ចិត្តបានណាស់! ខេមរៈ​ សិរីមន្ត លើកទឹកចិត្ត ទុំ រដ្ឋា ១ ពាន់ដុល្លារ ក្រោយធ្លាក់ពី Cambodian Idol

ក្រោយ​ល្បី​ព័ត៌មាន​ដែល​បេក្ខជន​ម្នាក់​ឡើង​ប្រឡង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤ នៅ​សប្ដាហ៍​ទី​៤ ត្រូវ​គណៈកម្មការ​មិន​ឲ្យ Yes ផ្ទុះ​ការ​វែកញែក​ខ្លាំង​លើ​បណ្ដាញ​សង្គម។ ដោយ​ក្នុង​នោះ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ភាគច្រើន​លើសលប់​ស្ដាប់​សំឡេង ទុំ រដ្ឋា ថា​ពីរោះ​ខ្លាំង មិន​សម​ណា​ធ្លាក់​បែបនេះ​សោះ។

បន្ទាប់​ពី​មាន​ការ​លើកឡើង​មិន​ឈប់​មិន​ឈរ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ កំពូល​តារា​ចម្រៀង​លោក​សំឡេង​ផ្អែម ខេមរៈ​ សិរីមន្ត ក៏​បាន​ចេញ​មុខ​មក​លើក​ទឹក​ចិត្ត​បេក្ខជន Cambodian Idol ដែល​បកស្រាយ​បទ “ស្រឡាញ់ស្ទើរលេប” របស់​គណៈកម្មការ ណុប បាយ៉ារិទ្ធ។ ក្នុង​នោះ​តារា​ចម្រៀង​ទើប​ទទួល​ងារ​ជា​ឧកញ៉ា​រូប​នោះ​បាន​ឧបត្ថម្ភ​ប្រាក់ ១ ពាន់​ដុល្លារ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត រដ្ឋា ដែល​មាន​សំឡេង​ពីរោះ តែ​បាន​ធ្លាក់​ត្រឹម​វគ្គ Judge Audition ដែល​ធ្វើឲ្យ​ទស្សនិកជន​មិន​អស់​ចិត្ត។

សិរីមន្ត បាន​រៀបរាប់​ថា “កុំ​បាក់​ទឹកចិត្ត​អី​ប្អូន​ស៊ូ​ៗ​បង​សូម​លើក​ទឹក​ចិត្ត​ប្អូន​នៅ​ថវិកា 1000$ មាន សមត្ថភាព​ពិត​តស៊ូ​គង់​បាន​សំរេច មាន​បង​ប្អូន​ណា​ស្គាល់​លេខ​គាត់​អត់​ជួយ​ប្រាប់​ផង”។ ក្រោយ ទុំ រដ្ឋា ធ្លាក់​ចេញ​ពី​កម្មវិធី​មហាជន​បាន​ពោល​រិះគន់​កម្មវិធី ថា​មិន​យុត្តិធម៌ ហើយ​ថែម​ទាំង​បន្ទោស​គណៈកម្មការ​ថា​មិន​ចេះ​រើស​បេក្ខជន​មាន​សមត្ថភាព​ពិត​ប្រាកដ ដោយ​ភាគច្រើន​រើស​យក​ពឹងផ្អែក​លើ​រូប​សម្រស់​ជា​ធំ។

ងាក​ទៅ​ខាង រដ្ឋា នោះ​វិញ ក្រោយ​ទទួល​បាន​ដំណឹង​ល្អ​ហើយ​បាន share ផុស​បន្ត​ពី ខេមរៈ​ សិរីមន្ត ដោយ​បាន​ពោល​ទាំង​ក្ដុកក្ដួល​ថា “ខ្ញុំបាទ!ទុំ រដ្ឋា (ហៅ ទុំ សុវត្ថិ)ប្អូន​ក៏​សូម​គោរព​អរគុណ​ដល់​លោក​ឧកញ៉ា​បង​ខ្លាំង​ណាស់​សម្រាប់​ទឹក​ចិត្ត​នៃ​ការ​ជួយ​ដល់​ប្អូន ប្អូន​មាន​តែ​ម្រាម​ដៃ​ដប់​សំពះ​អរគុណ និង​ជូនពរ​លោក​ឧកញ៉ា​បង និង​ក្រុម​គ្រួសារ​សូម​ឱ្យ​ជួប​តែ​សេក្តី​សុខ និង​ចម្រុងចម្រើន​ទៅ​មុខ​រហូត”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា