Quincy Jones ផលិតករដៃឯករបស់ Michael Jackson ទទួលមរណភាពនៅវ័យ ៩១ឆ្នាំ

Quincy Jones ផលិតករដ៏សំខាន់ និងល្បីឈ្មោះមួយរូបក្នុងវិស័យតន្រ្តីរបស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិតដោយស្ងប់សុខនៅផ្ទះរបស់លោក ឯទីក្រុង Los Angeles ក្នុងរាត្រីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ។

គ្រួសាររបស់លោកបានប្រកាសជាសាធារណៈពីការដំណឹងដ៏សោកសៅនេះថា៖​ “យប់នេះយើងត្រូវចែករំលែកថាឪពុក និងបងប្រុស Quincy Jones បានទទួលមរណភាពហើយ។ ត្បិតជាការបាត់បង់ដ៏ធំរបស់ក្រុមគ្រួសារក៏ពិតមែន តែយើងក៏អបអរសាទរដល់ជីវិតដ៏អស្ចារ្យដែលគាត់បានរស់នៅ និងគ្មាននរណាម្នាក់ដែលអាចធ្វើដូចគាត់បាននោះទេ”។

“ពួកយើងរីករាយ និងមានមោទកភាពយ៉ាងខ្លាំងដែលសេចក្ដីស្រឡាញ់ និងក្ដីសុខដែលជាគោលគំនិតក្នុងការប្រើប្រាស់ជីវិតរបស់គាត់ បានផ្សព្វផ្សាយទៅជុំវិញពិភពលោកតាមរយៈតន្រ្តី និងក្ដីស្រឡាញ់។ បេះដូងរបស់ Quincy Jones នឹងនៅតែបន្តដើររហូតជានិរន្តរ៍” គ្រួសារសពបន្តបែបនេះ។

ក្នុងតួអង្គជាផលិតករតន្ត្រី ភាពជោគជ័យដ៏ធំបំផុតមួយរបស់លោក គឺជាការកែប្រែជោគវាសនារបស់យុវវ័យ Michael Jackson ដែលជាតារាទូទៅម្នាក់ រហូតក្លាយទៅជាស្ដេចនៃតន្ត្រីប៉ុប “King of Pop”។ អ្នកទាំងពីរបានធ្វើការជាមួយគ្នាជាលើកដំបូងនៅក្នុងគម្រោងរបស់ភាពយន្ត The Wiz  ដែលជាចំណុចចាប់ផ្ដើមនៃការផលិតស្នាដៃអាលប៊ុមរួមគ្នាទី ១ “Off The Wall” មុននឹងបន្តផលិតអាល់ប៊ុម “Thriller” និង “Bad”។

ស្នាដៃដ៏លេចធ្លោមួយទៀតរបស់លោកគឺជាសមិទ្ធផលនៃបទ We Are the World។ ពេលផលិតបទនេះនៅក្នុងឆ្នាំ ១៩៨៥ Quincy Jones បានប្រមែប្រមូលអ្នកចម្រៀងជួរមុខរបស់អាមេរិករហូតដល់ទៅ ៤៥រូប ដូចជា Michael Jackson, Bruce Springsteen, Tina Turner and Cyndi Lauper មកច្រៀងរួមគ្នានៅក្នុងបទចម្រៀងសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីសប្បុរសធម៌មួយ ជួយដល់គ្រោះទុរភិក្សនៅក្នុងទ្វីបអាហ្វ្រិក។

ក្រៅពីការងារចម្រៀងដែលលោកធ្លាប់រួមធ្វើជាមួយនឹង Frank Sinatra, Ray Charles និងតារាល្បីៗមួយរយជាងដួងទៀត Quincy Jones ក៏បានបន្សល់ស្នាដៃតន្រ្តីសម្រាប់ភាពយន្ត និងកម្មវិធីទូរទស្សន៍មិនតិចជាង ៥០នោះទេ។

អស់រយៈពេល ៧៥ឆ្នាំក្នុងវិស័យតន្ត្រី លោក Quincy Jones ធ្លាប់ទទួលបានពានរង្វាន់ពី Grammy Awards រហូតដល់ទៅ ២៨ដង ពានរង្វាន់កិត្តិយស ២ ពី Academy Award និង ពានរង្វាន់មួយទៀតពី Emmy Award។ បន្ថែមពីនេះទៀត ទស្សនាវដ្ដី Time ក៏ធ្លាប់លើកស្ទួយលោកជាតន្រ្តីករចង្វាក់ Jazz​​ ដែលមានឥទ្ធិពលខ្លាំងបំផុតប្រចាំសតវត្សរ៍ទី ២០ ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *