សារមន្ទីរ​តៃវ៉ាន់​ ​ធ្លាក់​បែក​វត្ថុ​បុរាណ៣ ​ដែល​មាន​តម្លៃ​ប្រមាណ ៧៧លាន​ដុល្លារ

​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត The Guardian នា​ថ្ងៃ​ទី​ ១​ វិច្ឆិកា ម្សិល​មិញ​នេះ​បាន​ឲ្យ​ដឹង​ថា​ សារមន្ទីរ​ជាតិ​កោះ​តៃវ៉ាន់​ បាន​ទទួល​ស្គាល់​នៃ​ការ​ធ្លាក់​បែក​វត្ថុ​បុរាណ​ចំនួន​ ៣​ពី​សម័យកាល​រាជវង្ស​ឆេង និង​រាជវង្ស​ម៉េង​ ដែល​មាន​តម្លៃ​ ៦៦លានអ៊ឺរ៉ូ​ ស្មើ​នឹង ៧៧លាន​ដុល្លារ​សហរដ្ឋអាមេរិក។

វត្ថុ​បុរាណ​ទាំង​ ៣​មាន​ ចានគោម​មួយ ពែងតែ​មួយ និង​ចានបាយ​មួយ ដែល​វត្ថុ​បុរាណ​ទាំង​៣ នេះ​បាន​ធ្លាក់​បែក​ក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ​គ្នា​ រយៈ​ពេល ១៨ខែ ប៉ុន្តែ​ព័ត៌មាន​ទើប​តែ​បាន​បែក​ធ្លាយ​កាល​ពី​សប្ដាហ៍​មុន​ក្រោយ​ការ​សាកសួរ​ពី​សមាជិកសភា​តៃវ៉ាន់។

សារមន្ទីរ​តៃវ៉ាន់​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ត្រួត​ពិនិត្យ​វីដេអូ​ឯកសារ​ចេញ​ពី​កាមេរ៉ា​រយៈ​ពេល​ ១០​ឆ្នាំ​ប៉ុន្តែ​រក​ឃើញ​មូល​ហេតុ​តែ​មួយ​ប៉ុណ្ណោះ​ ជា​ការ​ធ្លាក់​ពី​លើ​តុ​ដោយ​សារ​ការ​ធ្វេស​ប្រហែស ខណៈ​ ២​លើក​ផ្សេង​ទៀត មិន​អាច​កំណត់​បាន​ថា​នរណា​ជា​អ្នក​ធ្វើ​ឲ្យ​បែក​ឡើយ។ ដោយ​ឡែក​វត្ថុបុរាណ​ទាំង​ ៣​ដែល​ធ្លាក់​បែក​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​សតវត្ស​ទី ១៥ និង ១៧។

សារមន្ទីរ​កោះ​តៃវ៉ាន់​បាន​ថ្លែង​ប្រាប់​កាសែត the Guardian ថា​រឿងរ៉ាវ​នេះ​មិន​មាន​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​សាធារណៈ និង​ក្រសួង​វប្បធម៌​នោះ​ទេ​ដោយ​សារ​វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុបុរាណ​ទូទៅ និង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​នៃ​បេតិកភណ្ឌ​វប្បធម៌។

គួរ​បញ្ជាក់​ផង​ដែរ​ថា​សារមន្ទីរ​នៃ​កោះ​តៃវ៉ាន់​ ជា​សារមន្ទីរ​ដែល​មាន​វត្ថុ​បុរាណ​ចិន​ច្រើន​បំផុត​ ដែល​ភាគ​ច្រើន​នាំ​ចូល​មក​កោះ​មួយ​នេះ​អំឡុង​ពេល​សង្គ្រាមស៊ីវិល​ ដោយ​លោក​ Chiang Kai-shek និង​ក្រុម​ជាតិ​និយម​ចិន​ដែល​ភៀស​ខ្លួន​ទៅ​លើ​កោះ​តៃវ៉ាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​