ជួប​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ​ តើ​គួរ​ប្រាប់​គេ​ដោយ​វិធី​ណា?

តើ​ប្រិយមិត្ត​ធ្លាប់​ជួប​បញ្ហា​នេះ​ដែរ​ឬ​ទេ?​ កំពុង​តែ​និយាយ​គ្នា​យ៉ាង​ជក់​ចិត្ត​ស្រាប់​តែ​មាន​នរណា​ម្នាក់​មក​ចូល​រួម​ក្នុង​ការ​សន្ទនា​នោះ​ដែរ​ តែ​បរិយាកាស​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ដោយ​សារ​តែ​ក្លិន​មាត់​របស់​គេ។ បើ​ជួប​ហេតុការណ៍​បែប​នេះ​តើ​អ្នក​នឹង​ធ្វើ​យ៉ាង? បើ​ម្នាក់​នោះ​គឺ​ជា​មិត្តភ័ក្ដិ​ ជា​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា​ ឬ​ ជា​សង្សារ​របស់​អ្នក​តើ​អ្នក​នឹង​ប្រាប់​គេ​ដោយ​របៀប​ណា? ដោយ​បាន​រួប​រួម​មតិ​ពី​បណ្ដា​អ្នក​ធ្លាប់​ជួប​ហេតុការណ៍​មក​ជា​ច្រើន​អ្នក​យើង​ក៏​ប្រមូល​បាន​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ជា​ដំណោះ​ស្រាយ​ក្នុង​រឿង​នេះ។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​តោះ​យើង​ទៅ​មើល​ពី​វិធីសាស្ត្រ​ទាំង​អស់​គ្នា!

១. ​រក​រូប​ពេទ្យ​ធ្មេញ​ដែល​មាន​ Promotion យក​មក​និយាយ​ឲ្យ​គេ​ស្ដាប់

សាក​លើក​យក​រឿង​ទៅ​រក​ពេទ្យ​ធ្មេញ​ទៅ​សម្អាត​ធ្មេញ​មក​និយាយ​ឲ្យ​គេ​ស្ដាប់​ក្រែង​លោ​គេ​អាច​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​ឯង​បាន​ខ្លះ។ មនុស្ស​មួយ​ចំនួន​អាច​មិន​បាន​ដឹង​ថា​ការ​ដុស​ធ្មេញ​តែ​ម្យ៉ាង​មិន​អាច​ធ្វើ​បាត់​ក្លិន​មាត់​បាន​នោះ​ទេ។

២. ធ្វើ​ជា​ណែនាំ​ថ្នាំ​ដុសធ្មេញ​ ទឹក​ខ្ពុរ​មាត់​ដែល​ខ្លួន​ឯង​ប្រើ

អាច​សាក​និយាយ​បែប​ជា​លក្ខណៈ​ចែក​រំលែក​ផលិត​ផល​ដែល​អ្នក​កំពុង​តែ​ប្រើ។​និយាយ​ពី​គុណសម្បត្តិ​ដែល​ជួយ​ឲ្យ​ធ្មេញ​សរ ជា​ពិសេស​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ។ ពេល​ខ្លះ​គេ​អាច​នឹង​ងាក​មក​ចាប់​អារម្មណ៍​ចង់​ប្រើ​ដែរ​ក៏​ថា​បាន។

៣.​ ឲ្យ​ស្ករ​គ្រាប់

អាច​ជា​វិធី​ដែល​មើល​ទៅ​មិន​សូវ​ជា​ច្បាស់​លាស់​តែ​ក៏​ធ្លាប់​មាន​អ្នក​ប្រើ​បាន​ផល​រួច​មក​ហើយ។ ដោយ​សារ​តែ​មិន​ហ៊ាន​និយាយ​ប្រាប់​តាម​ត្រង់​ រាល់​ពេល​ជួប​គ្នា​តែង​តែ​ត្រៀម​ស្ករ​គ្រាប់​ទុក​សម្រាប់​ឲ្យ​គេ​ ឲ្យ​២ ទៅ​ ៣​ដង​គេ​នឹង​ដឹង​ខ្លួន​មិន​ខាន។

៤.​ ប្រាប់​តាម​ត្រង់

បើ​អ្នក​ចង់​ប្រើ​វិធី​នេះ​សូម​​ទុក​មុខ​ឲ្យ​គេ​ដោយ​ការ​និយាយ​គ្នា​តែ​ពីរ​នាក់​ និង​ព្យាយាម​និយាយ​ដោយ​បំណង​ល្អ​ មិន​មែន​ជា​ការ​ មើល​ងាយ។ តែ​អ្នក​ក៏​ត្រូវ​តែ​ត្រៀម​ចិត្ត​ទុក​ខ្លះ​ព្រោះ​ពេល​ខ្លះ​គេ​អាច​ខ្មាស​រហូត​លែង​ហ៊ាន​និយាយ​រក​អ្នក​ទៀត​ក៏​ថា​បាន។

ទាំង​នេះ​គឺ​ជា​វិធី​ផ្សេងៗ​គ្នា​ដែល​យើង​បាន​រូប​រួម​មក​ឲ្យ​។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​តើ​អ្នក​នឹង​ជ្រើស​យក​វិធី​មួយ​ណា?​ ប្រសិន​បើ​ប្រិយមិត្ត​មាន​វិធី​ផ្សេង​ពី​នេះ​កុំ​ភ្លេច​ចូល​មក​ចែក​រំលែក​ទាំង​អស់​គ្នា​ណា!​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ