តួស្រីរឿង “Marry My Husband” មានគេចេញមុខចោទប្រកាន់ធ្លាប់វាយធ្វើបាបអ្នកដទៃ

“Marry My Husband” ជារឿងភាគកូរ៉េដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅដើមឆ្នាំ ២០២៤។ តួសម្ដែងសំខាន់ៗទាំង ៤ រួមមាន Park MinYoung, Na In Woo, Lee YiKyung និង Song HaYoon សុទ្ធតែទទួលបានការគាំទ្រ និងសរសើរយ៉ាងខ្លាំងចំពោះការសម្ដែង។ អ្នកទាំង ៤ ក៏បានក្លាយជាតារាសម្ដែងដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដូចគ្នានៅដើមឆ្នាំនេះ​ផងដែរ។

អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល តារាស្រី Song HaYoon ត្រូវបានគេចេញមុខចោទប្រកាន់ថា នាងធ្លាប់ប្រើអំពើហិង្សាកម្រិតធ្ងន់ វាយធ្វើបាបអ្នកដទៃ កាលពីរូបនាងនៅរៀន។ កម្មវិធីទូរទស្សន៍របស់ JTBC គឺ Scandal Supervisor បានចេញផ្សាយពីការប្រើប្រាស់អំពើហិង្សាកម្រិតធ្ងន់មួយ ក្នុងឆ្នាំ ២០០៤ និងបានដាក់រូបជនបង្ក ដោយបិទបាំងមុខ។ រូបទាំងនោះ ត្រូវបានគេស្វែងរកឃើញថា ជាតារាស្រី Song HaYoon។

ជនរងគ្រោះបានរាយការណ៍ថា ហេតុការណ៍នោះកើតឡើងក្នុងខែ សីហា ឆ្នាំ ២០០៤ នៅពេលដែលតារាស្រី Song HaYoon រៀនថ្នាក់ទី ១២ ខណៈជនរងគ្រោះរៀនថ្នាក់ទី ១១។ ជនរងគ្រោះគឺជាមនុស្សប្រុស និងមានទំនាក់ទំនងសិស្សប្អូន និងសិស្សច្បងជាមួយ​ Song HaYoon។ ថ្ងៃមួយអំឡុងពេលបាយថ្ងៃត្រង់ នាងបានតេហៅរូបលោកមកជួប។ គ្រាន់​តែលោកមកដល់ភ្លាម គឺនាងចាប់ផ្ដើមវាយធ្វើបាបលោក ស្របពេលដែលលោកមិនបានដឹងពីមូលហេតុ។ លោកត្រូវបានរូបនាងទះកំផ្លៀង និងវាយធ្វើបាបអស់រយៈពេល ៩០ នាទី។ Song HaYoon ត្រូវបានរាយការណ៍ថា ជាកំពូលអ្នកធ្វើបាបអ្នកដទៃក្នុងសាលា ទើបសិស្សសាលាដែលរៀនជាមួយនាង មានការខ្លាចរអាចំពោះទង្វើនាង។ រូបនាងធ្លាប់ធ្វើបាបអ្នកដទៃជាច្រើនដង រហូតត្រូវផ្លាស់ប្ដូរសាលារៀនទៅតំបន់ Gangnam វិញ។

បច្ចុប្បន្នជនរងគ្រោះកំពុងរស់នៅសហរដ្ឋអាមេរិក និងបានឃើញរូបនាងតាមរយៈការឡើងកម្មវិធីកម្សាន្ដមួយ។ លោកចង់ទទួលបានការសុំទោសចេញពីចិត្ដមួយ ពីតារាស្រីរូបនេះ ព្រោះលោកមិនទាន់ជាសះស្បើយពីការឈឺចាប់ដែលរូបនាងបានធ្វើចំពោះលោកឡើយ។ ដំណឹងនេះ បានក្លាយជាប្រធានបទក្ដៅក្នុងប្រទេសកូរ៉េខាងត្បូង​ ជាការឆ្លើយ​តបពីខាងក្រុមហ៊ុនគ្រប់គ្រងតារាស្រី Song HaYoon បានលើកឡើងថា សូមមហាជនកុំទាន់ជឿ ឬផ្សព្វផ្សាយចំពោះព័ត៌មានដែលចែកចាយដោយភាគីតែម្ខាង។ ខាងក្រុមហ៊ុនកំពុងតែតាមដាន ខណៈតារាស្រី Song HaYoon បានបដិសេដមិនបានស្គាល់ ឬពាក់ព័ន្ធឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន