រិទ្ធី លំអរពេជ្រ ត្រៀមនាំស្នាដៃទៅបញ្ចាំងក្នុងមហោស្រពភាពយន្ត CANNES ពាក់កណ្តាលខែនេះ!

បន្ទាប់ពីចំណាយពេលជាង ១ ខែក្នុងការថត និងដឹកនាំខ្សែភាពយន្តខ្លីនៅក្នុងប្រទេសហ្វីលីពីន ពេលនេះ កញ្ញា រិទ្ធី លំអរពេជ្រ បានបញ្ចប់ការផលិតយ៉ាងជោគជ័យ និងមានការគាំទ្រខ្លាំងពីប្រជាជនហ្វីលីពីន។ តាមរយ:វីដេអូខ្លីបានបង្ហាញពីការគាំទ្ររបស់ហ្វីលីពីនមកលើផលិករកម្ពុជារូបនេះ ពេលដែលនាងបានចុះថតខ្សែភាពយន្តនៅ Dapitan ដែលជាទីក្រុងមួយនៅឧបទ្វីប Zamboanga របស់ ហ្វីលីពីន ត្រូវបានគេស្គាល់ថាជាទីសក្ការបូជាជាច្រើន និងជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

ផលិតករកម្ពុជា រិទ្ធី លំអរពេជ្រ បានលើកឡើងទាំងក្តីរំភើបថា «វាមិនមែនជាលើកទីមួយរបស់ខ្ញុំធ្វើការជាមួយបរទេសនោះទេ ប៉ុន្តែជាលើកទីមួយរបស់ខ្ញុំធ្វើការលើឆាកអន្តរជាតិ ដែលមានក្រុមការងារ និងតួសម្តែងសុទ្ធតែជាជនជាតិហ្វីលីពីនសុទ្ធតែម្តង»។

លំអរពេជ្រ និងផលិតករជនជាតិហ្វីលីពីន Arvin Belarmino  បានចាប់ដៃសហការគ្នាផលិតខ្សែភាពយន្តខ្លី ចំណងជើងថា «Silig» និយាយពីជីវិតរបស់ស្រ្តីមួយរូប ដែលមានជំងឺមហារីក បានព្យាយាមប្រើពេលវេលាចុងក្រោយរបស់ខ្លួនធ្វើរឿងរ៉ាវជាច្រើនដែលខ្លួនមិនបានធ្វើកន្លងមកទៅកាន់មនុស្សសំខាន់របស់ខ្លួន។ សាច់រឿងនេះ ជាការសម្តែងដោយ Sylvia Sanchez និង Angel Aquino ដែលជាតារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ដែលការសម្តែងរបស់គាត់ធ្លាប់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិផងដែរ។

ខ្សែភាពយន្តផលិតដោយផលិតករជា​ស្រ្តី​ខ្មែររូបនេះ ត្រៀមចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ក្នុងរាត្រី Directors’ Fortnight (aka Quinzaine des Cineastes) នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្រៅពីរឿងរបស់​ លំអរពេជ្រ ក៏មានខ្សែភាពយន្តខ្លីចំនួន ៣ ផ្សេងទៀត ដែលផលិតដោយផលិតករ​វ័យក្មេង​ ៦ នាក់ផ្សេងទៀត ក៏ត្រូវចាក់បញ្ចាំងក្នុងរាត្រីនោះដែរ។

ផលិតករវ័យក្មេងពោរពេញដោយទេពកោសល្យ រិទ្ធី លំអរពេជ្រ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីស្នាដៃនេះចាក់បញ្ចាំង នាងនឹងគ្រោងផលិតខ្សែភាពយន្តខ្នាតធំមួយនៅ ក្នុងប្រទេសកម្ពុជា ហើយតាមរយ:ការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នេះ គឺជាឪកាសមួយ សម្រាប់នាងក្នុងការស្វែងរកដៃគូអន្តរជាតិ ដើម្បីសហការក្នុងការផលិត ក្នុងគោលបំណងពិសេសមួយ គឺផ្សព្វផ្សាយ​វប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា។

កញ្ញាបន្តថា វិស័យភាពយន្តបានដើរតួនាទីចាំបាច់បំផុត ដែលយើងត្រូវតែផ្សព្វទៅបណ្តាប្រទេសនៅខាងក្រៅជាលក្ខណៈអន្តរជាតិ ព្រោះខ្សែភាពយន្ត ជាភាសាអន្តរជាតិ និងជាសិល្បៈមួយ​ទូលំទូលាយខ្លាំង សម្រាប់​បង្ហាញ​ពី​កម្ពុជា និងផ្សារភ្ជាប់យកទៅកាន់ពិភពលោកបានស្គាល់។

សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និងភាពយន្តឯកសារ​ពី​ជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ហើយជាមហោស្រពភាពយន្តធំមួយក្នុងចំណោមមហោស្រពភាពយន្តអឺរ៉ុបធំៗ​ ៣ ដូចជា ហោស្រពភាពយន្តទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ក្នុងប្រទេសអាល្លឺម៉ង់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម