ស្រ្តី​ដែល​កំពុង​មក​រដូវ​ គួរ​ជៀសវាង​របស់​ញ៉ាំ​ប៉ុន្មាន​មុខ​នេះ

ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ទៅ​ហើយ​ដែល​នៅ​ពេល​នាង​ពេញ​វ័យ​ នាង​ត្រូវ​តែ​ជួប​ការ​មក​រដូវ​ជា​រៀង​រាល់​ខែ​មាន​មនុស្ស​ជាច្រើន​មិន​សូវ​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ញ៉ាំ​ចំណី​អាហារ​នៅ​ពេល​មក​រដូវ​នោះ​ទេ​ ដោយសារ​តែ​ចំណី​អាហារ​មួយ​ចំនួន​មិន​ត្រឹម​តែ​មិន​បាន​ផ្ដល់​ប្រយោជន៍​ទេ​តែ​បែរ​ជា​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​នា​ពេល​ខាង​មុខ។​ លើស​ពី​នេះ​ទៀត​ ចំណី​អាហារ​ឬ​ភេសជ្ជៈ​ខ្លះ​ទៀត​អាច​ធ្វើ​ឱ្យ​យើង​ហូរ​ឈាម​រហូត​ដល់​ខ្សោះ​ខ្លួន​ក៏​មាន។​ ម៉ោះ!​ ថ្ងៃនេះ​ admin នឹង​មក​ប្រាប់​ពី​របស់​ដែល​គួរ​ញ៉ាំ​ពេល​បង​ប្អូន​យើង​មក​លេង​។

១. កាហ្វេ

ដូច​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​នៅ​ក្នុង​កាហ្វេ​ក៏​មាន​សារជាតិ​កាហ្វេអ៊ីន​ច្រើន​មែន​ទែន​ បើ​តាម​មនុស្ស​ដែល​មិន​មាន​រដូវ​ ធម្មតា​ក៏​ពេល​ខ្លះ​កាហ្វេ​អាច​ធ្វើ​ទុក​ឱ្យ​ឈឺ​ក្បាល​ វិល​មុខ​បាន​ដែរ។​ ជា​ធម្មតា​មិច​ចាំ​បាច់​ប្រាប់​ ឬ​ស្រាវជ្រាវ​តាម​ណា​ច្រើន​នោះ​ទេ​ មនុស្ស​ស្រី​ដែល​កំពុង​តែ​មក​រដូវ​ភាគ​ច្រើន​តែង​តែ​មាន​បញ្ហា​ខ្សោយ​កម្លាំង​ វិល​មុខ​ ឬ​ចង់​ក្អួត​អី​ជាដើម​។ តាម​ការ​ស្រាវជ្រាវ​ពី​វេបសាយ​ Healthline បាន​បង្ហាញ​ថា​សារជាតិ​កាហ្វេអ៊ីន​ដែលនៅ​ក្នុង​កាហ្វេ​អាច​ធ្វើ​ឱ្យ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ខ្លាំង​ ​វិលមុខ​ ញ័រ​ទ្រូង​ជាដើម​។ ម៉្យាង​វិញ​ទៀត​ សារជាតិ​កាហ្វេអ៊ីន​នោះ​អាច​ធ្វើ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​មាន​បញ្ហា​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​មក​រដូវ​។

២.​ អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​

សាក​ស្រមៃ​ទៅ​មើល​ថា​នៅ​ពេល​ដែល​យើង​កំពុង​មក​រដូវ​ ខ្លួន​យើង​ប្រាកដ​ជា​ស្អុះស្អាប់​ហើយ​រញ៉េរញ៉ៃ​ខ្លាំង​ណាស់​។ ចុះ​ហ៊ាន​ស្រមៃ​អត់​ថា​ពេល​កំពុង​មក​រដូវ​ផង​ហើយ​ថែម​ទាំង​រាគ​ផង​នោះ​ តើ​យ៉ាង​ណា​វិញ​? មិន​ចាំ​បាច់​និយាយ​ដល់​អ្នក​មក​រដូវ​នោះ​ទេ​ គ្រាន់​តែ​នៅ​ពេល​មិន​មក​រដូវ​ហើយ​យើង​ញ៉ាំ​របស់​ដែល​ជាតិ​ហឹរ​​ម្ដងៗ​ក៏​ធ្វើ​ឱ្យ​ក្រពះ​យើង​ក្រហាយ​ហើយ​ជួន​កាល​ធ្វើ​ឱ្យ​ក្អួត​ចង្អោរ​ផង​ដែរ​ ចុះ​ទម្រាំ​អ្នក​កំពុង​មក​រដូវ​ទៀត​នោះ​ យោង​ទៅ​តាម​គេហទំព័រ​ Healthline​។

៣. អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង

យើង​សង្កេត​ឃើញ​ថា​មនុស្ស​ស្រី​ដែល​មាន​មក​រដូវ​ស្ទើរ​ទាំងអស់​មាន​អាការៈ​ឃ្លាន​ច្រើន​ រហូត​ពេល​ខ្លះ​ឃ្លាន​ខ្លាំង​ពេក​ក៏​កើត​ជា​មួម៉ៅ​តែ​ម្ដង​ ភាគច្រើន​អាហារ​ដែល​ពួកគេ​ឃ្លាន​ជា​ប្រភេទ​នំ​កំប៉ុង​ ឬ​ចំណី​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​ និង​ជា​ប្រភេទ​អាហារ​កែ​ច្នៃ​។ ការ​ទទួល​ទាន​ចំណី​អាហារ​ដែល​មាន​ជាតិ​អំបិល​ខ្ពស់​ ឬ​ជា​ប្រភេទ​អាហារ​កែ​ច្នៃ​អាច​ធ្វើ​ឱ្យ​យើង​មាន​អាការៈ​ចុក​ឆ្អល់​ ឬ​ហើម​ពោះ​បាន​ ព្រោះ​ជា​ធម្មជាតិ​នៅ​ពេល​មក​រដូវ​ពោះ​យើង​រាង​ឡើង​ហើម​បន្តិច​ស្រាប់​ទៅ​ហើយ​ នោះ​តាម​ការ​សិក្សា​ពី​ Healthline។ ដូចនេះ​ វា​ជា​ជម្រើស​ល្អ​មួយ​ដែរ​ក្នុង​កាត់​បន្ថយ​ញ៉ាំ​ចំណី​អាហារ​កំប៉ុង​ ហើយ​មក​ញ៉ាំ​នូវ​ចំណី​ ឬ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​វិញ​។

៤. អាហារ​ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់

«​បើ​បាន​នំ​ដំឡូង​មួយ​កំប៉ុង​ហើយ​ទឹក​អី​ផ្អែម​ៗ​មួយ​កែវ​ដឹង​តែ​មាន​កម្លាំង​ហើយ​។»

«ហើយ​បើ​ពេល​នេះ​បាន​បង្អែម​មួយ​ចាន​ច្បាស់​ជា​ត្រជាក់​ចិត្ត​ណាស់​ហើយ។ »

«យី!​ បើ​ដើរ​កាត់​កន្លែង​លក់​ការ៉េម​ហើយ​អត់​ទិញ​ញ៉ាំ​ដូច​មិន​សម​។»

នេះ​ជា​សម្ដី​បង​ប្អូន​នារីៗ​យើង​ពេល​គាត់​ឃ្លាន​គ្រប់​មុខ​ អំឡុង​ពេក​មក​រដូវ​។ ពិត​មែន​ការ​ញ៉ាំ​របស់​ផ្អែម​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​កំពុង​មក​រដូវ​មាន​កម្លាំង​មែន​ ប៉ុន្តែ​ពួក​គេ​ប្រហែល​មិន​ដឹង​ទេ​ថា​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ឱកាស​នៃ​ការ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​មាន​អត្រា​ខ្ពស់​បំផុត​។

ម្យ៉ាង​វិញ​ទៀត​ បើ​យោង​តាម​វេបសាយ​ The Lady Room ដោយសារ​តែ​នៅ​ចន្លោះ​ពេល​មក​រដូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​យើង​អាច​ឡើង​ខ្ពស់​បំផុត​ ឬ​អាច​ចុះ​ទាប​បំផុត​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អារម្មណ៍​យើង​ប្រែប្រួល​ តានតឹង​ និង​ធ្វើ​ឱ្យ​រមួល​ក្រពើ​ថែម​ទៀត​ផង​។ ប៉ុន្តែ​មិន​មាន​ន័យ​ថា​ត្រូវ​អត់​ញ៉ាំ​ទាំង​ស្រុង​នោះ​ទេ​ គ្រាន់​តែ​វា​ប្រសើរ​ជាង​មុន​បើ​សិន​យើង​អាច​កាត់​បន្ថយ​បាន​។

ដូចនេះ​ហើយ​បាន​ជា​ពេល​ដែល​បង​ប្អូន​នារីៗ​គួរ​ថែ​រក្សា​សុខភាព​ឱ្យ​បាន​ល្អ​បំផុត​នៅ​ពេល​មក​រដូវ​ ហើយ​អ្នក​ទាំងអស់​គ្នា​អាច​ញ៉ាំ​ទឹកដូង​ជំនួស​ក៏​បាន​ព្រោះ​ទឹកដូង​អាច​នឹង​មាន​អត្ថប្រយោជន៍​ល្អ​ជាង​ភេសជ្ជៈ​កំប៉ុង​ផ្សេងៗ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម