ជាតារា​ល្បី​មិនស្រួលទេ! រឿង ១៣​ យ៉ាង​មនុស្ស​ធម្មតា​អាចធ្វើ​បាន តែ​សមាជិក BLACKPINK គ្មាន​សិទ្ធិ​ធ្វើ​ឡើយ

ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ក្រុម​ចម្រៀង K-pop ទាំង​អស់​សុទ្ធ​តែត្រូវ​អនុវត្តតាមច្បាប់​របស់​ផលិតកម្ម​ដែល​បាន​កំណត់ទុក។ បើទោះបី​ជាច្បាប់​មួយ​ចំនួនមើលទៅសមហេតុផល តែ​នៅក្នុងករណី​ខ្លះក៏មើល​ទៅដូចជា​រាងហួសហេតុ​បន្តិច។ ជាក់ស្ដែង​នេះគឺជាច្បាប់ទាំង ១៣ យ៉ាងដែល​ក្រុម​ស្រីស្អាត BLACKPINK ត្រូវ​ខាង​ផលិតកម្ម​ហាម​មិន​ឲ្យធ្វើ៖

១. ហាមបើកបរ

នៅ​ក្នុងឆ្នាំ ២០១៧ Rose បាន​និយាយថា “នាងមិនបាន​ទទួលការ​អនុញ្ញាត​ឲ្យ​មាន​ប័ណ្ណ​បើកបរ​នោះ​ទេ” ។ នៅក្នុងកម្មវិធី BLACKPINK House, Jisoo ធ្លាប់បាន​និយាយពី​សមាជិក​ក្នុងក្រុមគឺ Rose និង Lisa ថា “ពួកគេមិនចេះបើកបរ​ទេ”។ មាន​មតិ​ជាច្រើនបាន​និយាយថា “មូលហេតុ​ដែលពួក​នាង​មិនទទួលបានការ​អនុញ្ញាត​ឲ្យមាន​ប័ណ្ណ​បើកបរ ក៏ព្រោះតែជាការ​បារម្ភទៅ​លើ​សុវត្ថិភាព តែ​ពួក​នាងក៏អាច​សុំឲ្យមានអ្នក​បើកបរ​ផ្ទាល់ខ្លួនបាន ប្រសិន​បើ​មាន​ធុរៈ​ចង់​ទៅ​កន្លែង​ណាមួយ” ។

២.​ ហាមទិញឡាន

ក្រៅពីមិនបានទទួលការអនុញ្ញាតឲ្យបើកបរហើយនោះ BLACKPINK ក៏មិនបានទទួលការអនុញ្ញាត​ឲ្យទិញរយន្តដូចគ្នា។​ ច្បាប់​របស់ផលិតកម្ម YG ត្រង់ចំណុចនេះត្រូវបានលាតត្រដាងដោយ Minho សមាជិករបស់ក្រុម Winner។ គេបានប្រាប់ថា “ប្រសិនបើពួកគេចង់ទិញរថយន្ត ពួកគេ​ត្រូវតែទទួលបាន​ការអនុញ្ញាតពី​ខាងផលិតកម្ម​ជាមុនសិន” ។

៣. ហាមជក់បារី

នេះគឺជាច្បាប់មួយដែលអ្នកទាំងអស់គ្នាដឹង​យ៉ាងច្បាស់។ តារា K-pop ទាំងអស់​ត្រូវបានហាម​មិន​ឲ្យជក់បារីព្រោះវាបង្កផល​មិនល្អដល់​បំពង់​សំឡេង​របស់ពួកគេ។

៤. ហាមផឹកស្រា

ត្រង់​ចំណុច​នេះ​មានប្រិយមិត្ត​មួយ​ចំនួន​ហាក់បី​ដូចជារាង​ចម្លែកចិត្ត​បន្តិច។​ បើមើល​ទៅតាមវប្បធម៌​របស់របស់ប្រទេស​កូរ៉េគឺគេនិយម​ផឹកស្រា​សឹងតែគ្រប់គ្នា។ ប្រជាជន​កូរ៉េ​ភាគច្រើនតែងតែ​ប្រើប្រាស់វប្បធម៌​នេះក្នុង​ការបង្កើត​សម្ពន្ធភាព។ ចំណែក​ឯតារា​ចម្រៀង​នៅក្នុងផលិតកម្ម YG មួយចំនួនក៏​ធ្លាប់បាននាំគ្នាទៅផឹកស្រានៅ​ខាង​ក្រៅដូចគ្នា តែការ​ហាមមិនឲ្យ Blackpink ផឹកស្រា​អាចមកពី​អាយុរបស់ពួកនាង​នៅក្មេងខ្ចី​ពេក​ក៏​ថា​បាន។​

៥. ហាម​មាន​ស្នេហា

នេះគឺ​ច្បាប់ទូទៅសម្រាប់​តារាចម្រៀង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។ អ្វីដែល​ពួកគេត្រូវ​ទន្ទេញ​ជាប់ក្នុងចិត្តនោះគឺ “ប្រសិនបើ​ពួកគេប្រកាសថាមានស្នេហា ឬកំពុងតែ​មានទំនាក់ទនង​ជាមួយ​នរណាម្នាក់ ពួកគេអាចនឹងបាត់បង់ចំនួនអ្នកគាំទ្រ” ។ ហេតុនេះ​ទើបខាងផលិតកម្ម​ចាំបាច់ត្រូវ​ការពារកេរ្តិ៍ឈ្មោះ​ និងប្រជាប្រិយភាព​របស់តារាចម្រៀង។ Jisoo ធ្លាប់​បាន​និយាយថា “ ក្មេងហ្វឹកហាត់​នៅក្នុងផលិតកម្មស្រី​និង​ប្រុសគឺ​មាន​តារាងកាលវិភាគក្នុងការទទួលទាន​អាហារថ្ងៃ​ត្រង់​ខុសគ្នា ធ្វើបែបនេះ​គឺដើម្បី​កុំឲ្យពួក​គេមាន​ឱកាស​បាន​ជួបគ្នា”  ត្រង់​ចំណុចនេះអាច​និយាយ​បានថាហាមមិនឲ្យជួបមុខគ្នាតែម្តង។

៦. ហាមចូលក្លឹប

ក្រៅពីការហាមមិនឲ្យផឹកស្រា ការដើរលេង​ចូល​ក្លឹបក៏មិនត្រូវបានអនុញ្ញាតដូចគ្នា។ ដើម្បី​ការពារនៅ​ពេលដែលតារាស្រវឹង ត្រូវគេ​មកចែចង់​ឬមានសកម្មភាព​មិនល្អផ្សេងៗកើតមានឡើង។ ដូច្នេះ​ហើយទើបខាង​ផលិតកម្មហាមមិនឲ្យ BLACKPINK ចូល​កម្សាន្ត​នៅក្នុងក្លឹប។

៧. ហាមកែ​សម្ផស្ស

ការកែ​សម្ផស្ស​ចាត់ទុកថាជា​រឿងធម្មតាទៅហើយ​សម្រាប់​ប្រទេស​កូរ៉េ។ តារា​ចម្រៀងជាច្រើនរូបនៅ​ក្នុងប្រទេសកូរ៉េក៏បាន​ឆ្លងកាត់ការ​កែ​សម្ផស្ស​ដូចគ្នា។ តែសម្រាប់ BLACKPINK គឺមិន​បានទទួលអនុញ្ញាត​ឲ្យកែ​សម្ផស្ស​អ្វីទាំងអស់ ព្រោះ​ផលិតកម្ម​តម្រូវឲ្យពួក​គេមានសម្រស់​ដែលស្រស់ស្អាត​តាមបែបធម្មជាតិ។

៨. ហាមចាក់សាក់

ត្រង់ចំណុច​នេះ​ធ្វើឲ្យមនុស្សជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល។ ចាក់សាក់​គឺជាការ​បង្ហាញ​ពីបុគ្គលិកលក្ខណៈ​របស់​បុគ្គល តែ BLACKPINK មិន​បានទទួលការ​អនុញ្ញាត​នោះទេ។ ស្រប​ពេល​ដែលតារា​ចម្រៀង​ជាច្រើន​រូបដែល​ជ្រក​នៅ​ក្រោមការ​គ្រប់គ្រង​របស់ផលិត YG ក៏ឃើញ​ថាមានស្នាមសាក់​នៅលើខ្លួនរបស់ពួកគេ។ ថាមិនត្រូវនៅថ្ងៃអនាគត Blackpink ក៏អាចនឹងទទួលបានការអនុញ្ញាតឲ្យចាក់សាក់ក៏ថាបាន។

៩. ហាមដើរលេងម្នាក់ឯង

ផលិតកម្មមិនអនុញ្ញាតឲ្យ BLACKPINK ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់ឯងជាដាច់ខាត។ ប្រធាន​ក្រុម​របស់ Winner បាន​និយាយ​ថា “ពួកគេមិន​អាចធ្វើដំណើរ​កម្សាន្តម្នាក់ឯងបានឡើយ ទោះបីជា​នៅក្នុងអំឡុង​ពេល​ឈប់​សម្រាក​ក៏ដោយ ហើយ​គេមានមានអារម្មណ៍​ថាគេកំពុងតែខាតបង់​ពេលវេលាព្រោះ​តែច្បាប់​របស់​ផលិតកម្ម”។ ចំណែក BLACKPINK អាចទៅ​ធ្វើការ​និងទៅកម្សាន្ត​បានលុះត្រាតែបាន​ទទួលការអនុញ្ញាត​ពីខាងផលិតកម្ម​ជា​មុនសិន។

១០. ហាម​តែង​និង​ផលិត​បទចម្រៀង​ដោយ​ខ្លួនឯង

ទោះបី​ជាសមាជិក Jennie និង Rose មាន​សមត្ថភាព​ក្នុងការ​តែងបទ​ចម្រៀងតែពួក​នាងក៏មិនបាន​ទទួលការអនុញ្ញាតឲ្យ​ដាក់បញ្ចូល​គំនិត​របស់​គេ​នៅ​ក្នុង​បទចម្រៀងឡើយ។ មាន​ការ​ប៉ាន់ស្មាន​ថា “ នៅ​ក្នុងបទ Stay និងបទ Solo អាចនឹង​មានចំណែក​នៃ​ការ​ចូលរួម​របស់ Jennie នៅ​ក្នុង​នោះ​ដែរ” ។

១១. ភាពឯកជន

អំឡុង​ពេល​សម្ភាស BLACKPINK ត្រូវ​បាន​សួរ​នាំ​អំពី​ការ​មិន​មាន​ពេលផ្ទាល់ខ្លួន​សម្រាប់​ពួកគេ។ ពួកនាង​មើលទៅ​ហាក់បីដូចជា​រាងខ្លាច​រអាក្នុង​ការដែលត្រូវមកឆ្លើយនឹងសំណួរនេះ ហើយ​ព្យាយាម​ឆ្លើយ​យ៉ាង​សុភាព​រាបសា​បំផុត។ Jennie បាន​និយាយថា ​”ពួកនាង​មិនធ្លាប់ត្រូវបង្ខំ​ឲ្យធ្វើអ្វីនោះទេ” ចំណែក Rose ប្រាប់ថា “នាងមិន​អាចទៅជួប​ក្រុមគ្រួសារបានតែយ៉ាង​ហោចណាស់នាងក៏មាន​សមាជិក​ទាំងអស់ដែលនៅជាមួយគ្នា”។ BLACKPINK ត្រូវបាន​បិទសិទ្ធិ​មិនឲ្យឆ្លើយសំណួរ​ដែល​ទាក់ទង​ជាមួយ​នឹង​ជីវិត​ឯកជន​ឡើយ។

១២. ផលិតកម្មមានសិទ្ធិ​គ្រប់គ្រងប្រាក់ចំណូល​របស់ Blackpink

ខាង​ផលិតកម្ម​មានសិទ្ធិ​ក្នុងការគ្រប់គ្រងប្រាក់​ចំណូល​ទាំង​អស់​របស់ក្រុម BLACKPINK។ មាន​មតិ​មួយ​ចំនួនធំ​បានសម្តែងការ​មិនពេញចិត្តត្រង់​ចំណុច​នេះ​យ៉ាងខ្លាំង ព្រោះ​ពួកគេ​ខ្លាច​ថាខាង​ផលិតកម្ម​នឹងធ្វើ​ការ​កិបកេង​ចំណេញ​ទៅ​លើប្រាក់​ចំណូល​របស់​សិល្បៈករ។

១៣. ផលិតកម្ម​មាន​សិទ្ធិគ្រប់គ្រង​ទៅ​លើការ​បង្ហោះរូបនៅ​លើបណ្តាញសង្គម

សូម្បី​តែ​ការប្រើប្រាស់​ឈ្មោះ​ពិតរបស់ Lisa ក៏​ត្រូវបាន​ហាម​មិន​ឲ្យ​ដាក់ថា Lalisa Manoban ព្រោះ​គេ​ចាត់​ទុកថា​ជាការ​ល្មើស​នឹង​ច្បាប់​របស់​ផលិតកម្ម។ ចំណែក​ឯ​សមាជិក​ដទៃ​ទៀត​របស់ BLACKPINK ក៏​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​រូបភាព ឬ Video Vlog របស់អ្នកដទៃ​បានឡើយ។ ប្រសិនបើ​មិត្តភ័ក្ដិ​របស់​គេ​ជា​តារា​ដូចគ្នា​គឺ​អាចឲ្យ​ឮ​បាន​ត្រឹម​តែ​សំឡេងតែប៉ុណ្ណោះ។​ តែ​ប្រសិន​បើ​ប្រិយមិត្ត​បាន​ឃើញ​សមាជិក BLACKPINK បង្ហាញ​មុខនៅក្នុងរូបភាព​ ឬ Video របស់​តារា​ណាមួយ​បាន​នោះគឺ​មានន័យថា​ពួកគេ​បាន​ទទួលការ​អនុញ្ញាត​ពី​ខាង​ផលិតកម្ម​រួចជាស្រេចហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ