ចូលចិត្ត​ពាក់​ម្រាម​ដៃ​ណា?គ្រាន់​តែ​របៀប​ពាក់​ចិញ្ចៀន​ក៏​អាច​ទាយ​ដឹង​​ពី​អត្តចរិត​អ្នក​​បាន

ចិញ្ចៀន​ជា​គ្រឿង​អលង្ការ​ដ៏​ស្រស់​ស្អាត​មួយ​សម្រាប់​ពាក់​លម្អ​លើ​ម្រាម​ដៃ ហើយ​វា​ក៏​ជា​វត្ថុ​កំណត់​ចំណាំ​មួយ​ដែរ​ថា​ សម្រាប់​អ្នក​មាន​គូស្រករ ឬ​ គូកំណាន់​ចិត្ត​ ប្រសិន​បើ​ពាក់​ម្រាម​កណ្ដាល ឬ​ម្រាម​ដៃ​នាង​។ មិន​តែ​ប៉ុណ្ណោះ​ ក្រៅ​ពី​នេះ សូម្បី​តែ​របៀប​ដែល​ ប្រិយមិត្ត​ពាក់​ចិញ្ចៀន​ក៏​អាច​ទាយ​ដឹង​បាន​ខ្លះ​ថា​ អ្នក​ជា​មនុស្ស​​ដែល​មាន​អត្តចរិត​បែប​ណា។ ចុះ​ប្រិយមិត្ត​ចូលចិត្ត​ពាក់​​ម្រាម​ដៃ​មួយ​ណា​ជាង​គេ?

១ ពាក់​ម្រាម​ដៃ​មេ

ប្រភេទ​មនុស្ស​ចូលចិត្ត​ពាក់ចិញ្ចៀន​ដៃ​មេ គឺជា​មនុស្ស​ដែល​ត្រូវ​ការ​សេរីភាព​ច្រើន មិន​សូវ​ចេះ​គិត​ស្មុគស្មាញ ​និង​តែង​តែ​ធ្វើ​អ្វី​ដែល​ទទួល​បាន​លទ្ធផល​នឹក​ស្មាន​មិន​ដល់​។

២ ពាក់​ម្រាម​ដៃ​ចង្អុល

ចំពោះ​ម្រាម​ដៃ​មួយ​នេះ​វិញ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ ច្បាស់​លាស់ និង​មាន​អំណាច​តាំង​ពី​កំណើត។ ភាគច្រើន​ គឺ​ជា​មនុស្ស​ដែល​ជោគជ័យ​ទាំង​រឿង​ស្នេហា និង​ការងារ។

៣ ពាក់​ម្រាម​ដៃ​កណ្ដាល​

មនុស្ស​ដែល​ចូលចិត្ត​ពាក់​ចិញ្ចៀន​នៅ​ម្រាម​នេះ គឺ​អាច​និយាយ​បាន​ថា​ជា​មនុស្ស​ដែល​មាន​ភាព​រួស​រាយ​ កក់ក្ដៅ ​អាច​ទុក​ចិត្តបាន និង​មាន​ទំនួល​ខុសត្រូវ​លើ​ស្នេហា ចេះ​ថែ​រក្សា។

៤ ពាក់​ម្រាម​ដៃ​នាង

សម្រាប់​ម្រាម​ដៃ​នេះ មនុស្ស​ជាច្រើន​គិត​ថា ទាល់​តែ​រៀបការ​រួច ឬ​មានគូស្រករ​ ទើប​ពាក់​បាន​ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ ច្បាស់​ជា​មាន​គេ ច្រឡំ​ថា​មាន​ស្វាមី​ ឬ​ភរិយា រួច​មិន​ខាន។ តែ​តាម​ពិត​ទៅ វា​ជា​ចំណង់​ចំណូលចិត្ត​ ទោះ​មិន​មាន​គូ ក៏​មិនមែន​ថា​ពាក់​មិន​បាន។ អ្នក​ដែល​ចូលចិត្ត​​ ភាគច្រើន ជា​មនុស្ស​ដែល​រ៉ូមែនទិច​ ​គិត​បាន​ម៉ត់ចត់​វែង​ឆ្ងាយ និង​តែង​តែង​ប្រាកដ​ប្រជា​ ចំពោះ​រឿង​ស្នេហា។ ​មួយទៀត​ គឺ​មានគំនិត​ច្នៃ​ប្រឌិត ថែម​ទាំង​ពូកែ​ដោះ​ស្រាយ​បញ្ហា។

៥ ពាក់​ម្រាម​ដៃ​កូន

ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មាន​សមត្ថភាព និង​មាន​សិល្បៈ​នៅ​ក្នុង​ខ្លួន ​ពិសេស​ពូកែ​ខាង​គំនិត​រក​ស៊ី។ តែ​ពេល​ខ្លះ​ចង់បាន និង​ត្រូវ​ការ​ការ​ខ្វល់ខ្វាយ​ពី​អ្នក​នៅ​ជុំវិញ ជា​ពិសេស​មនុស្ស​សំណព្វ​ចិត្ត​តែ​ម្ដង៕

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​