ក្រោយស្នាមញញឹមមានទឹកភ្នែក! ​​ Rosé បង្ហើបពីសម្ពាធដែលម្នាក់ៗត្រូវជួបក្នុងនាមជាតារា K-pop​

​​Rosé រៀបរាប់ការពិតពីក្រោយភាពល្អឥតខ្ចោះរបស់តារាក្នុងវិស័យ K-pop ដោយម្នាក់ៗតែងទទួលរងនូវសម្ពោធក្នុងការរក្សារូបភាពខាងក្រៅរបស់ខ្លួនឱ្យល្អឥតទាស់ជានិច្ចក្នុងកែវភ្នែករបស់សាធារណជន។  ​

ក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មាន​ The New York Times តារាស្រីវ័យ ២៧ឆ្នាំរូបនេះបានរៀបរាប់ពីទុក្ខលំបាកក្នុងគ្រាដំបូងៗដែលខ្លួនបានប្រឡូកក្នុងវិស័យចម្រៀងខេប៉ុបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ផ្ដើមអាជីពតាំងតែពីឆ្នាំ ២០១៦ ក្នុងនាមជាសមាជិករបស់ក្រុមចម្រៀងនារី BLACKPINK Rosé បានប្រែខ្លួនពីបុគ្គលធម្មតាទៅជាអាយដលមួយរូប ដែលជាចំណុចទាក់ទាញចំណាប់អារម្មណ៍ក្នុងចំណោមអ្នកសារព័ត៌មាន​ និងអ្នកគាំទ្រចម្រៀងរបស់នាងជាច្រើនរូប។

Rosé បានរៀបរាប់ថា៖ “ពួកយើងត្រូវហ្វឹកហាត់ក្នុងការរៀបចំខ្លួននៅទីសាធារណៈឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។ សូម្បីតែពេលដែលយើងត្រូវនិយាយជាមួយអ្នកគាំទ្រតាមអ៊ីនធឺណិត វាសុទ្ធតែជាពេលដែលខ្ញុំត្រូវត្រៀមខ្លួនទុកជាមុនដើម្បីអាចឆ្លើយសំណួរឱ្យបានល្អឥតខ្ចោះ និងផ្ដល់នូវអ្វីដែលសាធារណជនត្រូវការ។ ក្រៅពីនេះ ខ្ញុំត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យប្រាកដចិត្តថា ខ្ញុំជាមនុស្សស្រីដែលគ្មានកន្លែងទាស់សម្រាប់មនុស្សគ្រប់គ្នា”។

ម្ចាស់បទ APT. រៀបរាប់ថា ក្នុងរយៈពេល ២​​ ទៅ៣ឆ្នាំដំបូង​ ជាពេលដែលលំបាកបំផុតសម្រាប់តារាខេប៉ុបម្នាក់ៗ ព្រោះនាងត្រូវរៀនពីរបៀបរបបទាំងអស់ដែលក្រុមហ៊ុនចង់បានក្នុងនាមជាសមាជិកក្រុមចម្រៀងនារីម្នាក់។​

“ខ្ញុំត្រូវដឹងថា ពេលដែលខ្ញុំនៅមុខកាមេរ៉ា ខ្ញុំត្រូវធ្វើខ្លួនជាតារាមួយរូប និងធ្វើយ៉ាងណាឱ្យពិភពលោកអាចឃើញពីអ្វីដែលជាខ្ញុំបាន។ វាជាអ្វីដែលខ្ញុំត្រូវសិក្សានៅពេលនោះ។ សម្រាប់ខ្ញុំ នៅប៉ុន្មានឆ្នាំដំបូង ជាពេលដែលលំបាកបំផុត” Rosé បន្តបែបនេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលសមាជិក​ក្រុម BLACKPINK ចេញមុខនិយាយពីរឿងរ៉ាវក្រោយឆាកក្នុងអាជីពរបស់ពួកនាង។ កន្លងមកមិត្តរួមក្រុម Jennie ក៏ធ្លាប់បានលើកឡើងពីបម្រាមមួយចំនួននៅពេលដែលពួកនាងនៅជា Trainee ក្នុងភាពយន្តឯកសារ Blackpink: Light Up the Sky ផងដែរ ដោយគ្រានោះនាងបាននិយាយថា៖ “វាពិតជាតឹងរ៉ឹងមែនទែន។ ពួកយើងមិនត្រូវបានអនុញ្ញាតឱ្យញ៉ាំគ្រឿងស្រវឹង ជក់បារី និងចាក់សាក់នោះទេ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *