កូនភ្លោះវ័យ ៧ ឆ្នាំ លឹម គីមជូ & លឹម គីមហ្គិច ដឹកដៃគ្នាចូលវិស័យម៉ូដែល

កូនស្រីភ្លោះវ័យ ៧ឆ្នាំ កុមារី លឹម គីមជូ និង លឹម គីមហ្គិច កំពុងដឹកដៃគ្នាយ៉ាងត្រសងចូលក្នុងវិស័យម៉ូដែល ក្រោយទទួលបានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមគ្រួសារ ជាពិសេសឪពុកម្តាយរបស់ពួកគេតែម្តង។

កូនភ្លោះគួរឱ្យស្រលាញ់ទាំង ២ រូប ទទួលបានការបណ្តុះបណ្តាលផ្នែកដើរម៉ូដនៅសាលាបង្ហាត់បង្រៀនដើរម៉ូដរបស់ លោក អូលីវ៉ា គង់ ហើយកន្លងមកកុមារីគួរឱ្យស្រលាញ់ ២ រូប ក៏ទទួលបានឱកាសចេញទៅដើរម៉ូដក្នុងកម្មវិធីជាតិ-អន្តរជាតិថែមទៀតផង។ ជាក់ស្តែង គីមជូ និង គីមហ្គិច ទទួលបានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិជាលើកដំបូងបង្អស់ក្នុងកម្មវិធី ASIA FASHION RUNWAY COLLECTION នៅ Malaysia International Trade & Exhibition Center ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ និងបានចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី​ «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ ជាមួយតារាម៉ូដែលវ័យក្មេង និងរៀមច្បងជាច្រើនរូបថែមទៀតផង។

អ្នកស្រី មិន សារ៉េត ត្រូវជាអ្នកម្តាយរបស់កូនភ្លោះ គីមជូ និង គីមហ្គិច បានបង្ហាញអារម្មណ៍រំភើបរីករាយពេលឃើញកូនស្រីទាំង ២ មានភាពក្លាហានចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីជាតិ-អន្តរជាតិ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។

អ្នកស្រីរៀបរាប់ឱ្យដឹងថា មែនទែនទៅការដើរម៉ូដជាអ្វីដែលអ្នកស្រីស្រលាញ់ តែពុំមានឱកាសបានសាកល្បងធ្វើ ដូច្នេះទើបអ្នកស្រីសម្រេចចិត្តបញ្ជូនកូនស្រីភ្លោះទាំង ២ ឱ្យហាត់រៀនដើរម៉ូដក្នុងសាលាលោកគ្រូ អូលីវ៉ា ព្រោះយល់ថា កូនសិស្សដែលទទួលបានហាត់រៀននៅទីនេះសុទ្ធតែទទួលបានបានផ្លែផ្កាជាទីគាប់ចិត្ត ថែមទាំងមានឱកាសចូលរួមកម្មវិធីដើរម៉ូដជាតិ-អន្តរជាតិធំៗទៀតផង។

ដោយមើលឃើញថា គីមជូ និង គីមហ្គិច មាន​ទេពកោសល្យខ្ពស់លើការដើរបង្ហាញម៉ូដ អ្នកម្តាយរូបនេះ ប្តេជ្ញាបន្តជំរុញកូនស្រីភ្លោះទាំង ២ ឱ្យហាត់រៀនដើរម៉ូដបន្ថែមទៀត ហើយបន្តបើកឱកាសឱ្យកូនស្រីទាំង ២ បានចូលរួមកម្មវិធីដើរម៉ូដផ្សេងៗបន្ទាប់ៗតាមស្ថានភាពជាក់ស្តែង។ ក្រៅពីហាត់រៀនដើរម៉ូដ ម៉ូដែលវ័យក្មេងទាំង ២រូប ក៏ហាត់រៀនរាំរបាំបុរាណ​ និងរបាំបាឡេផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ