ញាក់​សាច់! ផ្អើល​មនុស្ស​ដូច​​ស្រមោច​មក​ចាំមើល Jisoo ចូលរួម​កម្មវិធី​ Dior នៅ​ប៉ារីស អង្គរក្ស​២ជួរ​ទប់​សឹងមិន​ជាប់

ការបង្ហាញខ្លួនរបស់ Jisoo ក្រុម BLACKPINK ក្នុងកម្មវិធី Paris Fashion Week មិនត្រឹមតែ​ធ្វើ​ឲ្យ​ផ្ទុះការបង្ហោះព្រោងព្រាត​នៅលើបណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យ​មហាជន​នៅកន្លែង​ផ្ទាល់មានភាពចលាចល​មិន​ធម្មតា​ដែរ។

កាលពីថ្ងៃទី០១ ខែមីនា សមាជិក Jisoo របស់​ក្រុម​ចម្រៀង​នារី​កូរ៉េ BLACKPINK បាននាំ​ឲ្យ​មានភាព​ចលាចលយ៉ាង​ខ្លាំង​ពេលបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញ​ម៉ូដ​របស់​ក្រុមហ៊ុន Dior ដែល​ជា​ផ្នែក​មួយ​នៃព្រឹត្តិការណ៍ Paris Fashion Week 2022។ ទោះជាយ៉ាងណា រូបសម្រស់​របស់តារាស្រីរូបនេះ​ត្រូវបានគេវាយតម្លៃថាមិនសូវលេច​ធ្លោ​ដូច​រាល់​​ដង​ទេ ខណៈ​ម៉ូដ​សម្លៀក​បំពាក់​និង​ស្ទីល​សក់​​របស់​នាង​ហាក់​ធម្មតា​ខ្លាំង​ពេក។

យ៉ាងណាមិញ ជាមួយប្រជាប្រិយភាព និងឥទ្ធិពល​លំដាប់ពិភពលោករបស់នាង តួ​ឯក​ស្រី​រឿង “Snowdrop” ត្រូវបាន​ស្វាគមន៍យ៉ាង​កក់ក្តៅពី​មហាជន។ ហ្វូងមនុស្ស​ដែលចង់ដឹង​ចង់ឃើញ និងអ្នកគាំទ្រ​ជាច្រើន​បានប្រមូលផ្តុំ​គ្នានៅមុខ​កន្លែង​រៀប​ចំកម្មវិធីដើម្បីចាំជួប Jisoo ដោយផ្ទាល់ ហើយអ្នក​គាំទ្រមួយចំនួន​ថែមទាំងស្រក់​ទឹកភ្នែកនៅពេល​ដែល​ពួកគេបាន​ជួបសមាជិក BLACKPINK រូប​នេះ។ 

មិនតែប៉ុណ្ណោះ Jisoo ត្រូវបានអមការពារ​ដោយ អង្គរក្សចំនួន ២ ជួរ​តាំង​​ពីក្លោងទ្វារច្រក​ចូល​ដល់​មាត់​ទ្វារ​រៀប​ចំ​ពិធី។ ក្រឡេកមើល​រូបភាព​ដ៏ចលាចល​នេះ ធ្វើឲ្យមហាជននឹក​ស្មានមិន​ដល់ថា Jisoo ត្រូវបាន​គេស្វាគមន៍​ស្ទើរ​តែ​ដូចឥស្សរជន​លំដាប់​ខ្ពស់ក្នុង​ពិភពលោក ឬ​ប្រធានាធិបតីស្រីដែលមាន​អង្គរក្ស​អមដំណើរទៅហើយ​ ហើយ​​រូបភាព​បែប​នេះ​គេ​ច្រើនតែ​ឃើញ​ក្នុង​ភាពយន្តប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ