ចង់ដាក់ពាក្យប្រកួត Miss Universe Cambodia 2023 ដាច់ខាតត្រូវដឹងចំណុចសំខាន់ទាំង ១០ នេះ!

ប្រិយមិត្តបានជ្រាបស្រាប់ហើយថា Miss Universe ជាកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំលំដាប់ពិភពលោក។ ជារៀងរាល់ឆ្នាំ ប្រទេសជុំវិញពិភពលោកតែងតែបញ្ជូនបវរកញ្ញាចូលប្រកួតកម្មវិធីដ៏ធំនេះ។ ក្នុងនោះ ប្រទេសកម្ពុជាយើងបានបញ្ជូនបេក្ខភាពចូលប្រកួតកម្មវិធីនេះ ៦ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០១៧មក។

ក្រឡេកមកការប្រកួត Miss Universe លើកទី៧១ ទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដោយមកុដ Miss Universe 2022 បានទៅលើ R’Bonney Gabriel ជា Miss Universe USA។ ចំណែក ហង្ស ម៉ានីតា បេក្ខភាពជើងខ្លាំងម្នាក់របស់កម្ពុជាមិនជាប់ក្នុងវគ្គ Top ចុងក្រោយដូចការរំពឹងទុកនោះទេ។ ទោះមិនទាន់អាចបំបែកកំណត់ត្រាសម្រាប់កម្ពុជាបានក៏ពិតមែន តែ ម៉ានីតា ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ ដោយនាងបានបង្ហាញភាពក្លាហានអង់អាចរបស់ស្រ្តីខ្មែរលើឆាកអន្តរជាតិ ថែមទាំងបង្ហាញឱ្យពិភពលោកឃើញពីមោះមុតរបស់ស្រ្តីខ្មែរថែមទៀតផង។ ទោះមិនជាប់ដល់វគ្គ Top ចុងក្រោយ តែបវរកញ្ញារូបនេះបានជាប់ក្នុងដួងចិត្តអ្នកគាំទ្រកម្ពុជាទៅហើយ។

លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិ CIM ឱ្យដឹងថា ទោះ ម៉ានីតា មិនជាប់ដូចការរំពឹកទុក តែលោកនិងក្រុមការងារមានមោទកភាពលើរូបនាងខ្លាំងណាស់។ បើនិយាយពីអារម្មណ៍សោកស្តាយគឺតែងតែមាន តែយ៉ាងណាលោកស្កប់ស្កាល់ចិត្តណាស់ព្រោះ ម៉ានីតា ធ្វើបានល្អគ្រប់យ៉ាងហើយ តែដោយសារចន្លោះខ្វះខាតមួយចំនួនទើបកម្ពុជាយើងនៅមិនទាន់អាចចូលដល់វគ្គ Top បានយ៉ាងដូច្នេះ។ លោកនិងក្រុមការងារ CIM នៅតែទឹកចិត្ត និងឆន្ទៈមុតមាំក្នុងការបណ្តុះបណ្តាល MUC ជំនាន់ក្រោយៗឱ្យកាន់តែមានសមត្ថភាព និងពោរពេញដោយសក្ដានុពល ដើម្បីឈរជើងលើឆាកអន្តរជាតិនៅឆ្នាំក្រោយនេះ។

យ៉ាងណាមិញ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ស្ថាប័ន អ្នកមានបំណងអ្នកពាក្យប្រកួតដាច់ខាតត្រូវតែដឹងពីចំណុចសំខាន់ទាំង ១០ នេះ៖

១. បេក្ខភាពមានបំណងមកដាក់ពាក្យប្រកួត ចាំបាច់ត្រូវស្វែងយល់ឱ្យបានច្បាស់ពី Concept របស់កម្មវិធី Miss Universe និងអ្វីដែលកម្មវិធីគេចង់បាន

២. ឆន្ទៈ និង ភាពក្លាហាន សំខាន់បំផុតសម្រាប់ការប្រកួតប្រជែង

៣. ចំណេះដឹងទូទៅ និង ភាសា ត្រូវតែល្អ ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងជាមួយអ្នករៀបចំ និងបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗ

៤. កម្មវិធី Miss Universe មិនត្រូវការភាពស៊ិចស៊ីហួសហេតុពេកទេ (ទម្រង់អាសអាភាស) តែត្រូវការភាពថ្លៃថ្នូរ

៥. បេក្ខភាពដាក់ពាក្យចូលប្រកួត ចំបាច់ត្រូវមានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការជាមួយអ្នករៀបចំ (Organizer)

៦. បេក្ខភាពគ្រប់រូបត្រូវផ្តោតខ្លាំងលើការជួយសង្គម និងការងារផ្សេងពាក់ព័ន្ធសង្គមជាតិ (បើមានប្រវត្តិធ្លាប់ជួយការងារសង្គមច្រើនកាន់តែល្អ)

៧. អ្នកមានបំណងចូលប្រឡង MUC 2023 ចាំបាច់ត្រូវចេះប្រត្តិបត្តិខ្លួនឱ្យសមជាបវរកញ្ញាតំណាងប្រទេស ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

៨. ត្រូវចេះរៀបចំតុបតែងខ្លួន និងសម្លៀកបំពាក់ឱ្យបានល្អល្អះរៀងរាល់ថ្ងៃ

៩. ត្រូវចេះប្រូម៉ូតខ្លួនឯងលើប្រព័ន្ធអ៊ីនធឺណិតឱ្យបានល្អ ដើម្បីទទួលបានការបោះឆ្នោត (Vote) គាំទ្រពីមហាជន

១០. ត្រូវជ្រើសរើសមតិតស៊ូឱ្យរឹងមាំ (advocacy) និងប្រត្តិបត្តិមតិតស៊ូនោះឱ្យបានខ្ជាប់ខ្ជួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ