Fan Page បវរកញ្ញាបរទេស ចាប់អារម្មណ៍ Miss Universe Cambodia 2024 ប្រាសាទ ដាវីន ខ្លាំង

ដំណើរ​ការ​ប្រកួត Miss Universe 2024 របស់ ប្រាសាទ ដាវីន បាន​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រហ័ស ព្រម​ទាំង​បាន​បំពេញ​គ្រប់​វិញ្ញាសា​ដែល​កម្មវិធី​បាន​ដាក់​មក។ អ្វី​ដែល​អ្នក​គាំទ្រ​ខ្មែរ​បាន​ឃើញ គឺ​អ្នក​ម្ដាយ​កូន​មួយ ដែល​ជា​អ្នក​តំណាង​កម្ពុជា មិន​ត្រឹម​មាន​អ្នក​គាំទ្រ​ក្នុង​ស្រុក​ឡើយ ពេល​ទៅ​ប្រកួត​នៅ​ម៉ិកស៊ីកូ​នោះ ហ្វេន​ផេក​បរទេស​ច្រើន ក៏​កោតសរសើរ​ពី ដាវីន ដែរ។

ជារឿយៗ​ហ្វេន​ផេក​ទាំង​ថៃ ហ្វីលីពីន ហ្វេន​ផេក​ម្ចាស់​ផ្ទះ ព្រម​ទាំង​ខាង​ប៉ែក​អឺរ៉ុប​ក៏​បាន​បង្ហោះ​ពី​សកម្មភាព Miss Universe Cambodia ឆ្នាំ​នេះ​ច្រើន​ខ្លាំង​ដូច​គ្នា។ សឹង​តែ​គ្រប់ Fan Page ទាំង​អស់​សុទ្ធសឹងតែ​និយាយ​ពី​រូប​សម្រស់​របស់ ប្រាសាទ ដាវីន ថា​ស្រស់​ស្អាត​ខ្លាំង ព្រម​ទាំង​ពូកែ​រៀបចំ​ខ្លួន សម្លៀកបំពាក់ និង​ម៉ូដ​សក់​ស័ក្ដិសម​រាល់​ថ្ងៃ។

អ្វី​ដែល​ជា​ចំណុច​ពិសេស ហើយ​ត្រូវ​បាន​អ្នក​កាន់​ផេក​គាំទ្រ​បវរកញ្ញា​ជាច្រើន​ចាប់អារម្មណ៍​នឹង ប្រាសាទ ដាវីន គឺ​កម្ពស់​ត្រូវ​ស្តង់ដារ​បវរកញ្ញា ហើយ​ការ​ដើរ​ទៀតសោត ត្រូវ​ម៉ាច់​នឹង​តំណែង​ជា Miss Universe។ និយាយ​ពី​ឈុត​សម្លៀកបំពាក់​វិញ ប្រាសាទ ដាវីន ទទួល​បាន​ការ sponsor ពី​ហាង​ធំ​ៗ​ជាច្រើន​ពី​ស្រុក​ខ្មែរ ពី​មួយ​ម៉ូដ​ទៅ​មួយ​ម៉ូដ​ខុស​ប្លែក​គ្នា ហើយ​ស៊ី​នឹង concept កម្មវិធី​តែម្ដង។

ចំណុច​កាន់តែ​អស្ចារ្យ​មួយ​ទៀត​ដែល​មហាជន​សង្កេត​ឃើញ​ពី បវរកញ្ញា​វ័យ ៣២ ឆ្នាំ រូប​នេះ គឺ​អ្នកនាង​មាន​ភាព​ចុះសម្រុង​ជាមួយ​បេក្ខភាព​ដទៃ ហើយ​ទឹកមុខ​ដែល​ញញឹម​ស្រស់​ជាប់​លើ​ផ្ទៃ​មុខ​រហូត​មិន​ដាច់​ទៀត​នោះ កុំ​ថា​ឡើយ​អ្នក​គាំទ្រ សូម្បី​បវរកញ្ញា​គ្នាឯង​ក៏​អត់ទ្រាំ​មិន​ចូលចិត្ត​អ្នក​តំណាង​ខ្មែរ មិន​បាន​ឡើយ។

រាល់​សកម្មភាព​របស់​ខ្លួន ប្រាសាទ ដាវីន​ តែងតែ​បាន Update លើ​បណ្ដាញ​សង្គម​ខ្លួន​ជាប់​ជានិច្ច ហើយ​រាល់​វីដេអូ​ share បន្ត​ពី Fan Page គឺ​នាង​តែងតែ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្រែក​ហៅពី​ចម្ងាយ​ថា «Cambodia Cambodia» ហើយ​អ្នក​គាំទ្រ​តែងតែ​សរសើរ​នាង​ថា​ស្រស់​ស្អាត​គ្រប់​ពេល​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *