ពិតជាឥតខ្ចោះ! ហង្ស ម៉ានីតា ស្អាតគ្រប់ជ្រុងជ្រោយ ក្នុងវគ្គប្រកួតបឋម Miss Universe 2022

ការប្រកួតវគ្គបឋម (Preliminary Competition) កម្មវិធី Miss Universe 2022 បានកំពុងធ្វើឡើងនៅសណ្ឋាគារ Hyatt Regency New Orleans។ ក្នុងនោះ កញ្ញា ហង្ស ម៉ានីតា បេក្ខភាពតំណាងជាតិកម្ពុជា ធ្វើបានយ៉ាងល្អតាំងពីការណែនាំខ្លួន ការដើរបង្ហាញម៉ូដឈុតហែល ទឹក និងឈុត Evening Gown។

គួរឱ្យភ្ញាក់ផ្អើល ម៉ានីតា បានជ្រើសយក ផ្ការំដួល ដែលជាផ្កាតំណាងឱ្យផ្កាតំណាងជាតិខ្មែរ យកទៅគូសបង្ហាញលើស្បៃឈុតហែលទឹក ភ្ជាប់ជាមួយស្នាមបាតដៃចម្រុះពណ៍ ជាពណ៌ឆ្លុះបញ្ចាំងពីភាពចម្រុះនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងវិសាលគមនៃភេទ និងភេទរបស់មនុស្ស និងបញ្ឈប់ការរើសអើង LGBTQ។ ចំណែក Evening Gown វិញ ម៉ានីតា គ្រងឈុត Gown ពណ៌ទឹកប៉ិច ច្នៃឡើងយ៉ាងសម្រិតសម្រាំង ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់របស់អ្នកច្នៃម៉ូដ Rian Fernandez ជនជាតិ ហ្វីលីពីន។


ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia ឱ្យដឹងថា Evening Gown ដែល ហង្ស ម៉ានីតា បានដើរបង្ហាញ ឈ្មោះថា «ឈុតត្រដាងចាប់ក្តីស្រមៃ» ឈុតនេះត្រូវបានច្នៃឡើង ដោយប្រៀបប្រដូចទៅនឹងបេះដូងនៃប្រជាជនកម្ពុជា។ នេះជាការផ្គុំឈុតអាវធំ ជាមួយនិងលំហូរនៃត្បូងអង្កាំលើស្បៃដ៏ទន់ស្រាលនៃជាយរ៉ូប។ ពណ៌ស្វាយ និងពណ៌ខៀវតំណាងអោយភាពខ្ពង់ខ្ពស់ថ្កើងថ្កាន និងភាពរឹងបុឹងនឹងន។ ត្បូងអង្កាំចម្រុះពណ៌ត្រូវបានតម្រៀបជាទម្រង់ដើមជ្រៃបុរាណ ដែលបែកមែកសាខាត្រៀមនឹងឈោងចាប់មកុដក្នុងក្តីស្រមៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ