ផ្លែ​ឈើ​​គួរ​​សែន និង​មិន​គួរ​​សែន​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ដើម្បី​ចៀស​គ្រោះចង្រៃ​ និង​សំណាង​មិន​ល្អ​

តាម​ទំនៀម​ទម្លាប់​ ពេល​ចូល​ឆ្នាំ​ចិន​ គេ​តែងតែ​យក​ផ្លែឈើ​ ៥​ មុខ​រៀប​ដាក់​ថាស​សម្រាប់​សែន​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​ដូនតា​ បុព្វការីជន។​ តាម​ហុងស៊ុយ​ មាន​ផ្លែ​ឈើ​ ៥​ មុខ​ដែល​ហាម​ដាក់​សែន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ ព្រោះ​វា​អាច​នាំ​មក​នូវ​អពមង្គល​ បណ្ដាល​ឱ្យ​គ្រួសារ​ខាតបង់​លុយ​កាក់​ និង​ប្រទះ​សំណាង​អាក្រក់។​

.​ ផ្លែឈើ​សិប្បនិមិត្ត

តាម​ជំនឿ​របស់​ជនជាតិ​វៀតណាម​ ពេល​សែន​ចូលឆ្នាំ​ចិន​ ម្ចាស់ផ្ទះ​គួរតែ​ជ្រើសរើស​ផ្លែឈើ​ល្អៗ​ដែល​មាន​អត្ថន័យ​ល្អ​ ចម្រុះ​ដោយ​ពណ៌​ដែល​តំណាង​ឲ្យ​ធាតុ​ទាំង​ប្រាំ​។ ការដាក់​តាំង​ផ្លែឈើ​ជ័រ​គឺ​ជា​ការមិន​គោរព​ដល់​វត្ថុស័ក្តិសិទ្ធិ​និង​បុព្វការី​ជន​ ហើយ​ក៏​មិន​ចម្រុងចម្រើន​ហុងស៊ុយ​ដែរ។​

២.​ ផ្លែឈើ​ទុំ​ជ្រុល

នៅ​ថ្ងៃ​ពេញ​បូណ៌មី​ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ខែ​នីមួយៗ​ ជាពិសេស​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ ម្ចាស់ផ្ទះ​មិន​គួរ​ជ្រើសរើស​ផ្លែឈើ​ដែល​ទុំ​ជ្រុល​ពេក​នោះ​ទេ។​ ដោយសារ​វា​ឆាប់​ខូច​ ទាក់ទាញ​រុយ​ មូស​ និង​សត្វល្អិត​ មក​ធ្វើ​សំបុក​នៅ​កន្លែង​គោរព​បូជា។​ ម្យ៉ាងទៀត​នៅ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ ត្រូវ​ដាក់​គ្រឿងសក្ការៈ​សែន​ក្នុង​រយៈពេល​យូរ​នៅ​ក្រោម​កម្ដៅ​ ផ្សែង​ធូប​ ដូច្នេះ​ហើយ​ គួរ​ជ្រើសរើស​ផ្លែឈើ​ដែល​អាច​ទុក​បាន​យូរ។​

៣. ផ្លែឈើ​មាន​បន្លា
មនុស្ស​ភាគច្រើន​គិត​ថា​ នឹង​ដាក់​សែន​ផ្លែឈើ​ដែល​ជា​ចំណូលចិត្ត​របស់​សមាជិក​គ្រួសារ។​ តែ​ផ្លែឈើ​ដែល​ចូលចិត្ត​មាន​ច្រើន​ដូចជា​ ខ្នុរ​ ឬ​ទុរេន​ សុទ្ធតែ​ជា​ផ្លែឈើ​ដែល​មាន​បន្លា​ មិន​គួរ​ដាក់​សែន​ឡើយ។​ យោង​តាម​ក្បួន​ហុងស៊ុយ​ ផ្លែឈើ​មាន​បន្លា​ជា​របស់​ដែល​នាំ​សំណាង​មិន​ល្អ​ និង​ប៉ះពាល់​ដល់​ភាពសុខសាន្ត​ក្នុង​គ្រួសារ ។​

៤.​ ផ្លែ​ឈើ​មាន​ក្លិន​ខ្លាំង
ដូចជា​ទុរេន​ជាដើម​ អ្នកខ្លះ​អាច​នឹង​គិត​ថា​ប្រហែល​ជា​ដូនតា​ឃ្លាន​ទុរេន​ដែរ។​ ប៉ុន្តែ​ផ្លែឈើ​មាន​ក្លិន​ខ្លាំង​ មិន​ត្រូវ​ដាក់​សែន​ក្នុង​ថ្ងៃ​ពេញបូណ៌មី​ទេ​ ព្រោះ​នេះ​ជា​កន្លែង​សក្ការៈ​គួរ​ជ្រើសរើស​ផ្លែឈើ​ដែល​មាន​ក្លិន​ឈ្ងុយ​ និង​ក្រអូប​វិញ។​

៥.​ ផ្លែ​ឈើ​ដែល​ដុះ​ទាប​ផ្ទាល់​ដី​ ឬ​ជិត​ដី

ដូចជា​ ប៉េងប៉ោះ​ ត្រសក់​ស្រូវ​ ស្រ្តប័រី​ ម្នាស់…​ គេ​កម្រ​យក​មក​ដាក់​សែន​ណាស់។​ តាម​ហុងស៊ុយ​ ផ្លែឈើ​ទាំងនេះ​អាច​ធ្វើឱ្យ​ម្ចាស់ផ្ទះ​រកស៊ី​មិន​កាក់កប​ ឬ​ប៉ះពាល់​ដល់​រាសី​របស់​សមាជិក​ក្នុង​គ្រួសារ។​

ផ្លែឈើ​ ៥​ មុខ​ដែល​គួរ​ដាក់​សែន​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ និង​អត្ថន័យ ៖

-​ ចេក​ ១​ ស្និត​ ៖​ ដាក់​ទ្រ​ផ្លែឈើ​ផ្សេង​ទៀត​ ជា​តំណាង​ឱ្យ​ការថែរក្សា​ ភាពចម្រុងចម្រើន​ និង​សន្តិភាព។​ គួរ​ជ្រើសរើស​ចេក​ដែល​នៅ​មាន​ពណ៌បៃតង​ខ្លះ​ មិន​ទុំ​ពេក។​​​

-​ ស្វាយទុំ ៖​ តំណាង​ឱ្យ​ភាពចុះសម្រុង​ ល្អូកល្អឺន។​

-​ ល្ហុងទុំ ៖​ តំណាង​ឱ្យ​លុយកាក់​ លាភសំណាង​ និង​ភាពរុងរឿង។​

-​ ក្រូច ៖​ តំណាង​ឱ្យ​ទ្រព្យ​សម្បត្តិ​ ពេល​សែន​ហើយ​សមាជិក​គ្រួសារ​គ្រប់​គ្នា​គួរតែ​យក​ក្រូច​មក​ញ៉ាំ។

-​ ក្រូចថ្លុង ៖​ តំណាង​ឱ្យ​សុខភាព​ល្អ​បរិបូរណ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ