កូនស្រីល្អ ធ្វើរឿងទាំងនេះជូនអ្នកម្ដាយបាន គឺជាក្ដីសុខធំបំផុតសម្រាប់គាត់

កូន​ស្រី​គឺជា​ក្ដី​សង្ឃឹម​របស់​ម្ដាយ​គ្រប់​រូប មិន​តែ​ប៉ុណ្ណោះ​តាម​ផ្នត់​គំនិត​ចាស់​បុរាណ ពេល​ចាស់​ទៅ​ចង់​រស់នៅ​ជាមួយ​កូន​ស្រី​ជា​ជាង​កូន​ប្រុស។ ព្រោះ​កូន​ស្រី​ៗ​អាច​មើល​ថែ​អ្នក​មាន​គុណ​បាន​យ៉ាង​ល្អ និង​មាន​ចិត្ត​អំណត់​អត់ធ្មត់​ខ្លាំង ដូចនេះ​បើ​អ្នក​ជា​កូន​ល្អ​ជួយ​ធ្វើ​រឿង​ទាំង​នេះ​ចំពោះ​ម្ដាយ​ផង។

រឿង​ទី១​ដែល​កូន​ស្រី​អាច​ធ្វើ​ចំពោះ​ម្ដាយ​បាន គឺ​គ្រាន់តែ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ធ្វើឲ្យ​ខ្លួន​ឯង​មាន​ក្ដី​សុខ​ជាមួយ​សមត្ថភាព​ខ្លួន។

ចំណែក​រឿង​បន្ទាប់​ដែល​ធ្វើឪ្យ​ម្ដាយ​មាន​ក្ដី​សុខ​គឺ​កូន​ស្រី​ជាទី​ស្រលាញ់​មាន​សមត្ថភាព​ធ្វើការ​ងារ​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ចំណេះដឹង​រៀន​ពី​សាលា។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ​គឺ​ការងារ​ដែល​កូន​ធ្វើ​មិន​បាន​ធ្វើឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ។

ម្ដាយ​រឹតតែ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​កូន​ស្រី​ស្រលាញ់​ស្មើ​កែវ​ភ្នែក​រក​ឃើញ​ដៃគូ​ជីវិត អាច​ដឹក​ដៃ​គ្នា​ដល់​ចាស់​កោង​ខ្នង និង​មាន​កូន​ចៅ​ត​ពូជពង្ស​វង្ស​ត្រកូល។ នៅ​ពេល​ដែល​កូន​កសាង​គ្រួសារ​បាន​យ៉ាង​ល្អ កូន​របស់​កូន​យើង​ក្លាយ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​ក៏​ជា​មុខមាត់​ខ្លាំង​ដែរ។

នៅ​ពេល​ម្ដាយ​ចាស់​ៗ​ទៅ​គាត់​ចង់​មាន​ពេល​ដើរ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​គាត់​ពេញ​កម្លាំង មិន​សូវ​មាន​ពេល​ដើរកម្សាន្ត​ឡើយ​ដោយ​រវល់​ធ្វើការ រក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។ ដូចនេះ​បើ​មាន​ពេល​ដើរលេង នាំ​គាត់​ទៅ​សប្បាយ​ជាមួយ​ផង។

ក្រោយ​ពេល​ចាស់​ទៅ​អ្វី​ដែល​ម្ដាយ​ចង់​បាន និង​ធ្វើឲ្យ​គាត់​រីករាយ គឺ​មាន​កូន​ៗ​កំដរ​គាត់​អង្គុយ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់។ បើ​ទោះ​ជា​យើង​គ្មាន​ពេល​គ្រប់គ្រាន់ ក៏​យ៉ាង​ហោច​ណាស់​មួយ ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​កុំឲ្យ​គាត់​មាន​អារម្មណ៍​ថា​ឯកា។

រឿង​មួយ​ទៀត​ដែល​យើង​អាច​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​បាន គឺ​យើង​ក្លាយ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​អ្នក​ដទៃ​សរសើរ​គ្រប់​ពេល គាត់​ក៏​មាន​មោទកភាព​ខ្លាំង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ