បើរាល់ថ្ងៃនៅខ្ជិលធ្វើរឿង ៤ នេះនៅឡើយ កុំរអ៊ូមុខចាស់មិនស្អាតដូចគេឯង

ដូចគេថា ពេលខ្លះដឹងហើយ លឺហើយតែមិនធ្វើព្រោះតែខ្ជិលចេះតែបំពានដល់ពេលមានរឿងយឺតពេលទើបស្ដាយក្រោយ។ ការថែរក្សាសុខភាពក៏ដូចគ្នា ពេលខ្លះត្រឹមរឿងសាមញ្ញាៗដែលធ្វើប្រចាំថ្ងៃក៏ជួយឲ្យមានភាពប្រសើរជាងមុនតែទាស់ត្រង់ថាមិនខ្ចីធ្វើតែម្ដង។ ដូច្នេះហើយបើនៅខ្ជិលធ្វើរឿងទាំងនេះ កុំបាច់ឆ្ងល់ថាខ្លួនម៉េចបានចេះតែឈឺ មិនស្អាតនិងដុនដាបខុសគេអ៊ីចឹង៖

១. ផឹកទឹក

អ្នកខ្លះខ្ជិលសូម្បីតែផឹកទឹក ទាំងដែលដឹងថាការផឹកទឹកគឺពិតជាល្អសម្រាប់សុខភាពនិងមានអត្ថប្រយោជន៍ច្រើនរាប់មិនអស់។ គ្រាន់តែផឹកទឹកឲ្យបានគ្រប់គ្រាន់អ្នកនឹងបានឃើញថាសុខភាពរបស់អ្នកមានភាពល្អប្រសើរជាងមុនស្រួលបត់ជើង គេងលក់ស្រួល ថែមទាំងស្បែកស្រស់ថ្លា និងមុខមិនឡើងមុនទៀត។ ប៉ុន្ដែអ្នកខ្លះមួយថ្ងៃផឹកទឹកមិនបានមួយកែវផងចេះតែស្រែកហេតុអ្វីមុខអាក្រក់ម្ល៉េះ មាត់ស្ងួតម្ល៉េះ ស្បែកស្ងួតម្ល៉េះ។ល។

២. ចំណាយពេល ៥ ទៅ ១០ នាទី ហាត់ប្រាណពេលព្រឹក

ជារឿងដែលមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងប៉ុន្ដែចេះតែខ្ជិលបណ្ដែតបណ្ដោយខ្លួន។ ការហាត់ប្រាណដំបូងៗ គឺពិតជាធ្វើឲ្យអ្នកឈឺខ្លួនពិបាកទ្រាំតែបើធ្វើយូរៗទៅនឹងស៊ាំជាមិនខាន។ ពេលដែលហាត់ប្រាណរាល់ថ្ងៃពេលព្រឹកជាប្រចាំអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងស្រស់ស្រាយជាងមុន និងមានកម្លាំងចិត្តក្នុងការធ្វើរឿងផ្សេងៗដោយមិននឿយណាយថែមទាំងបានបញ្ចេញជាតិពុលទាំងឡាយចេញមក ក្រៅទៀត។ អ្នកខ្លះដេកអូសហ្វេសបុកលេងរាប់ម៉ោងឡើងព្រងើយចុះទៅខ្លាចអីចំណាយត្រឹម ៥ ទៅ ១០ នាទី លោតទៅមកតាមក្បាច់ផ្សេងៗ ដើម្បីសុខភាព។

៣. ញ៉ាំបន្លែ

បន្លែអាចនឹងមិនឆ្ងាញ់ដូចសាច់សម្រាប់មនុស្សមួយចំនួន ប៉ុន្ដែបើអ្នកជ្រើសមិនញ៉ាំសោះនឹងធ្វើឲ្យសុខភាពរបស់អ្នកមិនរឹងមាំល្អដូចអ្នកដទៃថែមទាំងឧស្សាហ៍ឈឺទៀតផង។ មួយវិញទៀត នៅពេលអ្នកជ្រើសញ៉ាំតែសាច់អ្នកនឹងប្រឈមមុខខ្វះនូវជីវជាតិផ្សេងៗដែលមានក្នុងបន្លែផ្សេងៗ។និយាយរួមត្រូវញ៉ាំឲ្យស្មើគ្នា កុំញ៉ាំសាច់ច្រើនពេក ឬញ៉ាំតែបន្លែសុទ្ធពេកត្រូវលាយគ្នានោះទើបបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៤. គេង

បើអ្នកមានការងារសំខាន់ធំដុំត្រូវធ្វើមិនជាអ្វីទេព្រោះចៀសមិនបាន ប៉ុន្ដែអ្នកខ្លះមិនរវល់អ្វីផងនៅដល់ម៉ោង ២-៣ រាល់ថ្ងៃនឹងគេអីដែរ?

អ្នកត្រូវដឹងថាបើអ្នកគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យឆាប់អស់កម្លាំង ល្ហិតល្ហៃ ខួរក្បាលស្ពឹកគិតអ្វីមិនចេញឡើយ។ ដូច្នេះព្យាយាមគេងឲ្យបានគ្រប់គ្រាន់ឬយ៉ាងហោចណាស់ ៤ ទៅ ៥ ម៉ោងក្នុងមួយថ្ងៃ បើអាចគួរតែចូលគេងឲ្យបានមុនម៉ោង ១០នោះកាន់តែល្អ។

សាកធ្វើរឿងទាំងអស់នេះតែ ១ ខែ ប្រិយមិត្តនឹងមើលឃើញថាខ្លួនឯងប្លែកជាងមុនជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ