ស៊ីន យូប៊ីន គឺជា Brand Ambassador ឬជា Friend of Bvlgari?

កាល​ពី​ចុង​សប្ដាហ៍​មុន ស៊ីន យូប៊ីន បាន​ទៅ​ចូលរួម​កម្មវិធី​សម្ពោធ collation ថ្មី​របស់​ប្រេន​គ្រឿង​អលង្ការ​ល្បី​លំដាប់​ពិភពលោក Bvlgari។ កម្មវិធី​ធំ​លំដាប់​អន្តរជាតិ​នោះ មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី ល្បីៗមកពីច្រើនប្រទេស ពិសេស​គឺ​ទូត​សុឆន្ទៈ​នៃ​ម៉ាក​យីហោ​ដ៏​អស្ចារ្យ​នោះ​ដូច​គ្នា។

ក្នុង​ចំណោម​តារា​លំដាប់​ពិភពលោក​ដែល​ចូលរួម​សម្ពោធ collation ថ្មី Bvlgari Tubogas ក៏​មាន​កំពូល​តារា​ស្រី​ទៅ​ពី​ខ្មែរ​ដូចគ្នា។ ម្នាក់​នោះ គឺ​ ស៊ីន យូប៊ីន ដែល​ជា​សិល្ប​ការិនី​ជួរ​មុខ​នៃ​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ។

ជារឿយៗ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​កត់​សម្គាល់​ឃើញ តារា​ស្រី​កម្ពុជា​វ័យ ​២៧ ឆ្នាំ​រូប​នេះ ​បាន​ចូលរួម​កម្មវិធី​រៀបចំ​ឡើង​ដោយ Bvlgari ច្រើន​មក​ហើយ តែ​មិន​ដឹង​ច្បាស់​ថា យូប៊ីន គឺជា​ភ្ញៀវ​ចូលរួម ឬ​ក៏​អ្នក​តំណាង​ផ្នែក​ណា​មួយ​នៃ​ផលិតផល​គ្រឿង​អលង្ការ​របស់​ប្រទេស​អ៊ីតាលី​នោះ​ទេ។

​ថ្ងៃ​ចូលរួម​បង្ហាញ​ផលិតផល​ថ្មី Tubogas របស់​ប្រេន​គ្រឿង​អលង្ការ Bvlgari ខាង​ស្ថាប័ន​បាន​សរសេរ​រៀបរាប់​លើ Instagram ថា «ICONS COME TOGETHER⁣ Last night, global brand ambassador @lalalalisa_m, along with other friends of Bvlgari, gathered in Bangkok to celebrate a new era of Tubogas. Each wore one of 16 exclusive pieces crafted from yellow gold, embodying the avant-garde, groundbreaking spirit of the Maison’s craftsmanship.» មាន​ន័យថា «អ្នក​តំណាង​មក​រួម​គ្នា កាលពី​យប់មិញ​នេះ ឯកអគ្គរាជទូត​ម៉ាក​យីហោ​ពិភពលោក @lalalalalisa_m រួម​ជាមួយ​នឹង​មិត្តភ័ក្ដិ​ផ្សេង​ទៀត​របស់ Bvlgari បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​បាងកក ដើម្បី​អបអរ​សករាជ​ថ្មី​របស់ Tubogas។ ម្នាក់ៗ​បាន​ពាក់​គ្រឿង​អលង្ការ​ផ្តាច់មុខ​មួយ​ក្នុង​ចំណោម ១៦ គ្រឿង​ដែល​ផលិត​ពី​មាស​ពណ៌​លឿង បង្កប់​នូវ​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ហត្ថកម្ម​របស់ Maison»។

ម្នាក់​ក្នុង​ចំណោម Global Brand Ambassador និង Friends of Bvlgari ទាំង ៨ ក៏​មាន​រូប​របស់ ស៊ីន យូប៊ីន និង​ត្រូវ​បាន​ Mention ឈ្មោះនាង​ដូច​គ្នា។ នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ ​ដែល​លំដាប់​តារា​ជួរ​មុខ​ខ្មែរ​ ជា​ផ្នែក​ផ្សព្វផ្សាយ​មួយ​នៃ​គ្រឿង​អលង្ការ ដ៏​ធំ និង​ល្បី​លើ​ពិភពលោក។ មិន​មែន​តែ​នៅ Instagram ឡើយ Tik Tok Facebook របស់ Bvlgari ក៏​មាន​បង្ហោះ​វីដេអូ​សម្ភាសន៍​ Global Brand Ambassador និង friends of Bvlgari ដូច​គ្នា។

នៅ​លើ​បណ្ដាញ​សង្គម​របស់ Bvlgari ជា​ទូទៅ​បង្ហោះ​តែ​រូបភាព​អ្នក​តំណាង​ធំ​ៗ​ និងផលិតផលថ្មីថត​ជាមួយ​ម៉ូដែល​ប៉ុណ្ណោះ សូម្បី​តែ​សកម្មភាព​នៃ​កម្មវិធី​ណា​មួយ​ក៏​មិន​បាន​បង្ហោះ​ដែរ ហើយ​រូបភាព​ និង caption អាច​ជឿជាក់​ថា ស៊ីន យូប៊ីន ពិតជា friends of Bvlgari ពិត​ប្រាកដ​មែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *