ផ្អែមដល់កហើយ! តារាប្រុសស្រី ២ គូថតត្រាប់រូបថតមុខរោងការ សុភ័ក្រ កុសុម៉ា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថា​កូនកំលោះ​កូន​ក្រមុំ​ទៅ​ផ្អែម​ល្ហែម​គួរ​ឱ្យ​ច្រណែន​ ក្រឡេក​មក​មើល​អ្នក​ចូលរួម​ក្នុង​ពិធី​​មង្គល​ការ​តារា​ស្រី​ពហុ​ជំនាញ​ សុភ័ក្រ កុសុម៉ា​​ កាល​ពី​ម្សិល​មិញ​ក៏​ផ្អែម​ល្ហែម​មិន​ចាញ់​អ្នក​​ទាំង​ពីរ​អ្នក​ដែរ​។​

បង្ហាញ​វត្តមាន​​ក្នុង​ពិធី​​មង្គលការ សុភ័ក្រ កុសុម៉ា ​គូ​ស្នេហ៍​​ប្រុស​ស្អាត​ស្រី​ស្អាត​២​គូ​បាន​ថត​រូប​ដោយ​ត្រាប់​តាម​រូប​ថត​កូនកំលោះ​កូន​ក្រមុំ​ដែល​បិទ​ដាក់​នៅ​ខាង​ក្នុង​រោង​នៃ​កម្ម​វិធី​។​ រូប​ថត​ Pre-wedding ដ៏​ស្រស់​ស្អាត​១​ផ្ទាំង​ធំ​​នៅ​ក្នុង​ពិធី​មង្គល​ការ​តារា​ស្រី​ពហុ​ជំនាញ​ សុភ័ក្រ កុសុម៉ា​​​ បាន​ធ្វើ​ឱ្យ​តារា​ប្រុស​ស្រី​ ២​គូ​ដោយ​ក្នុង​នោះ​មាន គូ​ស្នេហ៍​លោក ​លាវ​ វេង​ហួរ​ និង​កញ្ញា​ រឿន​ ណាត​ ព្រម​ជាមួយ​អ្នក​នាង ​ជេននី​ មីន​ និង​ស្វាមី​បបួល​គ្នា​ថត​ត្រាប់​យ៉ាង​​ស្រស់​ស្អាត ​​​ស្រប​ពេល​អ្នក​ទាំង​បួន​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​​មង្គលការនា​រាត្រី​ថ្ងៃ​ទី​០៥​ ខែ​តុលា​ ឆ្នាំ​២០២៤​។​​ រូបថតគូស្អាតៗជាច្រើនសន្លឹករបស់គូស្នេហ៍ទាំងពីរត្រូវបានមហាជន​សរសើរថា ផ្អែមមិនចាញ់គូស្នេហ៍ក្នុងរូបនោះទេ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ​Miss universe Cambodia 2018​ រឿន ​ណាត ​ទើប​ត្រូវ​បាន​បុរស​ជា​គូ​ស្នេហ៍​ដែល​មហាជន​ស្គាល់​ថា​ Mister friendship 2023 លាវ​ វេង​ហួរ​ លុត​ជង្គង់​សុំ​រៀប​ការ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​នា​ពេល​ថ្មី​ៗ នេះ​ខណៈ​តារា​សម្ដែង​ស្រី ជេននី​មីន​ និង​ស្វាមី​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​សាង​គ្រួសារ​យ៉ាង​មាន​សុភមង្គលកាលពីឆ្នាំមុននេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *