ទម្លាប់​អាក្រក់​​ទាំង ៥​ដែល​គ្រូពេទ្យ​ដាស់តឿន​ឲ្យ​ឈប់​បាន​កាន់តែ​លឿន​កាន់តែ​ល្អ

ទម្លាប់​គឺ​ជា​សកម្មភាព​ដែល​យើង​តែង​តែ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ។​ ទម្លាប់​មាន​ល្អ និង​អាក្រក់ ដែល​វា​អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ជីវិត​យើង​ផង​ដែរ។ ទម្លាប់​នីមួយៗ​ពិត​ជា​ពិបាក​ក្នុង​ការ​កែប្រែ​ខ្លាំង​ណាស់ ជា​ពិសេស​នោះ​គឺ​ទម្លាប់​អាក្រក់​។ ក៏​ប៉ុន្តែ​មាន​ទម្លាប់​អាក្រក់​ខ្លះ​ដែល​វា​អាច​ជះ​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​សុខភាព​ដែល​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វា។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​កែ​ប្រែ​ឲ្យ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ។

១ ខ្ទប់​នោម

ការ​ខ្ទប់​នោម​របស់​ខ្លួន​ឯង​គឺ​ពិត​ជា​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ “ទឹក​នោម​គឺ​ដូចជា​ទន្លេ​អញ្ចឹង”ការ​លើក​ឡើង​របស់​លោក Grant Fowler ដែល​ជា​អ្នក​ជំនាញ​ខាង​សុខភាព​របស់​សកលវិទ្យាល័យ The University of Texas Health Science Center at Houston។ ប្រសិន​បើ​អ្នក​ខ្ទប់​វា​ ចរន្ត​របស់​វា​នឹង​នៅ​ទ្រឹង​ ដែល​វា​ផ្ដល់​ឱកាស​ឲ្យ​បាក់តេរី​រីក​លូតលាស់​នៅ​ក្នុង​ប្លោកនោម។ ម្យ៉ាង​ទៀត​ការ​ខ្ទប់​នោម​រយៈ​វែង​មាន​ហានិភ័យ​ខ្លាំង​ចំពោះ៖ ប្លោកនោម ក្រលៀន និង​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រោគ​។

២ ខាំ​ក្រចក

ការ​ខាំ​ក្រចក​គឺ​ជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​មួយ។ វា​នឹង​ធ្វើ​ឲ្យ​ទម្រង់​ក្រចក​របស់​អ្នក​មាន​ភាព​ខូច​ខាត និង​មាន​ការ​ឆ្លង​រោគ​ទៅ​ដល់​ស្បែក​ជុំ​វិញ​ក្រចក​ដែល​ហៅ​ថា​ Paronychia។ លើស​ពី​នេះ​ទៅ​ទៀត​វា​ថែម​ទាំង​អាច​ឆ្លង​ចូល​ទៅ​ដល់​រាង​កាយ​ដែល​បង្ក​ឲ្យ​ជំងឺ​ឆ្លង​ផ្សេងៗ​កើត​ឡើង – ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ Fowler។ យ៉ាង​ណា​មិញ​បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រទេស​កាណាដា​វិញ ការ​ខាំ​ក្រចក​បង្ក​ឡើង​ដោយ​ភាព​ធុញ​ទ្រាន់ និង​ការ​ខក​ចិត្ត​ ដែល​ជា​សញ្ញាណ​របស់​មនុស្ស​ Perfectionism។ ទោះ​បី​យ៉ាង​ណា​ទម្លាប់​មួយ​នេះ​គូរ​តែ​ត្រូវ​កែប្រែ​ដោយសារ​តែ​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។

៣ ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរ​ខ្លាំង​ពេក

អ្នក​ប្រហែល​ជា​គិត​ថា​ប្រសិន​បើ​មិន​ឲ្យ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរ​តើ​បាន​អ្វី​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​។ ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរ​ខ្លាំង​ពេល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ភ្នែក​ដូចជា៖ សម្ពាធ​ភ្នែក​ ឬ​អាច​ឈាន​ដល់​ខូច​ភ្នែក​តែ​ម្ដង – ការ​លើក​ឡើង​របស់ Dr. Ansari។ ក៏​ប៉ុន្តែ​គាត់​ក៏​បាន​ណែនាំ​ថា​ ពេល​ដែល​អ្នក​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​រយៈពេល​ ២០នាទី គួរ​តែ​សម្លឹង​មើល​ទៅ​អ្វី​មួយ​ដែល​មាន​ចម្ងាយ​

៦មែត្រ រយៈ​ពេល​២០​វិនាទី​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ភ្នែក​របស់​អ្នក​បាន​។

៤ ការ​អង្គុយ​យូរ​ខ្លាំង​ពេក

វា​មក​ព្រម​គ្នា​ជា​មួយ​នឹង​ការ​សម្លឹង​មើល​អេក្រង់​រយៈ​ពេល​វែង​។ ការ​អង្គុយ​ធ្វើ​ការ​រយៈ​ពេល​ផ្ដល់​ផល​វិបាក​ដល់​សុខភាព​ជា​ច្រើន។ ការ​អង្គុយ​ធ្វើ​ការ​រយៈ​ពេល​វែង​បង្ក​ឲ្យ​កើត​មាន​របៀប​រស់​នៅ​សុខ​ស្រួល​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ដូចជា៖ ទឹកនោមផ្អែម ឡើង​គីឡូ និង​ការ​កើន​ឡើង​សម្ពាធ​ឈាម។

យ៉ាងណាមិញ​ក៏​មាន​របៀប​អង្គុយ​ដែល​អាច​ជួយ​ទៅ​ដល់​សាច់ដុំ​អ្នក​បាន​ខ្លះ​ដែរ ពេល​អង្គុយ​អ្នក​គួរ​អង្គុយ​កៅអី​ណា​ដែល​អាច​ផ្អែក​បាន​ ហើយ​ដាក់​ជើង​របស់​អ្នក​ចុះ​ទៅ​ក្រោម​សម​ល្មម​ជា​មួយ​នឹង​ជង្គង់​របស់​អ្នក។

៥ មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក

អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ដោយ​សារ​ភាព​មមាញឹក​នឹង​ការងារ​ ឬ​ពុំ​មាន ពេល​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​អ្នក​រំលង​អាហារ​ពេល​ព្រឹក។ ពេល​ដែល​អាច​រំលង​អាហារ​ពេល​ព្រឹក ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ដំណើរ​ការ​យឺត ហើយ​លើស​ពី​នេះ​ទៅ​ទៀត​អាហារ​ពេល​ព្រឹក​ក៏​ជា​ប្រភព​ថាមពល​សម្រាប់​អ្នក​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ ប្រសិន​បើ​អ្នក​រំលង​អាហារ​ពេល​ព្រឹក​អ្នក​អាច​ជា​មនុស្ស​ដែល​ងាយ​នឹង​ឡើង​គីឡូ​ជាង​មនុស្ស​ធម្មតា​ ២​ដង​ដោយ​សារ​តែ​អ្នក​នឹង​ញុំា​អាហារ​ដ៏​ច្រើន​លើស​លុប​នៅ​ម៉ោង​អាហារ​ក្រោម​វិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ