រ៉េត សារីតា ស្វែងរកជំនួយបញ្ចប់រឿងខ្លី ដើម្បីជួយជាសំឡេងដល់ជនរងគ្រោះត្រូវគេរំលោភបំពាន

រឿង ​BEHIDE THE MASK ឬ «នៅ​ក្រោយ​របាំ​មុខ​» ជា​ភាពយន្ត​ខ្លី​មួយ​ដែល​ត្រូវ​បាន​ចូលរួម​បង្កើត​ឡើង​ដោយ​សិល្បករ​ សិល្ប​ការិនី​ល្បីៗ​ក្នុង​គោល​បំណង​ចែក​រំលែក​នូវ​សំឡេង​របស់​ជន​រង​គ្រោះ​ដែល​ទទួល​រង​ការ​រំលោភបំពាន​រាង​កាយ​។

​​រឿង​ខ្លី​ដែល​បង្កើត​ឡើង​ ដើម្បី​សំឡេង​ជន​រង​គ្រោះ​ដែល​រង​ការ​រំលោភ​បំពាន​រាង​កាយ​មួយ​នេះ​ត្រូវ​បាន​​កញ្ញា​ រ៉េត ​សារីតា​ បង្ហោះ​សារ​អំពាវនាវ​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​​ជួយ​ឲ្យ​​បញ្ចប់​គម្រោង​មួយ​បាន​ដោយ​រលូន​។​ បន្ថែម​ពី​នេះ​ ក្នុង​នាម​ជា​ផលិតករ​មួយ​រូប​នៃ​ខ្សែ​រឿង​ខ្លី​នោះ ​បវរ​កញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ​២០២០​ រ៉េត​ សារីតា​ ពិត​ជា​ចង់​ឱ្យ​បង​ប្អូន​មហាជន​ចូល​រួម​ជា​​ចំណែក​​ក្នុង​ការ​ចែក​រំលែក​សំឡេង​មួយ​នេះ​ទៅ​កាន់​ពិភពលោកផងដែរ​។ ​

ជា​ការ​ពិត​ សំឡេង​ជន​រងគ្រោះ​ដែល​រង​ការ​រំលោភ​បំពានលើ​ផ្លូវ​កាយ​ពិត​ជា​ត្រូវ​ការ​ ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ហើយ​តាម​រយៈ​ខ្សែ​រឿង​មួយ​នេះ​សង្ឃឹម​ថា​​អាច​ជា​ជំនួយ​ក្នុង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​ទាំង​អស់​ឱ្យ​ទទួល​បាន​នូវ​ការ​មើល​ថែ​ ការឱ្យ​តម្លៃ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ពី​សំណាក់​សង្គម​ដែល​ពួក​គេកំពុងតែ​រស់​នៅ​។​ គួរឱ្យដឹងដែរថា នៅក្នុង​គម្រោង​រឿង «នៅ​ក្រោយ​របាំ​មុខ​» ក៏​មាន​ការ​​ចូល​រួម​ពី​សំណាក់​សិល្បករ​-សិល្ប​ការិនី ​ព្រម​ជាមួយ​តួ​អង្គ​ច្រើន​នាក់​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ផងដែរ។​

​រឿង​ខ្លី​ «​នៅ​ក្រោយ​របាំង​មុខ​»​ ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​រែក​ពន់​ការ​ឈឺ​ចាប់ ​​បាន​កើត​លើ​ជីវិត​របស់​ពួក​គេ​ក្រោម​ការ​រំលោភ​បំពាន​រាង​កាយ​។​​ តាម​រយៈ​ខ្សែ​រឿង​មួយ​នេះ​នឹងក្លាយ​ជា​សារ​មួយ​ទៅ​កាន់​ជន​រង​គ្រោះ​ទាំង​អស់​ថា​ អ្នក​មិន​ឯកា​នោះ​ទេ​ សំឡេង​របស់​អ្នក​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ដ៏​ធំ​ និង​ជា​ចំណែក​នៃ​ការលុបបំបាត់នូវ​ស្រមោល​ខ្មៅ​ដែល​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​អ្នក៕​​​​​​​

លីងខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងទៅនឹងរឿងខ្លី «​នៅ​ក្រោយ​របាំង​មុខ​» ៖ https://www.indiegogo.com/…/behind-the-mask-a-film…



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *