ធុញ​ហើយ​ហាត់​ប្រាណ​បែប​ចាស់​មក​សាក​បែប​ថ្មី​វិញ​ដឹងតែ​ស្រក​គីឡូ​​មិន​ដឹង​ខ្លួន

មនុស្ស​ម្នាក់ៗ​តែងតែមាន​ភាព​មមាញឹក​ជាមួយ​ការងារ​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ស្ត្រេស និង​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ច្រើន​ឡើងៗ​។​ ទន្ទឹម​នឹង​នោះ​ចំពោះ​អ្នក​ដែល​ចង់​បាន​រាង​ស្អាត​ប៉ុន្តែ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់រៀបចំរបបអាហារឲ្យត្រឹមត្រូវ និងគ្មានពេល​​ហាត់​ប្រាណ ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​ប្រឈមនឹងជំងឺជាច្រើន បញ្ហាឡើងគីឡូ និង​​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ផង​ដែរ។

កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ជ្រើសរើសវិធីសាស្ត្រសម្រកគីឡូដោយខ្លួនឯងដែលមិនត្រឹមត្រូវដែលជាកត្តា​ងាយ​នឹង​រង​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ​​។ ទាំង​នេះ​មិន​មែន​ជា​បញ្ហា​ទៀត​ទេ​ ប្រសិន​ជា​លោក​​អ្នក​ដែល​ចង់​បាន​រាង​ស្អាត​ ចង់​ស្រក​គីឡូ​ ចង់បានសុខភាពល្អប៉ុន្តែ​មិន​មាន​ពេល​វេលា​ហាត់​ប្រាណ​គ្រប់គ្រាន់​ លោក​អ្នក​គួរ​តែ​សាក​ល្បង​ទៅ​ទទួល​សេវាកម្ម​ពី​ក្លឹប​ហាត់​ប្រាណ​មួយ​នេះ​បាន​ដែល​មាន​ទីតាំង​នៅ​ផ្លូវ​២០៨ ខាង​កើត​ផ្សារ​អូរឫស្សី។

DanceFit ក្លឹប​ហាត់​ប្រាណ​សម្រក​គីឡូ គឺ​ជា​ក្លឹប​ហាត់ប្រាណ​មួយ​ដែល​មាន​ផ្ដល់​សេវាកម្ម​ហាត់​ប្រាណបែបថ្មី មិនមានសម្ពាធ មានបូកបញ្ចូលទាំងក្បាច់ហាត់ប្រាណតាមចង្វាក់ភ្លេង និងក្បាច់​រាំ​កម្សាន្ត​ជា​មួយ​បទ​ភ្លេង​តាម​បែប​ Hip Hop រាំ​បទ​ល្បីៗតាមTik Tok និង​ក្បាច់​ពិសេស​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ភាព​រីករាយ​ដល់​សិស្ស។ ក្លឹប​ហាត់​ប្រាណ​មួយ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​សេវា​កម្ម​ចំនួន​បី​មាន​ដូច​ជា៖

  • សេវា​កម្ម​សម្រក​គីឡូ​ដោយ​​មិនបាច់តមអាហារ
  • សេវា​កម្ម​ឡើង​គីឡូ​ចំពោះ​អ្នក​ដែល​ចង់​បាន​គីឡូ​សម​ស្រប
  • សម្រាប់​អ្នក​ដែល​ចង់​បាន​សុខ​ភាព​ល្អ និង​ថែ​រាង​ឲ្យ​នៅ​ថេរ។

អ្វី​ដែល​ពិសេស​ចំពោះ​ប្រិយមិត្ត​ដែល​មិន​មាន​ពេល​ហាត់​ប្រាណ​ខាង​ក្លឹប​ក៏​មាន​ជា​សេវា​កម្ម​ស្រកគីឡូ ឡើងគីឡូ ថែរាងនិងថែសុខភាពជាក្រុមតាម​អន​ឡាញ។ មានគ្រូជំនាញបទពិសោធន៍ច្រើនឆ្នាំចាំជួយពន្យល់ពីរបបអាហារ មានការលើកទឹកចិត្ត ជាកត្តានាំអោយសិស្សនៅ DanceFitទទួលបានលទ្ធផលគ្រប់ៗគ្នា ហើយចំពោះ​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ហាត់​ប្រាណ​នៅ​ក្លឹប​ផ្ទាល់ គឺ​ខាង​ក្លឹប​មាន​ម៉ាស៊ីន​Scan វិភាគរាងកាយ​ជា​មុន​សិន​ដែល​នេះ​គឺ​ចំពោះ​អ្នក​ដែល​ចង់​ឡើង​គីឡូ និង​ចង់​សម្រក​គីឡូ។

បងស្រី ពេជ្រ ចាន់​ពិសី​ ម្ចាស់​ក្លឹប Dancefit បាន​រៀបរាប់​ប្រាប់​ក្រុមការងារAMS ថា​មូល​ហេតុ​ដែល​ខ្លួន​ជ្រើសរើស​យក Concept ហាត់​ប្រាណ​តាម​របៀប​ថ្មីនេះឡើង គឺ​បងស្រី​បាន​សង្កេត​ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចង់​បាន​រាង​ស្អាត​ ចង់​ស្រក​គីឡូ ប៉ុន្តែពួកគាត់មិនយល់ដឹងពីរបបអាហារ និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំរបបអាហារ ថែមទាំងមិនចូលចិត្តការហាត់ប្រាណបែបលត់ដំខ្លាំងៗនាំឲ្យមានសម្ពាធ ស្ត្រេសកាន់តែខ្លាំង ពោលគឺចូលចិត្តងាយៗ សប្បាយៗ មិនមានសម្ពាធ ហើយអាចជួយឲ្យរាងស្អាត សុខភាពល្អ ព្រមទាំងចេះរាំបានស្អាតទៀត។

​សម្រាប់​​​គ្រូ​បង្រៀន​ នៅ​ទី​នេះ​គឺ​មាន​បទ​ពិសោធន៍​ផ្នែក​ Hip Hop និងការហាត់ប្រាណមក​ជាច្រើន​ឆ្នាំ រាល់​ក្បាច់​រាំ​ដែល​លើក​យក​មក​បង្ហាត់​ដល់​សិស្ស​សុទ្ធ​សឹង​តែ​ជា​ក្បាច់​ដែល​ត្រូវ​បាន​បំបែក​ឡើង​មក​ដោយ​គ្រូ​នៅ​ទី​នេះ​ដោយ​ផ្ទាល់។

បន្ទាប់ពី​ហាត់​រួច សិស្ស​ទាំង​អស់​នឹង​ទទួល​បាន Shake Protein​ ហ្វ្រី​មួយ​កែវ​ជា​រៀងរាល់​ថ្ងៃ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច។ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា Dance Fit ក្លឹប​ហាត់​ប្រាណ​សម្រក​គីឡូ​នេះ បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង​២​រសៀល រហូត​ដល់​ម៉ោង​៨​យប់។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *