​ម្ចាស់បទ «បីបួនឆ្នាំ» តាមពិតពីមុនជាអ្នកនិពន្ធទេ តែក្លាយជាអ្នកចម្រៀងព្រោះរឿងហេតុមួយនេះ

វិចិត្រ ឬគ្រប់គ្នាស្គាល់ថា VI70 កំពុងក្លាយជាតារាចម្រៀងម្នាក់ក្នុងដួងចិត្តយុវវ័យ ដោយសារចម្រៀងមនោសញ្ចេតនាជាច្រើនបទ ជាពិសេស បទ «3, 4ឆ្នាំ» ជាបទចម្រៀងមួយដែលទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យ។ ក្រៅពីបទនេះ ក៏នៅមានបទចម្រៀងជាច្រើនទៀតដូចជា «ច្រណែន» «Sad Toy» «ត្រឹមជាមិត្ត» «យល់ព្រមទៅ» ជាដើម សុទ្ធសឹងទទួលបានការគាំទ្រដូចគ្នាដែរ។ 

បច្ចុប្បន្ន VI70 ជាតារាចម្រៀងម្នាក់ក្នុងផលិតកម្ម ​KlapYaHandz របស់ ​សុខ វិសាល។ ដ្បិតបទចម្រៀងលោកកំពុងផ្ទុះខ្លាំងលើទីផ្សារចម្រៀង ប៉ុន្តែគេពុំសូវបានដឹងពីដើមចមនៃការក្លាយជាតារាចម្រៀងរបស់ VI70 នោះទេ ទើបថ្មីៗនេះលោកទម្លាយប្រវត្តិការចូលសិល្បៈរបស់លោកក្នុងកិច្ចសម្ភាសន៍សិល្បៈមួយឱ្យអ្នកគាំទ្របានដឹង។

តាមការបញ្ជាក់របស់ វិចិត្រ មុនពេលក្លាយជាអ្នកចម្រៀងដូចសព្វថ្ងៃ លោកជាអ្នកសរសេរទំនុកច្រៀងម្នាក់ក្នុងផលិតកម្ម KlapYaHandz ដោយសារលោកជាអ្នកសរសសេរទំនុកច្រៀងដូច្នេះលោកត្រូវច្រៀង Demo បើកក្បាលឱ្យអ្នកចម្រៀងច្រៀងតាម តែដោយសារសំឡេងល្អ ខាងផលិតកម្មក៏ឱ្យច្រៀងតែម្តងទៅ ក៏បានច្រៀងជាបន្តបន្ទាប់រហូតក្លាយជាតារាចម្រៀងដល់សព្វថ្ងៃ។ 

តារាចម្រៀងសំឡេងស្រទន់នេះបន្តថា ព្រោះលោកចូលចិត្តអារម្មណ៍អន្លង់អន្លោច ម៉្យាងសំឡេងរបស់លោកត្រូវ​បទបែបអន្លាយៗ ដូច្នេះទើបចម្រៀងដែលលោកច្រៀងភាគច្រើនជាបទមនោសញ្ចេតនាបែបស៊ីអារម្មណ៍។

«អូន» ជាស្នាដៃបទចម្រៀងថ្មីចុងក្រោយបំផុតរបស់ វិចិត្រ ដែលទើបបញ្ចេញលើទីផ្សារ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ។ មិនខុសពីបទមុនៗនោះទេ អូន ជាចម្រៀងមនោសញ្ចេតនារៀបរាប់រឿងរ៉ាវស្នេហា ដែលអ្នកស្តាប់ហើយពិតជារណ្តំចិត្តតាមបទចម្រៀងនោះ។ តារាចម្រៀងរូបសង្ហានេះសង្ឃឹមថា គ្រប់គ្នានឹងបន្តគាំទ្រស្នាដៃចម្រៀងរបស់លោក ហើយលោកនឹងបន្តខិតខំប្រឹងប្រែងផលិតចម្រៀងថ្មីៗឱ្យស័ក្ដិសមការគាំទ្ររបស់គ្រប់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ