ស៊ីន យូប៊ីន ទទួលបានពានតារាសម្ដែងឆ្នើម ពី PRESTIGE 40 UNDER 40

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​សម្ដែង​ជួរ​មុខ​ ស៊ីន​ យូ​ប៊ីន ​​ទទួល​​​បាន​ពាន​រង្វាន់ «​តារា​សម្ដែង​ឆ្នើម​» ពី​ PRESTIGE 40 UNDER 40 ​ក្នុង​ចំណោម​បុគ្គល​មាន​សក្ដានុពល​ជា​ច្រើន​មក​ពី​វិស័យ​ផ្សេង​ៗ​គ្នា​។ ​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ យូ​ប៊ីន​ បាន​បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​ឈុត​ពណ៌​ខ្មៅ​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ផង​ដែរ​ នោះ​គឺ​ផាមួង​ បន្ថែមដោយ​ត្បូង​ខ្មៅ​ឌិន​យ៉ាង​ស្រស់​ស្អាត។​

PRESTIGE 40 UNDER 40 បង្កើត​ឡើង​ដោយ​ PRESTIGE Cambodia ក្នុង​គោលបំណង​លើក​កម្ពស់​បុគ្គល​ឆ្នើម ​ដែល​បាន​បង្កើត​ស្នាដៃ​ដើម្បី​សង្គម​ជាតិ។ បង្ហាញវត្តមានក្នុងកម្មវិធីមានការចូលរួមពីបុគ្គលដែល​មានសក្ដានុពលជាច្រើន ក្នុងនោះក៏មានសិល្បករ​ឆ្នើម​​ ស៊ីន​ យូ​ប៊ីន កំពូល​អ្នក​ច្នៃ​ម៉ូត ​អូលីវ៉ា​ គង់​ អ្នក​និពន្ធ​ និង​ស្ថាបនិក​ស្រលាញ់​សៀវភៅ​ ម៉ុង​ ម៉ានិត អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង ​រិទ្ធី​ លំអង​ពេជ្រ​ អ្នកផលិតមាតិកា និង​ជា​តារា​ចម្រៀង នីគីនីគី ព្រម​ទាំង​បុគ្គល​ឆ្នើម​មាន​ឥទ្ធិពល​ជា​ច្រើន​ទៀត​។ ​

ក្នុងនោះដែរ យូ​ប៊ីន​ បាន​បង្ហាញ​ភាព​លេច​ធ្លោ​របស់​ខ្លួន​ជាមួយ​ការ​​ប្រើ​ឈុត​ពណ៌​ខ្មៅ​ដែល​រំលេច​ភាព​ជា​ខ្មែរ​នៅ​លើឈុត ព្រម​ជា​មួយ​ម៉ូត​សក់​លើក​ឡើង​ស្រឡះ​ក លើក​សម្រស់​កាន់តែ​ស្អាត​មួយ​កម្រិត​ថែម​ទៀត។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ Prestige 40 Under 40 បង្កើតឡើងដើម្បីលើកកម្ពស់បុគ្គល​ ៤០ នាក់ អាយុក្រោម ៤០ ឆ្នាំ ដែលបានបង្ហាញពីស្នាដៃល្អគួរឲ្យកត់សម្គាល់ បង្ហាញពីភាពល្អឯក និងមានឥទ្ធិពលដល់​សហគមន៍ ឬវិស័យរបស់ពួកគេចំពោះសង្គមជាតិ និងសម្រាប់ពិភពលោក ហើយគួរ​ជា​ទី​មោទនបំផុត​ដែល​សិល្បករ​ខ្មែរ ក៏​ដូច​ជា​អ្នក​នៅ​ក្នុង​វិស័យ​ពាក់​ព័ន្ធ​របស់កម្ពុជា បាន​ចូល​រួម​ថែម​ទាំង​បាន​ក្លាយ​ជាម្ចាស់​ពាន​​ ​ក្នុង​ចំណោម​បុគ្គល​ទាំង​ ៤០ ​នាក់ដែលបានចូលរួម ​៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត