សមាគមសិល្បករខ្មែរកៀរគរជំនួយសប្បុរសធម៌ ជួយតារាកំប្លែងនាយ តាក់ស៊ី

តារា​កំប្លែង​ជើង​ចាស់​ ប៉ុល​ សារឿង ​ហៅ​នាយ ​តាក់​ស៊ី​ កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​តម្រូវ​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ខណៈ​នេះ​​ខាង​សមាគម​សិល្បករ​ខ្មែរ​បាន​ប្រកាស​ជូនដំណឹងដល់​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ចូលរួម​ជា​ថវិកា​បន្តិច​បន្តួច​ដើម្បី​សម្រួល​ដល់​បន្ទុកការព្យាបាលតារា​កំប្លែង​ជើង​ចាស់​រូប​នេះ​។​

ពិត​ណាស់ ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ​ខាង​សមាគម​ក៏​ដូច​ជា​បណ្ដា​អ្នក​គាំទ្រ​តារា​កំប្លែង​នាយ​ តាក់​ស៊ី​ ពិត​ជា​មិន​អាច​ឈរ​ឱប​ដៃ​មើល​បាន​នោះ​ទេ ​ព្រោះ​តែ​ពេល​នេះ​តារា​កំប្លែង​​​ធ្លាប់​តែ​ធ្វើ​ឱ្យ​មហាជន​សើច​សប្បាយ​រីករាយ​បាន​កំពុង​ធ្លាក់​ខ្លួន​ឈឺ​គេង​នៅ​លើ​គ្រែ​ពេទ្យ​ ដោយសារតែជំងឺទឹកនោមផ្អែមដែលតម្រូវការព្យាបាលជាបន្ទាន់​។​

ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ​នេះ​សមាគម​សិល្បករ​ខ្មែរ​បានរៀបចំនាំ​យក​ថវិកា​មួយ​ចំនួន​​របស់​សមាគម​ផ្ទាល់​ ដើម្បី​ជូន​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​នាយ ​តាក់​ស៊ី ​ដើម្បី​សម្រួល​បន្ទុក​នៃ​ការ​ចំណាយ​ខ្លះ​របស់​គាត់​។ ​ក្នុង​ន័យ​នេះ​ដែរ ខាង​សមាគម​​សិល្បករ​ខ្មែរ​ក៏​បាន​អំពាវនាវ​ទៅ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ចូលរួម​ជា​ថវិកា​ម្នាក់​បន្តិចបន្តួច​ទៅ​តាម​លទ្ធភាព​​រំលែក​ការ​លំបាក​លើ​ការ​ចំណាយ​ដ៏​ច្រើន​ក្នុង​ការ​ព្យាបាល​ថែទាំ​ជំងឺ​របស់​នាយ ​តាក់​ស៊ី​ ដើម្បីគាត់អាចបន្តជីវិតទៅមុខទៀត។​

មួយវិញទៀត តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​របស់​លោក​ សាវិន​ ហ្វីលីព​ បាន​ឱ្យ​ដឹង​បន្ថែម​ថា​ ពេល​នេះ​នាយ​ តាក់​ស៊ី ​ស្ថិត​ក្នុង​ស្ថានភាព​លាង​ឈាម​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឱ្យ​ខូច​ក្រលៀន​​ ដោយ​លោក​មាន ​២ ​ជម្រើស​ក្នុង​ការ​ព្យាបាល ​​(១)​ លាង​ឈម​ពេញ​មួយ​ជីវិត​ដោយ​១​អាទិត្យ​ចំនួន​៣​ដង​ និង​ជម្រើស​ទី​​ (២)​ ត្រូវ​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ក្រលៀន​ថ្មី​។​

ដូចនេះ សម្រាប់​បង​ប្អូន​ដែល​ចង់​ចូលរួម​ជា​ចំណែក​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ខ្លះ​ៗ​ទៅដល់តារា​កំប្លែង​ជើង​ចាស់​នាយ ​តាក់​ស៊ី​ ក៏អាច​ចូលរួម​បាន​តាម​រយៈ ​​​QR ​របស់​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​ដាក់​ជូន​នៅ​ខាង​ក្រោម​នេះ៕

វីដេអូស្ថានភាពជំងឺរបសនាយ ​តាក់ស៊ី នៅក្នុងមន្ទីរពេទ្យ ៖ https://www.facebook.com/savinphillipofficial/videos/904840725121924

ប្រភពរូបភាព និងវិដេអូ ៖ សាវិន ហ្វីលីព



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *