ទោះជោគជ័យយ៉ាងណា YoonA នៅតែបន្ដកុងត្រាជាមួយSM ក្រោយរួមដំណើរអស់ជាង ១០ ឆ្នាំ

យោងតាមប្រភពព័ត៌មានកូរ៉េ Osen កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា YoonA បានសម្រេចចិត្តបន្ដកុងត្រាជាផលិតកម្ម SM Entertainment ជាលើកទី ៣ ដោយផ្អែកលើការជឿជាក់ និងទំនុកចិត្តរវាងសិល្បករ និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឆ្នាំនេះជាឆ្នាំទី ១៨ របស់នាងជាតារាក្រោមផលិតកម្ម SM ដោយរាប់ចាប់តាំងពីពេលដែលនាងបង្ហាញខ្លួនលើកដំបូងជាតារាខេប៉ុបក្នុងឆ្នាំ ២០០៧ ក្នុងក្រុមតារាចម្រៀងនារី Girl’s Generation។

ការខិតខំប្រឹងប្រែងជារឿយៗនៅក្នុងវិស័យសិល្បៈធ្វើឱ្យ YoonA បានហក់ឡើងក្លាយជាលំដាប់កំពូលតារាចម្រៀង ជាពិសេសអាជីពជាសម្ដែងតែម្ដង។ ភាពលេចធ្លោរបស់នាង​គឺកាន់តែកើនឡើងខ្លាំងឱ្យគួរកត់សម្គាល់តាមរយៈការសម្ដែងភាពយន្តកុនរឿង «Confidential Assignment» ក្នុងឆ្នាំ ២០១៧ ដែលទាក់ទាញទស្សនិជន ៧,៨ លាននាក់។ លុះដល់ឆ្នាំ ២០១៩ នាងបានគ្រងតំណែងជាតួស្រីក្នុងរឿង Exit ដែលបានទាក់ទាញទស្សនិកជនរហូតដល់ ៩,៤២ លាននាក់។ សមិទ្ធផលទាំងនេះបានធ្វើឱ្យ YoonA ត្រូវបានគេហៅថាជាម្ចាស់ក្សត្រិយ៍ Box Office ផងដែរ។

មិនត្រឹមប៉ុណ្ណេះ ក្រោយចាក់បញ្ចាំងខ្សែភាពយន្ដភាគ «Big Mouth» របស់ MBC កាលពីឆ្នាំ ២០២២ ចំនួនអ្នកទស្សនាបានលោតដល់ ១៣.៧% នៅទូទាំងប្រទេស​។ ខណៈរឿង «King The Land» របស់ JTBC ដែលនាងសម្ដែងជាតួឯកស្រីជាមួយតារាប្រុស Lee Junho ក្នុងឆ្នាំ ២០២៣ កន្លង​ទៅទទួលបានចំនួនអ្នកទស្សនា ១៣.៨% និងបានទទួលចំណាត់​ថ្នាក់លេខ ១ ក្នុងចំណោមកំពូលរឿងទាំង ១០ របស់ Netflix ទៀតផង។

បន្ថែមពីលើការងារជាតារាសម្ដែង YoonA ក៏បានក្លាយជាកំពូលពិធីការិនីប្រចាំកម្មវិធីប្រគល់ពានរង្វាន់ធំៗជាច្រើន ជាក់ស្ដែងនាងក៏ជាពិធីការិនីនៅក្នុងកម្មវិធី Gayo Daejejeon របស់ MBC អស់រយៈពេល ៩ ឆ្នាំជាប់ៗគ្នាផងដែរ។ សមិទ្ធផលធំៗ​បន្ដកន្ទុយគ្នាបែបនេះ គឺសុទ្ធសឹងតែទទួលបានពីការគាំទ្រ និងក្ដីស្រឡាញ់យ៉ាងធំធេងពី​សាធារណជន ​ដែលធ្វើឱ្យតួឯកស្រីរូបនេះចាប់យកបានពានរង្វាន់ធំៗជាច្រើនរាប់មិនអស់។

លើសពីនេះ YoonA ក៏នឹងគ្រោងធ្វើដំណើរទេសចរណ៍ជួបជុំអ្នកគាំទ្រនៅអាស៊ីក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ដែលមានឈ្មោះថា YOONITE ផងដែរ។ សម្រាប់ទីតាំងដំបូងនាងនឹងធ្វើនៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី០៦-០៧ ខែមករា ឆ្នាំ ២០២៤ ទើបធ្វើដំណើរជាបន្ដបន្ទាប់ទៀត។ ជាងនេះទៅទៀតនោះ YoonA ក៏កំពុងតែត្រៀមខ្លួនសម្រាប់ការ​វិល​ត្រលប់​មកវិញជាមួយរឿង «2 O’Clock Date» ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ