ចូលឆ្នាំ២០២២ មុខជំនួញ អេឡិច ចាន់ត្រា កាក់កបកាន់តែខ្លាំង

ជាការពិតណាស់ រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកនេះ មានការងារជាច្រើនផ្នែកត្រូវបានរាំងស្ទះ រីឯដំណើរការការងារផ្សេងទៀតក៏ត្រូវរអាក់រអួលទៅតាមនោះដែរដោយសារជំងឺរាតត្បាតកូវីដ១៩។ តួយ៉ាង ការងារសិល្បៈក៏រងផលប៉ះពាល់យ៉ាងដំណំដូចគ្នាដែរ រហូតចុងឆ្នាំ២០២១ ដែលស្ថានភាពជំងឺកូវីដមានការថមថយ ធ្វើឱ្យគ្រប់យ៉ាងងាកត្រលប់មកដំណើរការតាមសភាពដើមវិញជាបណ្តើរៗ។ ចំណែក សិល្បករ សិល្បការិនី ក៏ចាប់ផ្តើមទទួលការងារវិញបណ្តើរៗដូចគ្នាដែរ។ ងាកមកចាប់អារម្មណ៍ជំនួញក្រៅរង្វង់សិល្បៈវិញនោះ គេបានដឹងថា បច្ចុប្បន្ននេះ មានអ្នកសិល្បៈជាច្រើនបានវិវត្តខ្លួនពីសិល្បករ មកជាអ្នកជំនួញ និងបានកំពុងទទួលជោគជ័យខ្លាំងថែមទៀតផង ពិសេសការងាររៀបចំកម្មវិធីប្រគំតន្ត្រី ដែលពេលនេះគេឃើញមានអ្នកសិល្បៈជាច្រើនដូចជា លោក យ៉ែម សំអូន លោក អេឡិច ចាន់ត្រា កញ្ញាសុភក្រ កុសុម៉ា ជាដើម សុទ្ធសឹងចាប់យករបរនេះ និងបានកំពុងត្រូវប៉ាន់ជាមួយមុខតែម្តងនៅពេលបើកឱ្យមានពិធីមង្គលការ ពិធីជប់លៀង និងការរៀបចំការប្រគំតន្រ្តី។

ជាក់ស្តែង ពេលនេះលោក អេឡិច ចាន់ត្រា កំពុងតែកាក់កប់មុខរបរនេះខ្លាំងតែម្តងស្ទើរពេលសម្រាកគ្មាន។ តួយ៉ាង កាលពីដើម​ខែមករា ឆ្នាំ​២០២២ ថ្មីៗ​នេះ ក្រុម​ចម្រៀង Alex Entertainment របស់ អេឡិច ចាន់ត្រា ទទួល​ការងារ​រោង​ពិធីមង្គលការ​ធំៗជាច្រើន ដោយមាន​ភ្ញៀវ​កក់ជា​ហូរហែរ ស្ទើរមិនរលួស។ អេឡិច ចាន់ត្រា ថា សម្រាប់​ឆ្នាំ​២០២១ ​ក៏មាន​ភ្ញៀវ​ច្រើន​ដែរ ប៉ុន្តែ​ដោយសារតែ​ការ​រាតត្បាតជំងឺ​កូ​វីដ​-១៩ ទើប​លោកទទួលខ្លះ មិន​ទទួល​ខ្លះ ហើយខ្លះទៀត​បាន​លើក​ពេល មក​ក្នុង​ឆ្នាំ​២០២២វិញ ដូច្នេះ​ទើប​គ្រាន់តែ​ចូល​ដើមឆ្នាំ​ភ្លាម គឺរវល់​សឹងតែ​រក​ពេល​សម្រាក មិនបាន រហូត​ថ្ងៃ​ខ្លះ ត្រូវ​ធ្វើការ​រហូតដល់​ខ្យល់ចាប់​នៅ​រោងការ​ក៏មាន។

តារាចម្រៀង​រូបនេះ ញញឹម​បិទមាត់​មិន​ជិត ព្រោះតែ​ការ​រាប់អាន និង​ការស្រលាញ់​ចូលចិត្ត​របស់​ភ្ញៀវ ដែល​ទុកចិត្ត ផ្តល់​ការងារ​នេះ​ដល់​ក្រុម​ចម្រៀង Alex Entertainment ជា​អ្នករៀបចំ​ ប៉ុន្តែសម្រាប់ការងារសិល្បៈរបស់លោកវិញនោះ ហាក់មិនមានអ្វីកម្រើកខ្លាំងនោះទេនៅដើមឆ្នាំថ្មីនេះ ដោយគេមិនឃើញលោកមានស្នាដៃអ្វីថ្មីៗសម្រាប់ចែកជូនអ្នកគាំទ្រទេ ក្រៅអំពីការងាកមកពង្រីកមុខជំនួញក្រៅសិល្បៈឱ្យធំទៅៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ