​អ្វី​ជាការព្យាបាលស្នាមជ្រួញដោយ​ Botox និង Dermal Fillers?

សព្វ​ថ្ងៃ​នេះ​ជម្រើស​នៃ​ការ​ព្យាបាល​ស្នាម​ជ្រាវ​ជ្រួញ​មាន​ច្រើន​មែន​ទែន រាប់​ចាប់​តាំង​ពី​ផលិត​ផល​រហូត​ដល់​ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រ។ Botox និង Dermal Fillers ជា​ជម្រើស​ក្នុង​ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រ​ផ្ដោត​ទៅ​លើ​ការ​កាត់​បន្ថយ​ស្នាមជ្រីវជ្រួញ​។ បើ​ទោះ​បី​ជា​មាន​មុខ​ងារ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ដូច​គ្នា​ក៏​ពិត​មែន​ ​ប៉ុន្តែ​ការ​ព្យាបាល​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ភាព​ខុស​គ្នា និង​ផល​ប៉ះពាល់ ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង។

តើ​អ្វី​ជា​ Botox?

តើ Botox មាន​ប្រសិទ្ធភាព​ប៉ុនណា?

Botox មាន​ប្រសិទ្ធភាព​ទៅ​លើ​មនុស្ស​ភាគ​ច្រើន បើ​យោង​តាម​បណ្ឌិត​សភា​ជំងឺ​ភ្នែក​អាមេរិក (AAOS) ។ អ្នក​ទំនង​​ជា​នឹង​ឃើញ​ប្រសិទ្ធភាព​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​ចាក់។ ឯ​ផល​ប៉ះពាល់​គឺ​មាន​តិចតួច​ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ នៅ​ពេល​ដែល​អ្នក​បាន​ទទួល​ការ​ចាក់​ថ្នាំ អ្នក​អាច​បន្ត​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​សម្រាក​ឡើយ។ ប្រសិទ្ធភាព​ Botox មាន​រយៈ​ពេល​ប្រហែល ៣ ទៅ ៤ ខែ។ បន្ទាប់​ពី​នោះ​អ្នក​នឹង​ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម​ទៀត​ប្រសិន​បើ​អ្នក​ចង់​រក្សា​ប្រសិទ្ធភាព​របស់​វា។

ហានិភ័យ​ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​នៃ​ការ​ចាក់ Botox

បើ​យោង​ទៅ​តាម ​​AAOS ការ​ចាក់ Botox ត្រូវ​បាន​ណែនាំ​សម្រាប់​តែ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ផល​ប៉ះពាល់​ផ្សេងៗ។

ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​រួម​មាន


– ស្នាម​ជាំ​នៅ​កន្លែង​ចាក់​ថ្នាំ
– ត្របក​ភ្នែក​ធ្លាក់​ចុះ​ដែល​អាច​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ធ្វើ​ឲ្យ​វា​ត្រលប់​មក​សភាព​ដើម
– ភ្នែក​ក្រហម​និង​រមាស់
– ឈឺក្បាល

Botox មិន​​ណែនាំ​ទេ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ដូច​ខាង​ក្រោម៖


– មាន​ស្បែក​មុខ​ខ្សោយ
– មាន​បញ្ហា​ស្បែក ដូចជា​ស្បែក​ក្រាស់ ឬ​ស្នាម​ជ្រៅ
– មាន​ជំងឺ​ក្រិន​ច្រើន ឬ​ជំងឺ​សរសៃ​ប្រសាទ​ប្រភេទ​ផ្សេង​ទៀត
– មាន​ផ្ទៃ​ពោះ​ឬ​បំបៅ​ដោះ។

តើ​អ្វី​ជា Dermal Fillers?


Dermal fillers ជា​សារធាតុ​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​ចាក់​ចូល​ទៅ​ក្នុង​ស្បែក​។ ហើយ​សារធាតុ​ដែល​មាន​នៅ​ក្នុង​ Dermal fillers មាន​ដូចជា៖ Calcium hydroxyapatite, Hyaluronic acid, Polyalkylimide, Polylactic acid និង Polymethyl-methacrylate microspheres។ Dermal Fillers ត្រូវ​បាន​គេ​យក​មក​ប្រើ​ទៅ​លើ​ការ​បំបាត់​ស្នាម​ជ្រួញ​ពេល​ញញឹម ​ប្រើ​ទៅ​លើ​បបូរ​មាត់ និង​ថ្ពាល់​ផង​ដែរ។ ហើយ​ពេល​ខ្លះ​គេ​ថែម​ទាំង​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​បំបាត់​ស្នាម​លើ​ដៃ​ថែម​ទៀត​ផង​។

តើ Dermal Fillers មាន​ប្រសិទ្ធភាព​ប៉ុណ្ណា?

Dermal Fillers ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ព្យាបាល​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មាន​ប្រសិទ្ធភាព​របស់​វា​មាន​រយៈ​ពេល​យូរ​ជាង​ការ​ព្យាបាល​បែប Botox ទៅ​ទៀត។ យ៉ាងណា​ប្រសិទ្ធភាព​ក៏​អាស្រ័យ​ទៅ​លើ​សារធាតុ​ដែល​អ្នក​បញ្ចូល​នៅ​ក្នុង​ Dermal Fillers ​ផង​ដែរ។ ដូច​ការ​ព្យាបាល​បែប​ Botox នៅ​ក្នុង​រយៈ​ពេល​ណា​មួយ​អ្នក​នឹង​ត្រូវ​​ព្យាបាល​ជា​ថ្មី ឬ​បន្ថែម​ទៀត​ប្រសិន​បើ​អ្នក​ចង់​រក្សា​ប្រសិទ្ធភាព​របស់​វា។

ហានិភ័យ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​នៃ Dermal Fillers

Dermal Fillers អាច​មាន​ហានិភ័យ និង​ផល​ប៉ះពាល់​ច្រើន​ជាង Botox ។ ក៏​ប៉ុន្តែ​សម្រាប់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​គឺ​កម្រ​ណាស់។ ទោះ​យ៉ាងណា​ផល​ប៉ះពាល់​កម្រិត​មធ្យម​ជា​ធម្មតា​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍។

ផល​ប៉ះពាល់​អាច​កើត​ឡើង​មួយ​ចំនួន​រួម​មាន៖
– ប្រតិកម្ម​អា​ឡែ​ស៊ី
– ស្នាម​ជាំ
– ការ​ឆ្លង​មេរោគ
– រមាស់
– ស្ពឹក
– ក្រហម
– ស្លាកស្នាម
– ដំបៅ

​Dermal Fillers ​មិន​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​ដែល​ជក់​បារី​ឡើយ ហើយ​ការ​ចាក់ Dermal Fillers ​នឹង​ទទួល​បាន​លទ្ធផល​ល្អបំផុត និង​ផល​ប៉ះពាល់​តិចតួច ប្រសិន​បើ​អ្នក​មាន​សុខភាព​ល្អ​។

ទោះបីជា Botox និង Dermal Fillers អាច​បង្កើន​ភាព​វ័យក្មេង​ឡើង​ដល់​រូបរាង​ក៏​ដោយ ប៉ុន្តែ​ជាទូទៅ ប្រសិទ្ធភាព​មិន​ខ្លាំង​ដូច​ការ​ព្យាបាល​ដោយ​វះកាត់​កែសម្ផស្ស​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​