Fernando’s Piri Piri Chicken : ហាង​អាហារ​​រសជាតិ​បរទេស​ ​តម្លៃ​សមរម្យ សក្ដិសម​សម្រាប់​សិស្ស​សាលា

សម្រាស់​ប្រិយមិត្ត​ដែល​ដែល​ជា​សិស្សានុសិស្ស ​និស្សិត អ្នកធ្វើការ បើ​ចង់​ស្វែង​រក​កន្លែង​ញ៉ាំ​អី​ដែល​មាន​រសជាតិ​​បរទេស មាន​តម្លៃ​សមរម្យ និង​មាន​កន្លែង​សម្រាប់​អង្គុយ​ធ្វើ​កិច្ចការ​សាលា ឬ​ការងារ​ផ្សេងៗ AMS សូម​ណែនាំ​ហាង​មួយ​កន្លែង​ដែល​មាន​រចនាបថ​នៃ​ការ​រៀប​ចំ​អាហារ​បែប​អឺរ៉ុប។

Fernando’s Piri Piri Chicken គឺ​ជា​ហាង​តូច​មួយ​ដែល​មាន​ម្ចាស់​ហាង​ជា​ជនជាតិ​បារាំង។ ហាង​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងផ្លូវ ២៤៤ ក្បែរ​វត្ត​បុទុម។ នៅ​ទីនោះ​មាន​បម្រើ​នូវ អាហារ​បែប​បរទេស​ជា​ច្រើន​មុខ និង​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​។

ចំពោះ​បរិយាកាស​វិញ ថ្វីត្បិត​តែ​ហាង​នេះ​មាន​ទីធ្លា​តូច​បន្តិច​មែន ប៉ុន្តែ​នៅ​ខាង​ក្នុង​ហាង ម្ចាស់​ហាង​បាន​រៀប​ចំ​ការ​ដេគ័រ​យ៉ាង​ស្រស់​ស្អាត ​សាមញ្ញ​ៗ​តែ​មើល​ទៅ​មាន​ភាព​ទាក់ទាញ មាន​កន្លែង​អង្គុយ​ស្អាត ដាច់​ដោយ​ឡែក​ពី​​គ្នា និង​ពុំ​សូវ​មាន​សំឡេង​រំខាន​ពី​ខាង​ក្រៅ។ រីឯ​តម្លៃ​របស់​ម្ហូប​អាហារ​នៅ​ក្នុង​ហាង​វិញ បើ​​ប្រិយមិត្ត​មាន​លុយ​ចន្លោះ​ពី ៣ ដុល្លារ ទៅ ៥ ដុល្លារ ក៏​អាច​ចូល​ញ៉ាំ​អី​នៅ​ក្នុង​ហាង​បែប​បរទេស​មួយ​កន្លែង​នេះ​បាន​ដែរ។

ចំពោះ​អាហារ ​និង​ភេសជ្ជៈ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ច្រើន​ជាង​គេ​​មាន​ដូចជា៖

  • Piri Piri Chicken Bowl with fries and corn
  • Piri Piri Chicken Wrap with fries
  • 1/2 Chicken
  • Red Sangria (drink)
  • Elderflower Presse (drink)
  • Orange juice (drink)

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ 087 811 609 ឬ​ស្វែង​រក​ទីតាំង​ផ្ទាល់​នៅ​ក្បែរ​វត្ត​បុទុម ផ្លូវ ២៤៤។ Fernando’s Piri Piri Chicken ​បើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង ១១: ០០ ព្រឹក​រហូត​ដល់​ម៉ោង ១១: ០០ យប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fernando’s Piri Piri Chicken, Cambodia Bagels, និង CRAFT ‘BEER – FRIENDS – BBQ’ មាន​ម្ចាស់​ហាង​តែ​ម្នាក់​ដែល​ជា​ជនជាតិ​បារាំង ដូច្នេះ​ហើយ concept នៃ​ការ design ហាង​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា ឬ​ដូច​គ្នា​បន្តិច​បន្តួច៕

ទីតាំង៖ https://goo.gl/maps/hvv9dijqAamQqiF48



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត