មាន ៤ ចំណុចនេះក្នុងខ្លួន អ្នក​នឹង​មិន​ចាំបាច់​ខ្លាច​ការ​មាន​ស្នេហា​ត​ទៅ​ទៀត​ឡើយ

ជា​ដំបូង​យើង​ត្រូវ​ទទួល​ស្គាល់​ថា​ស្នេហា​គឺ​មិនមែន​មាន​តែ​ជ្រុង​នៃ​សុភមង្គល​តែ​ម្ខាង​នោះទេ។ គ្រប់​បែប​យ៉ាង​នៅ​ក្នុងលោក​យើង​នេះ​គឺ​មាន​ទាំង​ផ្នែក​ល្អ​និង​ផ្នែកអាក្រក់​ដូចគ្នាទាំងអស់។ សំខាន់​នៅត្រង់​ថាតើយើង​បាន​ជួប​ផ្នែក​ណាមុន?  ពិភពលោក​របស់​យើង​មាន​រាងមូល ផែនដីធ្វើការ​វិល​ជុំ​រាល់ថ្ងៃ ជីវិត​ស្នេហា​ក៏​ដូចគ្នា​គ្មាន​នរណា​ម្នាក់​ដែល​អាច​ជួប​តែស្នេហា​ផ្អែមល្អែម​រាល់​តែថ្ងៃទេ។ ស្នេហាដែល​ផ្អែមល្ហែម ថ្ងៃខ្លះ​ក៏​មានទុក្ខ​សោក ថ្ងៃ​ខ្លះ​ក៏​មាន​ធុញ​ទ្រាន់​គ្នា មាន​ឈ្លោះ​ប្រកែក​គ្នា​ខ្លះ ទាំងនេះ​ទើប​ជា​ជ្រុង​ពិត​ប្រាកដ​នៃ​ជីវិត​អ្នក​មាន​ស្នេហា។ បច្ចុប្បន្ន​នេះ​អ្នក​កំពុងតែមាន​ស្នេហា​ក៏​កើតទុក្ខ​ព្រោះ​ភ័យ​ខ្លាចត្រូវ​ជួប​នឹងការបាត់បង់។ ចំណែកអ្នកចង់មានស្នេហាក៏កើត​ទុក្ខព្រោះ​ភ័យខ្លាចថាត្រូវជួបជាមួយនឹងស្នេហាដែល​មិនសមបំណង។ ថ្ងៃនេះ​ AMS ​មានគន្លឹះ​សំខាន់ ៤ យ៉ាងមក​ចែករំលែកដល់​ប្រិយមិត្ត បន្ទាប់ពីអានចប់​ហើយការយល់ឃើញ​របស់អ្នកក្នុង​រឿងស្នេហា​នឹង​លែង​​ជាបញ្ហា​ត​ទៅ​ទៀត៖

១. ហ៊ានស្រឡាញ់

ក្តី​ស្រឡាញ់​មាន​ច្រើន​រូបភាព​នៅ​ត្រង់ចំណុច​នេះ​យើង​អាច​និយាយ​បាន​យ៉ាង​ទូលំទូលាយ​មែនទែន។ មនុស្សជា​ច្រើន​កំពុងតែខ្លាចពាក្យ​ថា​ស្រឡាញ់​និងព្យាយាមគេចវេះ​ពីវា។ ស្រឡាញ់​គ្រួសារ ឪពុក​ម្តាយ បង​ប្អូន តែ​មិន​ហ៊ាន​បញ្ចេញ​ខ្លាច​គេ​ថា​ជោរ។ ស្រឡាញ់​ខ្លួនឯង​តែមិនសូវ​ហ៊ាន​ធ្វើអ្វី​ដើម្បីខ្លួន​ឯង​ខ្លាចគេមើលមក​ថា​ជា​មនុស្ស​អាត្មានិយម។ ស្រឡាញ់​គេ​តែមិនហ៊ានបង្ហាញ​ព្រោះ​ខ្លាចថាគេ​មិនស្រឡាញ់វិញ។ មាន​គេ​មក​សារភាព​ប្រាប់​ថា​ស្រឡាញ់ ក្នុង​ចិត្ត​ចង់​ស្រឡាញ់​គេ​វិញដែរ​តែ​មិន​ហ៊ាន​ព្រោះខ្លាចឈឺចាប់នៅថ្ងៃមុខ។ ការពិត​ទៅក្តី​ស្រឡាញ់​វាមិន​បាន​ពិបាក​ខ្លាំងដល់ថ្នាក់នោះទេ ប្រសិនបើ​អ្នក​ប្រើ​ចិត្ត​ទៅ​ស្រឡាញ់​ប្រកប​ដោយសតិ។ ដរាប​ណា​ការស្រឡាញ់​របស់​យើង​វា​មិន​បាន​លើសលស់​ហួសព្រំដែន មិនបាន​ខុសក្រមសីលធម៌ អ្នក​ក៏​មិនមានហេតុផលអ្វីត្រូវខ្លាចទេ។

២.កុំប្រឆាំងច្បាប់ធម្មជាតិ

កាពិត​ទៅ​នៅក្នុងជីវិតរស់នៅ​របស់​មនុស្ស​យើង​គឺគួរតែសម្រប​ខ្លួន​ទៅ​តាមច្បាប់នៃធម្មជាតិ។ ពេល​ខ្លះយើងហាក់​បីដូច​ជាព្យាយាម​ប្រឆាំង​ជាមួយនឹង​ធម្មជាតិដោយគិតថា បើ​មានស្នេហា​ត្រូវតែមានក្តី​សុខមិន​អាច​មានទុក្ខបាន​ទេ។ គ្រាន់​តែ​អ្នកគិត​ប៉ុននេះគឺខុសពីច្បាប់ធម្មជាតិបាតិទៅហើយ។ ដូចដែលយើងបាននិយាយគ្នា​រួចមកហើយថាគ្រប់យ៉ាង​នៅ​លើលោកយើងនេះគឺមិនបាន​មានតែមួយ​ជ្រុងនោះទេ។ បើយើង​ប្រើសតិយល់​ឲ្យបាន​នូវច្បាប់ធម្មជាតិ​មួយនេះ យើងក៏អាច​ជាមនុស្សម្នាក់​ដែល​លែងខ្លាច​នឹងមាន​ស្នេហាត​ទៅទៀត​បានហើយ។ ទទួល​ស្គាល់នូវ​ភាពប្រែប្រួលដែល​បាន​កើតឡើង ស្នេហាមិនមែនជាអ្វីដែល​ស្ថិតស្ថេរ​ពិតប្រាកដ។ ស្នេហា​ប្រែប្រួល​បាន​ជារៀងរាល់ថ្ងៃ ថ្ងៃនេះស្រឡាញ់ស្អែកនេះមិនដឹងថានៅស្រឡាញ់ទៀតឬក៏អត់? បើយើង​ទទួលស្គាល់ថា​វាជាការ​ប្រែប្រួល​យើង​ក៏អាចនៅជាមួយវាបាន គ្រប់យ៉ាង​គឺ​អាស្រ័យ​លើ​ខ្លួន​យើង។

៣. ទទួលស្គាល់ការពិត

មនុស្ស​ជាច្រើន​ប្រើជីវិតនៅជាមួយស្នេហាដោយគិតថា​”ស្នេហា​របស់ខ្ញុំនឹង​ស្ថិតស្ថេរ​រហូត​ដល់ផែនដីរលាយ យើង​នឹង​ស្រឡាញ់គ្នារហូតដល់ចាស់ស្លាប់”  គ្រាន់តែ​អ្នកគិតប៉ុននេះគឺខុស​បាត់ទៅហើយ។ ព្រោះ​នៅទីបំផុត​គ្មាននរណា​ម្នាក់ដឹងនោះទេថាថ្ងៃ​ស្អែកនឹងមានរឿងអ្វីកើត​ឡើង។ ភាព​ប្រែប្រួល​អាច​កើត​ឡើងបានគ្រប់ពេលវេលា ជាពិសេស​នៅក្នុងរឿងស្នេហា។ នៅពេល​ព្រះសង្ឃ​ទេសនា​បង្រៀន​អំពី​ភាព​ប្រែប្រួល លោក​តែងតែលើក​យកជីវិតស្នេហា​មកជា​ឧទាហរណ៍។ ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ប្រើជីវិតនៅជាមួយនរណាម្នាក់នោះ យើង​ត្រូវនៅដោយ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត។ ដូចពេលអ្នកអ្នកយកដៃទៅចាប់រងើកភ្លើងតែមិនចង់ក្តៅ ស្រឡាញ់​មនុស្សសាវាតែមិនចង់ខូចចិត្ត ទៅស្រឡាញ់មនុស្សដែលមានម្ចាស់តែមិនចង់ឈឺចាប់ នេះគេហៅ​ថាខុសច្បាប់​ធម្មជាតិ។ ហេតុនេះ​ហើយ​អ្នកត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិតថាមនុស្សដែលអ្នក​ស្រឡាញ់គេជាមនុស្ស​ប្រភេទណា? ការកែប្រែមនុស្ស​មិនមែនជារឿង​ងាយស្រួល​នោះ​ទេ អ្នក​ខ្លះ​គិត​ថា​រៀបការហើយនឹងលែងអី រៀបការហើយមានកូនគេនឹងកែខ្លួន។ ​តែចុង​ក្រោយ​គ្មាននរណាម្នាក់មកកែប្រែយើងបានទេ យើង​ក៏មិនអាចកែប្រែនរណាម្នាក់បានដែរ អ្វីដែល​អ្នក​គួធ្វើគឺ​ទទួលស្គាល់ការ​ពិត។

៤. ហ៊ានឈឺចាប់

នៅពេល​ដែលនិយាយ​ដល់​បញ្ហាសេ្នហា មានមតិជាច្រើន​ឆ្លើយមក​ថា “ ហូយ!!! គ្រាន់តែ​ប៉ុណ្ណឹងសោះ! បើ​ជាខ្ញុំវិញ… ល្ងង់​មែន​ ម៉េចក៏មិនធ្វើបែបនេះ មិន​ធ្វើបែប​នោះ” ចម្លើយ​មាន​សព្វគ្រប់បែបយ៉ាង​ចេញមកជា​ហូរហែ។ ស្នេហា​មិនមានពាក្យថា “ ល្ងង់ ឬ ឆ្លាត” នោះ​ទេ ស្នេហាមានតែ​ពាក្យថា “ ព្រម ឬ មិនព្រម”។ មិនថា​ពេល​ណាក៏ដោយនៅ​ពេលដែលអ្នក​ព្រមទទួលយក​ការស្រឡាញ់ ច្បាស់ណាស់​អ្នកត្រូវតែ​ព្រមទទួលយកការឈឺចាប់។ បើនិយាយ​ពីបញ្ហាស្នេហា​អ្នកណាៗក៏អាច​ឆ្លើយតបមក​វិញបាន​យ៉ាងធូរ អ្នកគ្រប់គ្នាអាច​ឆ្លើយតបជាមួយ​នឹងបញ្ហាស្នេហាបានទាំង​អស់ឲ្យតែបញ្ហានោះមិនមែន​ជាបញ្ហារបស់​ខ្លួនឯង។ ព្រោះ​អ្នកមិនបាន​ស្រឡាញ់បុគ្គល​ម្នាក់នោះ​ដូចដែលគេបាន​ស្រឡាញ់ ទើបអ្នកអាចនិយាយអ្វីក៏បាន។ កាពិត​ទៅគ្មានចំណង​ស្នេហាណាមួយ​ឡើយដែល​កើតមានឡើង​ដោយគ្មាន​ពាក្យ​ថាត្រៀមចិត្ត។

ការប្រើ​ជីវិតរស់នៅមិនថា​រឿងគ្រួសារ ឬស្នេហា​អ្នកត្រូវតែ​សម្រប​ខ្លួនទៅ​តាម​ច្បាប់​នៃ​ធម្មជាតិ។ បើ​អ្នក​បែក​បាក់​ស្នេហា​គឺ​ខូចចិត្ត អ្នកណា​ខ្លះដែលបែកបាក់ស្នេហាហើយមិនចង់ខូចចិត្ត? ប្រាប់​ខ្លួនឯងថា ខ្ញុំនឹង​មិនយំ ខ្ញុំត្រូវតែរឹងមាំ។ កាន់​តែព្យាយាម​ធ្វើខ្លួនជា​មនុស្ស​រឹងមាំ អ្នកក៏កាន់​តែទន់​ជ្រាយ ទទួលស្គាល់នូវ​ភាពទន់ជ្រាយរបស់​អ្នកចង់​យំក៏​យំចេញ​មក ទឹកភ្នែក​ជា​របស់​យើង​មិន​បាន​ត្រូវ​ចំណាយ​លុយ​ទៅ​ទិញ​មកពី​ណាផង។ គ្រប់យ៉ាង​ត្រូវ​ចាប់​ផ្តើមពី​ការទទួលស្គាល់ការពិត កុំ​ចាប់ផ្តើម​ដោយការព្យាយាម បើអ្នក​ព្យាយាម​ស្រឡាញ់​មាន​ន័យថា​អ្នក​មិន​ទាន់បាន​ស្រឡាញ់ បើអ្នក​ព្យាយាម​ធ្វើខ្លួនជាមនុស្សរឹងមាំ មាន​ន័យថា អ្នកមិនទាន់​រឹងមាំ​នោះទេ។

សូម​កុំ​ខ្លាច កុំ​គេចវេះ​ពី​ស្នេហា ស្នេហា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យខ្លាច មិនមែន​ជា​បញ្ហា​ដែល​កើត​ឡើង​មក​ហើយដោះស្រាយ​មិនបាន​នោះទេ។​ បណ្ដោយ​ឲ្យ​បេះដូង​របស់​អ្នក​បាន​ធ្វើការ​ទៅ​តាមច្បាប់​នៃ​ធម្មជាតិ​របស់​វា​ដែល​ប្រកប​ទៅ​ដោយ សតិ និង​ក្រម​សីលធម៌ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត