក៏ចាប់ផ្ដើមពង្រឹងទីផ្សារទឹកក្រូចរបស់ខ្លួនដូចក្រុមហ៊ុន Coca Cola ដែរដោយយក Cool Cola និង Fancy ជំនួសឱ្យ Fanta ខណៈដែល Street ជំនួសឱ្យ Sprite៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​