រឿង ៩យ៉ាង ដែលអ្នកមិនគួរធ្វើក្នុងចន្លោះអាយុ ២០ឆ្នាំ

អាយុ ២០ឆ្នាំគឺជាដំណាក់កាលដ៏សំខាន់បំផុតមួយនៃជីវិត និងមានរឿងជាច្រើនកើតឡើងដែលធ្វើឲ្យយើងនឹកស្មានមិនដល់។ អ្នក​នឹង​ជួប​មនុស្ស​អំពិលអំពែក​ជា​ច្រើន អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស បង្កើតកំហុស អ្នក​ក៏​អាច​នឹង​មាន​អារម្មណ៍​ថា​វា​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​ជាដើម។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ដំណាក់កាលនេះ ហើយវាប្រហែលជាលំបាកជាងអាយុ ៣០ របស់អ្នកទៅទៀត ដោយសារអ្នកត្រូវធ្វើការសម្រេចចិត្តទាំងអាជីពការងារ និងជីវិតអាពាហ៍ពិពាហ៍។ ប្រសិនបើអ្នកមានអាយុខ្ទង់ ២០ ឆ្នាំ សូមចូលអានអត្ថបទមួយនេះឲ្យដល់ចប់។

១ ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

នៅក្នុងយុគសម័យបណ្តាញសង្គម ឬ Facebookអ្នកប្រហែលជាបន្ទោសខ្លួនឯងប្រសិនបើមិត្តភក្តិរបស់អ្នករៀបការ មានកូន និងរស់នៅក្នុងជីវិតដ៏មានសុភមង្គល។ យើងម្នាក់ៗរស់នៅក្នុងជីវិតរៀងៗខ្លួន មានរឿងល្អ និងមិនល្អកើតឡើងដូចគ្នា ប្រសិនបើអ្នកជ្រើសការប្រៀបធៀបនោះវាជារឿងតែមួយគត់ដែលអ្នកនឹងធ្វើឱ្យខ្លួនអ្នកឈឺចាប់។ ជាក់ស្តែង ការស្រាវជ្រាវបានបង្ហាញថា ការប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃគឺគ្មានន័យអ្វីទាំងអស់​ព្រោះ​តែ​ការមើលពី​ខាង​ក្រៅ មនុស្ស​អាច​មើល​ទៅ​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ជាង​​មាន​បញ្ហា​។

២. រំពឹងថាជីវិតមានយុត្តិធម៌

វាគ្មានឡើយយុត្តិធម៌នៅក្នុងលោកនេះ។ រឿងតែមួយ លទ្ធផលតែមួយ ហេតុការណ៍តែមួយ ប៉ុន្តែការឲ្យតម្លៃមិនដូចគ្នាឡើយ។ ជំនួស​ឱ្យ​ការ​រស់នៅរំពឹង​លើ​អ្វី​ដែល​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​បាន ចូរ​គិត​ថា​អ្នក​មិន​អាច​រំពឹង​ថា​ពិភពលោក​ឬ​អ្វី​ៗ​នឹង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។

៣. ឲ្យអាទិភាពដល់អ្នកដទៃច្រើនជាងគ្រួសារ

នៅពេលដែលអ្នកមានអាយុ ២០ ឆ្នាំ អ្នកនឹងដឹងថាគ្រួសារមានន័យយ៉ាងណា។ ការយកចិត្តទុកដាក់ចំពោះគ្រួសារក្នុងគ្រាល្អ និងអាក្រក់ ជារឿងដែលចាំបាច់ធ្វើសម្រាប់គ្រួសារ។ មិត្តភ័ក្តិរបស់អ្នកអាចនឹងចាកចេញពីអ្នក ប៉ុន្តែឪពុកម្តាយរបស់អ្នកនឹងនៅជាមួយអ្នកជានិច្ច។

៤. រស់នៅដើម្បីអ្នកដទៃ

អ្នកគួរតែយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវរបស់អ្នក និងអ្នកដែលពឹងផ្អែកលើអ្នក ប៉ុន្តែអ្នកក៏ត្រូវចាប់ធ្វើការសម្រេចចិត្តដោយខ្លួនឯងផងដែរ។ ប្រសិនបើអាជីពការងារ ការរស់នៅ និងអ្វីមួយជាអ្នកសម្រេចចិត្តសម្រាប់អ្នក នោះអ្នកនឹងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង។ អ្នកគួរមានទំនួលទទួលខុសត្រូវ និងភាពជាម្ចាស់លើខ្លួនឯងហើយគួរតែផ្តោតលើខ្លួនអ្នកជាមុនសិន។

៥. ការចំណាយមិនចាំបាច់

គ្រាន់តែធ្វើការគណនាសាមញ្ញនៃការចំណាយប្រចាំខែរបស់អ្នក។ អ្នកនឹងដឹងថាការចំណាយរបស់អ្នកភាគច្រើនគឺមិនចាំបាច់ ហើយអ្នកពិតជាមិនចាំបាច់ចំណាយច្រើនបែបនោះទេ។ អ្នកអាចគិតថាអ្នកមានលទ្ធភាពក្នុងការរកប្រាក់ ក្នុងការចំណាយទាំងនេះ ប៉ុន្តែជីវិតមិនទៀងទាត់នោះទេដូច្នេះការចំណាចខ្លះវាអាចធ្វើឲ្យអ្នកមានភាពស្តាយក្រោយក៏ថាបាន។

៦. មិនហានចាប់យកឱកាសពេលខ្លះ

កុំឱ្យការភ័យខ្លាចឈ្នះ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយចូរធ្វើវាប្រកបដោយការពិចារណា។ ប្រសិនបើអ្នកចង់និយាយជាមួយនារី/បុរសដ៏ស្រស់ស្អាតនៅហាងមួយ ចូរធ្វើវាទៅ។ ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ធ្វើវា (និងធ្វើការស្រាវជ្រាវជាមុន)។ វាគឺជារឿងត្រឹមត្រូវក្នុងការចាប់យកឱកាស និងធ្វើអ្វីដែលអ្នកចង់ធ្វើ មុនពេលវាយឺតពេល។ ជាឧទាហរណ៍ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos មានភាពល្បីល្បាញចំពោះគុណភាពនេះ។ Bezos បាននិយាយថា “ឱកាស ១០ភាគរយ នៃការសងប្រាក់ ១០០ ដង អ្នកគួរតែទទួលយកការភ្នាល់នោះរាល់ពេល”។

៧. ពឹកផ្អែកទៅលើគ្រួសារខ្លាំងពេក

ការ​និយាយ​ស្រួល​ជាង​ធ្វើ ប៉ុន្តែ​ពេលខ្លះអ្នកគួរតែហានធ្វើវា។ អ្នកគួរតែចាប់ផ្តើមហានកាត់បន្ថយការពឹងផ្អែកទៅលើគ្រួសារ ហើយចាប់ផ្តើមធ្វើវាដោយខ្លួនឯង។

ប្រាកដណាស់អ្នកនឹងធ្វើខុស មានអារម្មណ៍ថាស្មុគស្មាញ ហើយវាមិនតែងតែសប្បាយនោះទេ។ ប៉ុន្តែ​អ្នក​នឹង​ភ្ញាក់​ផ្អើល​ទៅលើសមត្ថភាពខ្លួនឯងពេលដែលអ្នកចាប់ផ្តើមធ្វើវា។

៨. បន្ទោសអ្នកដទៃ មកពីនេះ ពីនោះ

អ្នក​មិន​មែន​ជា​ក្មេង​ទៀត​ទេ ដូច្នេះ​រៀនទទួលស្គាល់នូវ​ការ​បរាជ័យ​របស់​ខ្លួន​ឯងជាជាងបន្ទោសអ្វីមួយ ឬអ្នកដទៃ ហើយរៀនពីកំហុសមួយនោះ។

៩. មិនហ៊ានផ្លាស់ប្តូរ

​ប្រសិន​បើ​អ្នក​ទទួល​បាន​ការងារ​ធ្វើ​ហើយ​អ្នក​មិន​សប្បាយ​ចិត្ត​ចំពោះវាទេ ចូរ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការងារ​នោះ​ភ្លាម។ ការចំណាយពេលពេញមួយសប្តាហ៍ធ្វើការរបស់អ្នកដោយមិនសប្បាយចិត្តដោយសារតែប្រាក់នោះវាមិនសមនឹងតម្លៃនោះទេ។ អ្នករង់ចាំយូរដើម្បីផ្លាស់ប្តូរ វានឹងកាន់តែពិបាកនឹងផ្លាស់ប្តូរ។ ដូច្នេះចាប់ផ្តើមផ្លាស់ប្តូរ ព្រោះអ្នកប្រហែលជាត្រូវធ្វើវាច្រើនដងពេញមួយជីវិត និងអាជីពរបស់អ្នក។កុំព្យាយាមនៅក្នុងតំបន់សុវត្ថិភាពរបស់អ្នក។ វាគឺជាកំហុសទូទៅបំផុតដែលមនុស្សអាយុ ២០ ឆ្នាំធ្វើ។ រៀនអ្វីថ្មី និងកសាងអនាគតដែលអ្នកចង់បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ