អត្ថប្រយោជន៍​សុខភាព​ និង​សម្រស់​ ៤យ៉ាង​នៃ​ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ជា​កំពូល​អាហារ​មាន​សារជាតិ​​មាន​ប្រយោជន៍​បំផុត​ដល់​សុខភាព និង​សម្រស់។ ទឹក​ឃ្មុំ​ជា​ទូទៅ​​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​យក​ទៅ​លាយ​ជា​មួយ​នឹង​គ្រឿង​ផ្សំ​ផ្សេងៗ​ដើម្បី​ព្យាបាល​ជំងឺ និង​ជំនួយ​សុខភាព​របស់​ខ្លួន​ជា​ដើម។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​មក​ដឹង​ពី​អត្ថប្រយោជន៍​ខ្លះ​ៗ​នៃ​ទឹកឃ្មុំ​ចំពោះ​សម្រស់​ និង​សុខភាព។

១ ផ្ដល់​ថាមពល​ដ៏​ច្រើន​លើស​លប់

នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​មាន​ថ្ងៃ​មួយ​ចំនួន​ដែល​យើង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​សូវ​មាន​ថាមពល​សោះ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ​នៅ​ពេល​ដែល​ពួក​គេ​មិន​សូវ​មាន​កម្លាំង​ពួក​គេ​តែង​តែ​រត់​រក​កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ឬ​ទឹក​ដូង​ជាដើម។ តែ​យ៉ាង​ណា​អ្នក​អាច​សាក​ល្បង​ទឹកឃ្មុំ​លាយ​ជា​មួយ​នឹង​អាហារ​ផ្សេង​ ឬ​ទឹក​ក្ដៅ​ជា​ដើម​ដែល​ផ្ដល់​ថាមពល​ដ៏​ច្រើន​លើស​លប់​ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​សកលវិទ្យាល័យ​ Memphis ។

២ ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ

ទឹកឃ្មុំ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ជា​ច្រើន​ដូចជា៖ មហារីក ជំងឺ​សរសៃ​ឈាម​បេះដូង រលាក ខូច​សរសៃ​ប្រសាទ ព្យាបាល​មុខ​របួស ជំងឺ​ឆ្លង និង​ភាព ចាស់។ ដូច្នេះ​ហើយ​ការ​ពិសា​ទឹក​ឃ្មុំ​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​ដែល​យើង​មិន​អាច​នឹង​ស្មាន​ដល់។

៣ ផ្ដល់​សំណើម​ដល់​ស្បែក

នៅ​ពេល​ដែល​យើង​លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​របស់​យើង​ វា​នឹង​ធ្វើ​ការ​បាន​ល្អ​ប្រៀប​ដូច​នឹង​ផលិត​ផល​ផ្ដល់​សំណើម​ស្បែក​ល្អ​ៗ​អញ្ចឹង។ មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ផលិតផល​សម្រស់​ជា​ច្រើន​បញ្ចូល​ទឹក​ឃ្មុំ​ទៅ​លើ​ផលិត​ផល​ម៉ាស​បិទ​មុខ​របស់​ពួក​គេ។

៤ ជួយ​ឲ្យ​សក់​ភ្លឺ​ថ្លា

ទឹក​ឃ្មុំ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ដល់​ល្អ​ ដូច​ទៅ​នឹង​ការ​ផ្ដល់​សំណើម​ដល់​សក់​ផង​ដែរ។ ការ​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​លាយ​ជា​មួយ​នឹង​ប្រេង​អូ​លីវ​ជួយ​ឲ្យ​ភ្លឺ​ថ្លា និង​ទន់​ល្អ​បំផុត។ ដើម្បី​លាយ​ទឹក​ឃ្មុំ​ជា​នឹង​ប្រេង​អូ​លីវ​ អ្នក​គ្រាន់​តែ​លាយ​ទឹក​ឃ្មុំ​ចំនួន ១៧០ មីលីលីត្រ​ជា​មួយ​នឹង​ប្រេង​អូ​លីវ​ចំនួន​ ៦០ មីលីលីត្រ​ ហើយ​លាប​ឲ្យ​សព្វក្បាល បន្ទាប់​មក​លាង​ទឹក​ចេញ​ជា​ការ​ស្រេច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ