ទីង តុង ចែករំលែកការ bully ដ៏ឈឺចាប់ និងការប្រឈមមុខបញ្ហា

តារាចម្រៀង Ting Tong- និមិត្ត ជាសិល្បករវ័យក្មេងម្នាក់ពោរពេញដោយសមត្ថភាពលើផ្នែកចម្រៀងប្រពៃណី និងសម័យ ថែមទាំងជាអ្នកច្រៀងភ្លេងការម្នាក់ដ៏មានប្រជាប្រិយភាព ហើយថ្មីៗនេះ លោកទើបវិវត្តន៍ខ្លួនជាពិធីករលើកញ្ចក់ទូរទស្សន៍តាមគន្លងរបស់ម្តាយថែមទៀតផង។

បើទោះបីជា ទីង តុង មានសមត្ថភាពទេពកោសល្យច្រើនក៏ពិតមែន ប៉ុន្តែលោកនៅតែគេចមិនផុតពីការបណ្តុះបង្អាប់ក្នុងទម្រង់បែប bully មិនខុសពីអ្នកសិល្បៈផ្សេងទៀតប៉ុន្មានឡើយ ប៉ុន្តែលោកក៏អាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនោះទៅបាន ហើយអាចរក្សាជំហរក្នុងរង្វង់សិល្បៈដូចសព្វថ្ងៃនេះ។

ប្រាប់មិនលាក់លៀមជាមួយអ្នកសារព័ត៌មាន AMS ម្ចាស់បទ «ទាមទារ» ថា កន្លងមកលោកពិតជាធ្លាប់រងការ bully ច្រើន ពាក់ព័ន្ធ រូបរាងកាយ សំឡេង អត្តចរិត សមត្ថភាពទេពកោសល្យ និងចំណេះដឹងរបស់លោក រហូតធ្លាប់គិតចង់បោះបង់ថែមទៀតផង ព្រោះឥទ្ធិពលនៃពាក្យពេចន៍ទាំងនោះវាខ្លាំងលើសលុបរហូត​ស្ទើរតែជឿគេថាខ្លួនឯង អន់ដូចគេថាពិតមែន។ លោកបន្តថា ការ bully ទាំងនេះមិនបានកើតឡើងតែក្នុងរង្វង់សិល្បៈប៉ុណ្ណោះទេ តែវាក៏កើតឡើងញឹកញាប់នៅសង្គមខាងក្រៅផងដែរ។

មនុស្សមួយចំនួនចាត់ទុកការ bully ជាការនិយាយលេង ដោយគេរាប់វាថាជាការកម្សាន្តរវាងអ្នកទទួល និងអ្នកផ្តល់ឱ្យ ប៉ុន្តែសម្រាប់លោកផ្ទាល់ វាគឺជារឿងឈឺចាប់ និងមិនសប្បាយចិត្តនៅពេលបានឮវា ដូចការដែលគេយកខ្លួនយើងទៅប្រៀបធៀបជាមួយនរណាម្នាក់ ឬប្រដូចយើងទៅអ្វីមួយផ្សេង ដែលមិនមែនជាខ្លួនរបស់យើង។

ពិធីករវោហារ​សព្ទ​ពីរោះរណ្តំនេះថា ដ្បិតការ bully ទាំងនោះស្តាប់ហើយធ្វើឱ្យឈឺចាប់ តែវាមិនបានធ្វើឱ្យលោកដួលទេ ហើយជ្រើសមិនបានឆ្លើយតបអ្វីទៅវិញដែរ គ្រាន់តែប្រាប់ទៅថា «កុំនិយាយពាក្យទាំងនោះទៀតព្រោះលោកមិនចូលចិត្ត» តែវិធីដែលលោកប្រាប់ទៅវិញនោះមិនមែនក្នុងទម្រង់ការ bully ដូចអ្វីដែលគេធ្វើដាក់លោកនោះទេ។ មួយវិញទៀត ដើម្បីរក្សាជំហររបស់ខ្លួនឯងឱ្យរឹងមាំ គឺលោកប្រាប់ខ្លួនឯងថាយើងមិនដូចអ្វីដែលគេនិយាយនោះទេ យើងមិនចាំបាច់ត្រូវយកអ្វីដែលគេថានោះមកដាក់ខ្លួនឯងហើយបោះបង់ខ្លួនឯងព្រោះពាក្យគេទេ វាខាតពេលវេលាសម្រាប់កសាងអ្វីថ្មីៗឱ្យខ្លួនឯង។ ចំណុចសំខាន់មួយទៀតដែលអូសទាញឱ្យយើងចេញពីការ bully បានលឿននោះគឺ មនុស្សជុំវិញខ្លួន នៅពេលយើងមានមនុស្សគិតវិជ្ជមាននៅជុំវិញខ្លួនច្រើន យើងនឹងឆាប់ព្យាបាលខ្លួនឯងពីរឿងនោះ។

យ៉ាងណាមិញ តារាចម្រៀងរូបនេះ ចង់ឱ្យគ្រប់គ្នាងាកមកគិតវិជ្ជមានឱ្យបានច្រើន ដូច្នេះដើម្បីឱ្យសង្គមជាតិយើងមានភាពរីកចម្រើនទៅមុខ ព្រោះការ bully មានឥទ្ធិពលខ្លាំងណាស់ វាអាចធ្វើឱ្យមនុស្សមួយចំនួនបាត់បង់ឱកាស រហូតអាចគិតខ្លីថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​