តិចនិកសម្រក​ក្បាល​ពោះ​ទោះ​មិន​មាន​ពេល​ហាត់​ប្រាណ​ក៏​មាន​រាង​ស្អាត​បាន

ជឿ​ថា​អ្នក​ណា​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​គ្មាន​ខ្លាញ់​ ទោះ​បី​មិន​បាន​ហាត់​ប្រាណ​ឲ្យ​មាន​សាច់​ដុំ​ពោះ​ជា​កង់​ៗ​ក៏​សុំ​កុំ​ឲ្យ​តែ​មាន​ខ្លាញ់​ទៅ​បាន​ហើយ។ ថ្ងៃ​នេះ​ AMS មានតិចនិកពិសេស​សម្រាប់​អ្នក​ដែល​រវល់​មិន​មាន​ពេល​ហាត់​ប្រាណ​ ឬ​មិន​ចូល​​ចិត្ត​ហាត់​ប្រាណ​តែ​ចង់​បាន​ក្បាល​ពោះ​រាប​ស្អាត។

១.​ ញាំ​អាហារ​ជា​រាង​ត្រី​កោណ​បញ្ច្រាស

ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​មិន​ចាំ​បាច់​ទាល់​តែ​បង្អត់​អាហារ​នោះ​ទេ។​ អ្នក​អាច​ញ៉ាំ​បាន​តាម​ធម្មតា​តែ​គួរ​បែង​ចែក​ពេល​វេលា​ក្នុង​ការ​ញ៉ាំ​បន្តិច។​ តារាង​ញ៉ាំ​ជា​រាង​ត្រី​កោណ​បញ្ច្រាស​មាន​ន័យ​ថា​ ញ៉ាំ​ពេល​ព្រឹក​ច្រើន​ ពេល​ថ្ងៃ​បន្ថយ​ចុះ​បន្តិច​ ហើយ​ពេល​ល្ងាច​តិច​ជាង​គេ។​

២.​កុំ​ញ៉ាំ​លឿន​ពេក

កុំ​ទម្លាប់​ញ៉ាំ​លឿន​ជ្រុល​ពេក​ គួរ​ទំពា​អាហារ​ឲ្យ​ម៉ត់​ល្អ​សឹម​លេប។​ ការ​ញ៉ាំ​លឿន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ដូច​ជា​នៅ​មិន​ទាន់​ឆ្អែត​ ហើយ​ចេះ​តែ​រក​អ្វី​មក​ញ៉ាំ​បន្ថែម​ដែល​នេះ​ជា​ហេតុ​ធ្វើ​អ្នក​ញ៉ាំ​អាហារ​លើ​តម្រូវ​ការ​នៃ​រាង​កាយ។

៣.​ ញ៉ាំ​ទឹក​

ទឹក​ជា​ជំនួយ​ការ​សំខាន់​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ក្បាល​ពោះ​។​ មុន​ញាំ​អាហារ​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​សិន​ដើម្បី​កុំ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ហើយ​ការ​ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​ល្អ​ផង​ដែរ។​

៤. ញ៉ាំ​បន្លែ​បៃតង

មិន​ថា​អ្នក​ចូល​ញ៉ាំ​ឬ​មិន​ចូល​ចិត្ត​នោះ​ទេ​តែ​បន្លែ​បៃ​តង​គឺ​ជា​ភ្នាក់ងារ​សំខាន់​ក្នុង​ការ​ជួយ​សម្រក​ក្បាល​ពោះ។​ ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ស្រាប់​ជា​ការ​ល្អ​តែ​អ្នក​ដែល​មិន​ចេះ​គួរ​រៀន​ញាំ​បើ​ចង់​បាន​រាង​ស្អាត​និង​សុខភាព​ល្អ។​

៥.​ បន្ទោ​បង់​ជា​រៀង​រាល់​ព្រឹក

ជា​រាង​រាល់​ព្រឹក​អ្នក​គួរ​តែ​បន្ទោ​បង់​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ក្នុង​រាង​កាយ​។​ សម្រាប់​អ្នក​ដែល​មិន​ទម្លាប់​អាច​ញ៉ាំ​ទឹក​ក្ដៅ​មួយ​កែវ​ពេល​ភ្ញាក់​ពី​គេង​វា​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​បញ្ចេញ​ចោល​របស់​អ្នក​បាន​។

ធ្វើ​តែ​៥​ជំហាន​នេះ​ជា​រាង​រាល់​ថ្ងៃ​អ្នក​នឹង​មាន​ក្បាល​ពោះ​រាប​ស្មើ​ទោះ​ជា​មិន​បាន​ហាត់​ប្រាណ​ក៏​ដោយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សុខភាព​នឹង​ស្បែក​របស់​អ្នក​ក៏​ប្រសើរ​ជាង​មុន​ដូច​គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ