ដារ៉ុង ប្រាប់ពីមេរៀនដែលទទួលបានពីតួអង្គ CEO ក្នុងរឿង «ភ្នាក់ងារ CICADA»

តារាសម្តែងវ័យក្មេងរាងខ្ពស់ស្រឡះ លោក ដារ៉ុង បានកំពុងត្រៀមបង្ហាញស្នាដៃថ្មីលើទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment នាពេលឆាប់ៗខាងមុននេះ ដោយរឿងនោះចំណងជើងថា «ភ្នាក់ងារ CICADA»។ ខុសប្លែកពីតួអង្គផ្សេងទៀតដែលរួមសម្តែងក្នុងរឿងនេះ ដារ៉ុង ត្រូវជ្រើសឱ្យសម្តែងជាតួអង្គសំខាន់មួយ ឈ្មោះថា ធីម ប៉ គឺជា CEO ពុលអាវធំ ជាមនុស្សខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្ត។

កម្លោះសង្ហារូបនេះឱ្យដឹងថា ដំបូងបំផុតពេលដែលដឹងថាខ្លួនត្រូវដើរតួជា CEO លោកគិតថា វាប្រហែលគ្រាន់ជាតួអង្គបន្ថែមដែលចេញមុខមួយឈុតពីរតែប៉ុណ្ណោះ តែលោកភ្ញាក់ផ្អើលខ្លាំងក្រោយបានយល់ពីតួអង្គមួយនេះ ហើយលោកពិតជារំភើបក្រៃលែង និងមានមោទនភាពដែលបានចូលរួមសម្តែងជាតួអង្គ CEO ឈ្មោះ ធីម ប៉ ក្នុងរឿង «ភ្នាក់ងារ CICADA» នេះ ជាមួយតារាសម្តែងវ័យក្មេងពេញដោយសមត្ថភាពជាច្រើនរូបផ្សេងទៀតដូចជា កញ្ញា ដាដាវ កញ្ញា សាន់ ពុធដេបូរ៉ា លោក ដេវិត លោក សាវតាលោក ភិរាជ្យ ជាដើម។

ជាការពិត មិនថាការសម្តែង ឬជីវិតពិតនោះទេ តំណែងជា CEO ពិតជាធំហើយខ្ពង់ខ្ពស់ និងពោរពេញដោយទំនួលខុសត្រូវ មិនខុសអ្វីពីតួអង្គ ធីម ប៉ ក្នុងរឿង «ភ្នាក់ងារ CICADA» ឡើយ ដែលត្រូវអង្គុយតែម្នាក់ឯង ហ៊ុំព័ទ្ធដោយសម្ពាធ និងត្រូវមានទំនូលខុសត្រូវ បូករួមទាំងបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ។

ជាបទពិសោធន៍ បន្ទាប់ពីសម្តែងតួអង្គនេះហើយ ដារ៉ុង បានជ្រាបកាន់តែច្បាស់ពីការធ្វើជា CEO និងការធ្វើជាមេដឹកនាំ គឺចំបាច់ត្រូវតែត្រៀមជាស្រេចសម្រាប់ភាពបរាជ័យ និងរឿងកើតឡើងដោយនឹកស្មានមិនដល់។ ត្បិតធីម ប៉ មិនមែនជាមនុស្សល្អឥតខ្ចោះ ១០០% តែតួអង្គនេះ មានចំនុចទាក់ទាញ ដារ៉ុង ជាច្រើនឱ្យរៀនសូត្រ និងចង់យកមកអនុវត្តតាម ប្រសិនលោកមានឱកាសអាចក្លាយជា CEO ក្នុងជីវិតពិតមែននោះ។ 

ដារ៉ុង៖ «ទី១ ធីម ប៉ ជាបុរសក្លាហានដែលហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ទោះបីមនុស្សគ្រប់គ្នា និងគ្រួសារមិនយល់ស្របឱ្យធ្វើក៏ដោយ។ ខ្ញុំគិតថា អារម្មណ៍ទាំងនោះនាំយើងទៅរកក្តីស្រមៃ និងសុភមង្គល។ ទី២ ធីម ប៉ ជាមនុស្សមានចិត្តគំនិតរឹងមាំ។ គាត់បានជួបប្រទះ និងបានប្រឈមមុខបញ្ហាជាច្រើន គាត់ស្រលាញ់ក្រុមការងារអស់ពីបេះដូង និងមិនខ្លាចក្នុងការលះបង់ ដើម្បីក្រុមការងារនោះទេ។ ខ្ញុំពេញចិត្តតួអង្គ ធីម ប៉ តែយ៉ាងណាខ្ញុំនឹងមិនធ្វើដាក់ក្រុមការងារខ្ញុំដូចអ្វីដែល ធីម ប៉ ធ្វើក្នុងដាក់គ្រប់គ្នានៅពេលគ្រប់គ្នាធ្វើអ្វីខុសនោះទេ»។

«ខ្ញុំគិតថា វាពិតជាអស្ចារ្យខ្លាំងណាស់ដែល AMS ជ្រើសផលិតរឿងនេះឡើង។ ក្នុងរឿងនេះ យើងមិនមែនមានន័យថា ការចាប់ផ្តើមរបស់របស់គ្រប់គ្នាសុទ្ធតែជួបបញ្ហា ឧបសគ្គ និងភាពបរាជ័យដូចក្នុងរឿងទេ ប៉ុន្តែរឿងនេះ នឹងប្រាប់អ្នកពីបទពិសោធន៍ និងភាពស្រដៀងគ្នានៃការចាប់ផ្តើមអាជីវកម្មអ្វីមួយ ការប្រឈមមុខ និងមេរៀនជាច្រើនទៀតដើម្បីក្លាយជា CEO ក្រុមហ៊ុនមួយ, ភាពជាអ្នកដឹកនាំក្រុម ដែលត្រូវមើលថែក្រុមការងារដូចក្រុមគ្រួសារ»។

តាមរយៈសាច់រឿង «ភ្នាក់ងារ CICADA» ដា រ៉ុង ប្រាកដថា អ្នកមើលនឹងយល់កាន់តែច្បាស់ និងធ្វើបានល្អជាងអ្វីដែលតួអង្គ ធីម ប៉ បានធ្វើ ហើយក៏ជឿជាក់ថា យុវជនជំនាន់ក្រោយរបស់យើងមានជំនាញ ចំណេះដឹង និងមានចិត្តគំនិតលើអ្វីដែលគេចង់បាន តែលោកចង់ឱ្យគ្រប់គ្នាធ្វើវាសន្សឹមៗមិនបង្ខំ និងរៀនពីបទពិសោធន៍របស់អ្នកដើរមុន និងបើកចិត្តស្រលាញ់ក្រុមការងារឱ្យបានច្រើន។

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភ្នាក់ងារ CICADA» ដែលជារឿងកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិត និងជំនាញផ្សេងៗគ្នា។ ចង់ដឹងថា រឿងនេះ នឹងឈ្លេចយកចំណុចសំខាន់ ភាពបរាជ័យអ្វីខ្លះពីការចាប់ផ្តើមអាជីវកម្មទាំងប្រថុយប្រថាន កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភ្នាក់ងារ CICADA» លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment នាពេលឆាប់ៗខាងមុននេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ