ផឹក​ភេសជ្ជៈ​ទាំង​នេះ​បើ​សិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់

តាម​ពិត​ទៅ​អ្វី​ដែល​អ្នក​ផឹក​មាន​ឥទ្ធិពល​ទៅ​លើ​ទម្ងន់​របស់​អ្នក​ដូច​អ្វី​ដែល​អ្នក​ញុំាអ៊ីចឹង។ ​មាន​ភេសជ្ជៈ​មួយ​ចំនួន​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ឃ្លាន​ក្នុង​រយៈ​ពេល​យូរ​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ការ​កើន​ឡើង​កាឡូរី​ប្រចាំ​ថ្ងៃ និង​ភេសជ្ជៈ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​ជំរុញ​មេតាបូលីស​ដែល​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ដុត​កាឡូរី​បាន​យ៉ាង​ល្អ។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​ភេសជ្ជៈ​មួយ​ចំនួន​ក្នុង​ចំណោម​ប្រភេទ​ភេសជ្ជៈ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ។

១ ទឹក

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល​ទឹក​ជាប់​ចំណាត់​ថ្នាក់​ទី១ ដោយ​ហេតុ​ថា​ទឹក​គឺ​ជា​ភេសជ្ជៈ​ដែល​ជួយ​ដល់​ការ​បញ្ចុះ​ទម្ងន់ និង​សុខភាព​ខ្លាំង​បំផុត។ ប្រសិន​បើ​អ្នក​ចង់​បញ្ចុះ​ទម្ងន់ មុន​ពេល​ទទួល​ទាន​អាហារ​អ្នក​គួរ​ផឹក​ទឹក​មួយ​កែវ​ដែល​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​ហើយ​ទទួល​ទាន​ម្ហូប ឬ​បាយ​ក្នុង​បរិមាណ​តិច។ អ្នក​​ផឹក​ទឹក​ច្រើន​ប៉ុនណា គីឡូ​របស់​អ្នក​ថយ​ចុះ​ប៉ុណ្ណោះ​ដែរ​ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អាហារូបត្ថម្ភ Ilana Muhlstein ។

២ តែ​បៃតង

តែ​បៃតង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពិសេស និង catechins។ សារធាតុ catechins ទាំង​នេះ​នឹង​ជួយ​ជំរុញ​មេតាបូលីស និង​ដុត​បំផ្លាញ​ជាតិ​ធាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ការ​វិភាគ​មួយ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ ១៤ បាន​បង្ហាញ​ថា​មនុស្ស​ដែល​ផឹក​តែ​បៃតង​ច្រើន​ចុះ​ទម្ងន់​ជាង​មនុស្ស​ដែល​មិន​ផឹក​ដល់​ទៅ ៤​គីឡូក្រាម​ឯណោះ។

៣ កាហ្វេ​ខ្មៅ

ការ​ផឹក​កាហ្វេ​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ និង​បញ្ចុះ​កាឡូរី​ក្នុង​មួយ​ថ្ងៃ​ៗ។ ម្យ៉ាង​ទៀត​វា​ថែម​ទាំង​ជួយ​បង្កើន​បរិមាណ​នៃ​ការ​ដុត​កាឡូរី​ផង​ដែរ។ ជា​ឧទាហរណ៍​តាម​រយៈ​ការ​សិក្សា​តូច​មួយ​ក្នុង​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​បួន​កែវ​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​ ២៤សប្តាហ៍​នឹង​ជួយ​កាត់​បន្ថយ​ភាព​ធាត់​បាន​ដល់ ៤ភាគរយ។

៤ ទឹក​ផ្លែឈើ

ការ​ពិសា​ផ្លែឈើ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​ដោយ​សារ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​យ៉ាង​ ខណៈ​ទឹក​ផ្លែ​ឈើ​វិញ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​ទម្ងន់។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១០ បាន​រក​ឃើញ​ថា​ក្នុង​រយៈ​ពេល​ ១២សប្តាហ៍​នៃ​ការ​បញ្ចុះ​ទម្ងន់​របស់​មនុស្ស​ពីរ​នាក់ មនុស្ស​ដែល​ផឹក​ទឹក​ផ្លែ​ឈើ​​មាន​សូដ្យូម​ទាប​ស្រក​ទម្ងន់​បាន​ច្រើន​ជាង​មនុស្ស​ដែល​មិន​ផឹក​ទឹក​ផ្លែ​ឈើ។

៥ ភេសជ្ជៈ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់

ភេសជ្ជៈ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ជួយ​កាត់​បន្ថយ​ភាព​ឃ្លាន​ និង​ចំណង់​អាហារ។ ពពួក​ប្រូតេអ៊ីន​ដែល​ដាក់​នៅ​ក្នុង​ភេសជ្ជៈ​ដូចជា Whey ប្រូតេអ៊ីន​ ប្រូតេអ៊ីន​សណ្ដែក​សៀង ប្រូតេអ៊ីន​ក្នុង​ស៊ុត​ពណ៌​ស និង casein ប្រូតេអ៊ីន​ជា​ដើម​សុទ្ធ​តែ​អាច​ជួយ​ទៅ​ដល់​ការ​បញ្ចុះ​ទម្ងន់​បាន​។ ដូច្នេះ​ហើយ​បើ​ចង់​សម្រក​ទម្ងន់​អ្នក​មិន​គួរ​រំលង​ពពួក​ប្រូតេអ៊ីន​ទាំង​នេះ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន