ទឹម រដ្ឋា ប្រកាសផ្អាកមង្គលការទាំងតក់ក្រហល់ ព្រោះតែ…

ប្រិយមិត្តអ្នកអានជាច្រើនបានដឹងស្រាប់ហើយថា តារាម៉ូដែលរៀងខ្ពស់ស្រឡះ និងជាតារាសម្តែងដ៏មានទេពកោសល្យ កញ្ញា ទឹម រដ្ឋា បានប្រកាសថា នាងនិងគូដណ្តឹងគ្រោងរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ ក្នុងអំឡុងខែមីនានេះ បន្ទាប់ពីសេពគប់គ្នារយៈពេលជិត៦ឆ្នាំរួចមក។

ស្រាប់តែថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវជាថ្ងៃដែលនាងគ្រោងរៀបចំពិធីមង្គលការ តែនាងបែរជាប្រកាសប្រាប់ឱ្យដឹងថាពិធីមង្គលការរបស់នាងត្រូវពន្យារពេលទៅមុខទៀត ព្រោះតែស្ថានភាពជំងឺកូវីដ១៩។ នេះបើយោងតាមការបង្ហោះជាសារលើគណនីហ្វេសប៊ុករបស់នាង។ ទឹម រដ្ឋា រៀបរាប់ថា៖ «ការពិតទៅ គម្រោងថ្ងៃរៀបការរបស់យើងទាំងពីរគឺថ្ងៃនេះ #22_2_2022 ប៉ុន្តែដោយមានការផ្លាស់ប្ដូរ ចឹងសុំpostរូបថតរៀបការ ក្នុងថ្ងៃមហាល្អឆ្នាំល្អ តែថ្ងៃពិតប្រាកដនឹងមកដល់ឆាប់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។

យ៉ាងណាមិញ អនាគតកូនក្រមុំរូបនេះ មិនបានបញ្ជាក់ឱ្យដឹងពីកាលបរិច្ឆេទច្បាស់លាស់នៃការរៀបចំពិធីមង្គលការជាថ្មីនោះទេ។ តែរូបភាព Pre- Wedding ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាតជាច្រើនសន្លឹកលើទឹកដីសៀមរាបអង្គររបស់នាង និងអនាគតស្វាមី ត្រូវបានបង្ហោះយ៉ាងព្រោងព្រាតលើបណ្តាញសង្គម និងទទួលបានការសរសើរយ៉ាងច្រើនពីហ្វេនៗ និងអ្នកគាំទ្ររបស់កញ្ញា។

កន្លងមក ទឹម រដ្ឋា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មាន AMS ដឹងចំពោះរឿងរៀបការថា នាងនឹងមានអ្វីពិសេសត្រៀមធ្វើឱ្យហ្វេនអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ ក្នុងកិច្ចសម្ភាសដដែល នាងរម្លឹកថា កាលពី៥ឆ្នាំមុន អនាគត​ស្វាមីរបស់នាង​ធ្លាប់បាន​រៀប​គម្រោង​សុំ​អ្នកនាង​រៀបការ តែ​នៅ​មិនទាន់​សម្រេច។ ហើយឆ្នាំនេះគឺ​ចូលដល់​ឆ្នាំ​ទី៦ហើយ ប្រហែលនាងអាច​នឹង​ជា​អ្នក​សុំ​ស្វាមី​រៀបការ​វិញ ដើម្បីឱ្យ​ហ្វេ​ន​បាន​ភ្ញាក់​អារម្មណ៍​បន្ដិច។ ទោះជាយ៉ាងណាក្ដីនាងក៏មិនរំលងប្រពៃណីខ្មែរដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ