នារីៗគួរ​ស៊ែរទុក! គន្លឹះ​ពិសេស​ងាយ​ៗ​​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ក្រអូប​បាន​យូរ

សក់​គឺ​ជា​មន្ត​ស្នេហ៍​ម្យ៉ាង​របស់​មនុស្ស​គ្រប់​ភេទ​ មិន​ថា​សក់​ត្រង់​ឬ​ក៏​រួញ​ វែង​ឬ​ក៏​ខ្លី​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ​តែ​ចំណុច​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ក្លិន​។​ តើ​អ្នក​ធ្លាប់​ឬ​ទេ​នៅ​ពេល​មាន​នរណា​ម្នាក់​ដើរ​កាត់​យើង​ហើយ​អ្នក​ទទួល​បាន​ក្លិន​ក្រអូប​ពី​សក់​របស់​គេ​យើង​ក៏​ចង់​ងាក​តាម​ហិត​ដែរ​មែន​អត់?​ ជឿ​ថា​អ្នកណា​ក៏​ចង់​បាន​សក់​ដែល​មាន​ក្លិន​ក្រអូប​បែប​នេះ​ដែរ​ រហូត​មាន​អ្នក​ខ្លះ​យក​ទឹក​អប់​មក​បាញ់​សក់​ទៀត​ផង​។​ តែ​វិធី​នេះ​មិន​បាន​ជួយ​ឲ្យ​សក់​របស់​អ្នក​ក្រអូប​ជាប់​បាន​យូរ​នោះ​ទេ។​

ថ្ងៃ​នេះ​AMS មាន​គន្លឹះ​ពិសេស​ដែល​អាច​ជួយ​ឲ្យ​ប្រិយមិត្ត​មាន​សក់​ក្រអូប​ជាប់​បាន​យូរ​ កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា។

១.​ ម៉ាស់​សក់

យក​ម៉ាស់​អប់​សក់​ ឬ​ប្រេង​ដូង​មក​លាប​ឲ្យ​សព្វ​សរសៃ​សក់​ទុក​ចោល​១០ ទៅ ១៥​នាទី​។​ ការ​ធ្វើ​បែប​នេះ​ជា​វិធី​ជួយ​ឲ្យ​សក់​របស់​អ្នក​អាច​បញ្ចេញ​ជាតិ​ពុល​ ប្រេង​ ធូលី​ ចេញ​មក​ក្រៅ​បាន​ស្អាត​។​

២.​ កក់​សក់

បន្ទាប់​ពី​អប់​សក់​រួច​ហើយ​អ្នក​ត្រូវ​ប្រើ​ទឹក​ស្អាត​លាង​សក់​ចេញ​ឲ្យ​អស់​ជាតិ​ម៉ាស់​។​ ក្រោយ​មក​កក់​សក់​ជា​មួយ​សាប៊ូ​ចំនួន​ពីរ​ដង​។​ កក់​លើក​ទី​មួយ​ជា​ការ​លាង​សំអាត​ជាតិ​កង្វក់​ចេញ​ពី​សរសៃ​សក់​ និង​ស្បែក​ក្បាល​ បើ​សរសៃ​សក់​និង​ស្បែក​ក្បាល​មិន​បាន​សម្អាត​ឲ្យ​ស្អាត​ទេ​ទោះ​អ្នក​ខំ​បាញ់​ Spray ឬ​ទឹក​អប់​ដាក់​សក់​យ៉ាង​ណា​ក៏​សក់​របស់​អ្នក​មិន​អាច​ក្រអូប​ជាប់​បាន​យូរ​ដែរ។​ កក់​លើក​ទី​ពីរ​ធ្វើ​ឲ្យ​សក់​របស់​អ្នក​បាន​ទទួល​ការ​ថែ​បំប៉ន​ និង​ក្លិន​ក្រអូប​ពី​សាប៊ូ​​។​ ត្រូវ​ចាំ​ថា​រាល់​ការ​កក់​សក់​កុំ​ព្យាយាម​អេះ​ស្បែក​ក្បាល​ខ្លាំង​ពេក​វា​មិន​មែន​ជា​ការ​ល្អ​ចំពោះ​ស្បែក​ក្បាល​របស់​អ្នក​ឡើយ។

៣.​ ប្រើ​ក្រែម​បន្ទន់​សក់

​​កុំ​មើល​រំលង​ការ​ប្រើ​ក្រែម​បន្ទន់​សក់​ប្រសិន​បើ​ចង់​បាន​សក់​ដែល​មាន​សុខ​ភាព​ល្អ​និង​មាន​ក្លិន​ក្រអូប​។​ បន្ទាប់​ពី​កក់​សក់​រួច​លាប​ក្រែម​បន្ទន់​សក់​ឲ្យ​សព្វ​សរសៃ​សក់​ តែ​កុំ​ឲ្យ​ត្រូវ​គល់​សក់​និង​ស្បែក​ក្បាល​ព្រោះ​ក្រែម​បន្ទន់​សក់​មាន​ជាតិ​ប្រេង​អាច​ធ្វើ​ឲ្យ​កើត​អង្គែ​បាន។​ អប់​ទុក​ត្រឹម​២ ទៅ​ ៣​ នាទី​លាង​ទឹក​ចេញ​ឲ្យ​អស់​ជាតិ​ក្រែម​បន្ទន់​សក់​។​

៤.​ ប្រើ​សេរ៉ូម​

បន្ទាប់​ពី​កក់​សក់​រួច​គួរ​ប្រើ​សេរ៉ូម​ដើម្បី​ការពារ​សក់​ពី​កម្ដៅ​ ដូច​ជា​កម្ដៅ​ថ្ងៃ​ និង​កម្ដៅ​ពី​ការ​ផ្លុំ​សក់​ជា​ដើម។​ សេរ៉ូម​និង​ជួយ​ឲ្យ​សក់​របស់​អ្នក​មាន​សុខ​ភាព​ល្អ​មិន​ផុយ​ស្រួយ​ នៅ​ពេល​សក់​របស់​អ្នក​មាន​សុខ​ភាព​ល្អ​ការ​ចាប់​ក្លិន​ក្រអូប​ក៏​ជាប់​បាន​យូរ​ដូច​គ្នា។​

៥.​ផ្លុំ​សក់​ឲ្យ​ស្ងួត

ចំណុច​នេះ​សំខាន់​ណាស់​អ្នក​មិន​គួរ​ចូល​គេង​ទាំង​សក់​សើម​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ផ្អូម​ ហើយ​ការ​ធ្វើ​របស់​អ្នក​គ្រប់​ជំហាន​ទាំង​អស់​ខាង​លើ​នឹង​ក្លាយ​ជា​អាសា​បង់​។​ ប្រសិន​បើ​​អ្នក​មិន​មាន​ម៉ាស៊ីន​ផ្លុំ​អាច​ទុក​សក់​ឲ្យ​ស្ងួត​ដោយ​ខ្យល់​ធម្មជាតិ​ក៏​បាន​។ ការ​ទុក​សក់​ឲ្យ​ស្ងួត​ដោយ​ខ្យល់​ធម្មជាតិ​ល្អ​ចំពោះ​សរសៃ​សក់​ជាង​ការ​ផ្លុំ​ដោយ​ខ្យល់​ក្ដៅ។​

៦.​ ការពារ

គួរ​ជៀស​វាង​ការ​ដើរ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ ការ​ត្រូវ​ផ្សែង​ និង​ធូលី​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មាន​ក្លិន​មិន​ល្អ​បាន​ដែរ​។​ នៅ​ពេល​ដែល​អ្នក​បែក​ញើស​ត្រូវ​តែ​កក់​សក់​ភ្លាម​កុំ​ចូល​គេង​ទាំង​សក់​ប្រេង​ព្រោះ​វា​ធ្វើ​ឲ្យ​សក់​របស់​អ្នក​កាន់​ជាប់​ក្លិន​មិន​ល្អ​ជាប់​យូរ​។​

ឈប់​បាញ់​ទឹក​អប់​ដាក់​សក់​ហើយ​ងាក​មក​សម្អាត​ និង​ការពារ​សក់​ឲ្យ​បាន​ល្អ​វិញ​ទើប​ជា​ការ​ប្រសើរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ