ដារ៉ុង ប្រាប់ពីមេរៀនដែលទទួលបានពីតួអង្គ CEO ក្នុងរឿង «ភ្នាក់ងារ CICADA»

តារាសម្តែងវ័យក្មេងរាងខ្ពស់ស្រឡះ លោក ដារ៉ុង បានកំពុងត្រៀមបង្ហាញស្នាដៃថ្មីលើទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment នាពេលឆាប់ៗខាងមុននេះ ដោយរឿងនោះចំណងជើងថា «ភ្នាក់ងារ CICADA»។ ខុសប្លែកពីតួអង្គផ្សេងទៀតដែលរួមសម្តែងក្នុងរឿងនេះ ដារ៉ុង ត្រូវជ្រើសឱ្យសម្តែងជាតួអង្គសំខាន់មួយ ឈ្មោះថា ធីម ប៉ គឺជា CEO ពុលអាវធំ ជាមនុស្សខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្ត។

កម្លោះសង្ហារូបនេះឱ្យដឹងថា ដំបូងបំផុតពេលដែលដឹងថាខ្លួនត្រូវដើរតួជា CEO លោកគិតថា វាប្រហែលគ្រាន់ជាតួអង្គបន្ថែមដែលចេញមុខមួយឈុតពីរតែប៉ុណ្ណោះ តែលោកភ្ញាក់ផ្អើលខ្លាំងក្រោយបានយល់ពីតួអង្គមួយនេះ ហើយលោកពិតជារំភើបក្រៃលែង និងមានមោទនភាពដែលបានចូលរួមសម្តែងជាតួអង្គ CEO ឈ្មោះ ធីម ប៉ ក្នុងរឿង «ភ្នាក់ងារ CICADA» នេះ ជាមួយតារាសម្តែងវ័យក្មេងពេញដោយសមត្ថភាពជាច្រើនរូបផ្សេងទៀតដូចជា កញ្ញា ដាដាវ កញ្ញា សាន់ ពុធដេបូរ៉ា លោក ដេវិត លោក សាវតាលោក ភិរាជ្យ ជាដើម។

ជាការពិត មិនថាការសម្តែង ឬជីវិតពិតនោះទេ តំណែងជា CEO ពិតជាធំហើយខ្ពង់ខ្ពស់ និងពោរពេញដោយទំនួលខុសត្រូវ មិនខុសអ្វីពីតួអង្គ ធីម ប៉ ក្នុងរឿង «ភ្នាក់ងារ CICADA» ឡើយ ដែលត្រូវអង្គុយតែម្នាក់ឯង ហ៊ុំព័ទ្ធដោយសម្ពាធ និងត្រូវមានទំនូលខុសត្រូវ បូករួមទាំងបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ។

ជាបទពិសោធន៍ បន្ទាប់ពីសម្តែងតួអង្គនេះហើយ ដារ៉ុង បានជ្រាបកាន់តែច្បាស់ពីការធ្វើជា CEO និងការធ្វើជាមេដឹកនាំ គឺចំបាច់ត្រូវតែត្រៀមជាស្រេចសម្រាប់ភាពបរាជ័យ និងរឿងកើតឡើងដោយនឹកស្មានមិនដល់។ ត្បិតធីម ប៉ មិនមែនជាមនុស្សល្អឥតខ្ចោះ ១០០% តែតួអង្គនេះ មានចំនុចទាក់ទាញ ដារ៉ុង ជាច្រើនឱ្យរៀនសូត្រ និងចង់យកមកអនុវត្តតាម ប្រសិនលោកមានឱកាសអាចក្លាយជា CEO ក្នុងជីវិតពិតមែននោះ។ 

ដារ៉ុង៖ «ទី១ ធីម ប៉ ជាបុរសក្លាហានដែលហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ទោះបីមនុស្សគ្រប់គ្នា និងគ្រួសារមិនយល់ស្របឱ្យធ្វើក៏ដោយ។ ខ្ញុំគិតថា អារម្មណ៍ទាំងនោះនាំយើងទៅរកក្តីស្រមៃ និងសុភមង្គល។ ទី២ ធីម ប៉ ជាមនុស្សមានចិត្តគំនិតរឹងមាំ។ គាត់បានជួបប្រទះ និងបានប្រឈមមុខបញ្ហាជាច្រើន គាត់ស្រលាញ់ក្រុមការងារអស់ពីបេះដូង និងមិនខ្លាចក្នុងការលះបង់ ដើម្បីក្រុមការងារនោះទេ។ ខ្ញុំពេញចិត្តតួអង្គ ធីម ប៉ តែយ៉ាងណាខ្ញុំនឹងមិនធ្វើដាក់ក្រុមការងារខ្ញុំដូចអ្វីដែល ធីម ប៉ ធ្វើក្នុងដាក់គ្រប់គ្នានៅពេលគ្រប់គ្នាធ្វើអ្វីខុសនោះទេ»

«ខ្ញុំគិតថា វាពិតជាអស្ចារ្យខ្លាំងណាស់ដែល AMS ជ្រើសផលិតរឿងនេះឡើង។ ក្នុងរឿងនេះ យើងមិនមែនមានន័យថា ការចាប់ផ្តើមរបស់របស់គ្រប់គ្នាសុទ្ធតែជួបបញ្ហា ឧបសគ្គ និងភាពបរាជ័យដូចក្នុងរឿងទេ ប៉ុន្តែរឿងនេះ នឹងប្រាប់អ្នកពីបទពិសោធន៍ និងភាពស្រដៀងគ្នានៃការចាប់ផ្តើមអាជីវកម្មអ្វីមួយ ការប្រឈមមុខ និងមេរៀនជាច្រើនទៀតដើម្បីក្លាយជា CEO ក្រុមហ៊ុនមួយ, ភាពជាអ្នកដឹកនាំក្រុម ដែលត្រូវមើលថែក្រុមការងារដូចក្រុមគ្រួសារ»

តាមរយៈសាច់រឿង «ភ្នាក់ងារ CICADA» ដា រ៉ុង ប្រាកដថា អ្នកមើលនឹងយល់កាន់តែច្បាស់ និងធ្វើបានល្អជាងអ្វីដែលតួអង្គ ធីម ប៉ បានធ្វើ ហើយក៏ជឿជាក់ថា យុវជនជំនាន់ក្រោយរបស់យើងមានជំនាញ ចំណេះដឹង និងមានចិត្តគំនិតលើអ្វីដែលគេចង់បាន តែលោកចង់ឱ្យគ្រប់គ្នាធ្វើវាសន្សឹមៗមិនបង្ខំ និងរៀនពីបទពិសោធន៍របស់អ្នកដើរមុន និងបើកចិត្តស្រលាញ់ក្រុមការងារឱ្យបានច្រើន។

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភ្នាក់ងារ CICADA» ដែលជារឿងកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិត និងជំនាញផ្សេងៗគ្នា។ ចង់ដឹងថា រឿងនេះ នឹងឈ្លេចយកចំណុចសំខាន់ ភាពបរាជ័យអ្វីខ្លះពីការចាប់ផ្តើមអាជីវកម្មទាំងប្រថុយប្រថាន កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភ្នាក់ងារ CICADA» លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment នាពេលឆាប់ៗខាងមុននេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​